* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចនៅតួកគីយ៉េ បន្តដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាន
* មន្ត្រីគយ សហការជាមួយមន្ត្រីនគរបាល រឹបអូសបាន ហេរ៉ូអ៉ីនជិត ៦គីឡូក្រាម ពីអ្នកដំណើរបរទេសម្នាក់ដែលត្រៀមចាកចេញពីកម្ពុជា
* ប្រធានាធិបតីតួកគីយ៉េ សង្ឃឹមថា ជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ
* លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកនឹងមិនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៉ីរ៉ង់នោះទេ
* កូរ៉េខាងជើងធ្វើតេស្ដប្រព័ន្ធអាវុធ torpedo បំពាក់បច្ចេកវិទ្យា AI
* ប្រធានាធិបតីតួកគីយ៉េ មើលឃើញកម្ពុជា ជាដៃគូសំខាន់នៅអាស៊ាន, កម្ពុជា និងតួកគីយ៉េ ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លា
* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ម្ចាស់រថយន្ដជួលឲ្យជនជាតិចិន ហើយត្រូវសមត្ថកិច្ចបង្ក្រាបពាក់ព័ន្ធ Online Scams ស្នើសុំតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីយករថយន្ដមកប្រើប្រាស់វិញ

22-05-2026 16:19

(ភ្នំពេញ)៖ ម្ចាស់រថយន្ដជួលឲ្យជនជាតិចិន ហើយត្រូវបានសមត្ថកិច្ចបង្ក្រាបពាក់ព័ន្ធបទល្មើស Online Scams កាលពីពេលកន្លងទៅ បានដាក់ពាក្យស្នើសុំតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីយកថយន្ដរបស់ខ្លួន មកប្រើប្រាស់វិញ ព្រោះជួលនោះមិនជាប់ពាក់ព័ន្ធជាមួយបទល្មើសឡើយ ហើយក៏មានកិច្ចសន្យាត្រឹមត្រូវផងដែរ។

លោក ទួច ពិសិដ្ឋ បានបញ្ជាក់នៅក្នុងលិខិតស្នើសុំទៅកាន់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញថា កាលពីថ្ងៃ៣ ខែមេសា ឆ្នាំ២០២៦ ឈ្មោះ LI PENG ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EQ2776716 បានមកស្នើសុំជួលរថយន្ត១គ្រឿង ពីខ្លួន។ បន្ទាប់ពីបានពិភាក្សាគ្នារួចមក ខ្លួនបានយល់ព្រមជួលរថយន្តដែលជាកម្មវត្ថុ នៃការស្នើសុំឲ្យ LI PENG ដូចមានបញ្ជាក់ក្នុង កិច្ចសន្យាជួលរថយន្ត។

ក្រោយពីឈ្មោះ LI PENG​ បានជួលរថយន្តខាងលើ បុគ្គលនេះបានយកធ្វើដំណើរទៅរកស៊ីនៅក្រុងប៉ោយប៉ែត។ ក្រោយមកស្រាប់តែខ្លួនបាទទទួលដំណឹងថា ឈ្មោះ LI PENG គឹជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ជាហេតុនាំឲ្យសមត្ថកិច្ចបានឃាត់ខ្លួនក្រុមឧក្រិដ្ឋជន រួមទាំងឈ្មោះ LI PENG និងចាប់យកវត្ថុតាង ដោយក្នុងនោះ ក៏មានរថយន្តរបស់ខ្លួន ដែលបានដាក់ជួលឲ្យឈ្មោះ LI PENG ផងដែរ។

សូមរំលឹកថា ករណីប្រជាពលរដ្ឋជួលឡានឲ្យជនបរទេស ហើយត្រូវបានសមត្ថកិច្ចបង្ក្រាបពាក់ព័ន្ធបទល្មើស Online Scams ត្រូវបានលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ណែនាំឲ្យសមត្ថកិច្ចរៀបចំបែបបទប្រគល់ឡាននោះទៅឲ្យម្ចាស់វិញ ប្រសិនបើមានឯកសារបញ្ជាក់ត្រឹមត្រូវតាមផ្លូវច្បាប់ និងមានលិខិតជួលច្បាស់លាស់។

នេះបើតាមការឲ្យដឹងពីលោក រ៉េន រតនៈ អ្នកនាំពាក្យលោកអភិសន្ដិបណ្ឌិត ស សុខា នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦។ ការណែនាំរបស់ឧបនាយករដ្ឋមន្ដ្រី ស សុខា បានធ្វើឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារបង្ក្រាប Online Scams នៅថ្ងៃទី៤ ខែឧសភា។ ឧបនាយករដ្ឋមន្ដ្រី ស សុខា បានសង្កត់ធ្ងន់ថា នៅពេលប្រគល់រថយន្ដជូនម្ចាស់វិញ សមត្ថកិច្ចទាំងអស់ មិនត្រូវធ្វើការគាបសង្កត់ទាមទារលុយកាក់ជាថ្នូរនឹងការបំពេញបែបបទពីប្រជាពលរដ្ឋជាដាច់ខាត។

ការចេញមកបញ្ជាក់របស់អ្នកនាំពាក្យលោកអភិសន្ដិបណ្ឌិត ស សុខា បន្ទាប់មានពីការលើកឡើងរបស់អ្នករកស៉ីជួលឡានឲ្យជនបរទេសដែលត្រូវបានសមត្ថកិច្ចបង្ក្រាប ពាក់ព័ន្ធបទល្មើស Online Scams ថា រថយន្ដរបស់ខ្លួនដែលជួលឲ្យជនបរទេសនោះ ត្រូវបានសមត្ថកិច្ចដកហូតជាមួយវត្ថុតាងផ្សេងៗ ហើយមិនទាន់បានប្រគល់មកវិញនោះទេ។ ការបង្ក្រាបនេះ មានរថយន្ដច្រើនដែលត្រូវបានសមត្ថកិច្ចរឹបអូសនៅក្នុងរង្វង់ប្រតិបត្តិការ ពិសេសប្រតិបត្តិការនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕