* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

បណ្ឌិត ហេង សំណាង៖ សាខាក្រុមហ៊ុន ទ្រី ភាព ស្រុករវៀង ខេត្តព្រះវិហារ បានកសាងសមិទ្ធផលជាច្រើន ជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ជីវភាពពលរដ្ឋ

22-05-2026 16:39

(កំពង់ធំ)៖ លោកបណ្ឌិត ហេង សំណាង ប្រធានសាខាក្រុមហ៊ុន ទ្រី ភាព អ៉ិមផត អ៉ិចផត ស្រុករវៀង ខេត្តព្រះវិហារ បានបញ្ជាក់ថា ក្រុមហ៊ុនបានកសាងសមិទ្ធផលជាច្រើនជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។

បណ្ឌិត ហេង សំណាង បានប្រាប់អ្នកយកព័ត៌មាន នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ក្នុងពេលលោកបណ្ឌិត ចុះពិនិត្យនូវហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក្នុងបរិវេណ ក្រុមហ៊ុនស្ថិតនៅភូមិអូរពោធិ៍ ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ។

លោកបណ្ឌិតបន្តថា ក្នុងនាមក្រុមហ៊ុន ទ្រី ភាព សាខាស្រុករវៀង ក្រោមម្លប់សន្តិភាពដ៏ត្រជាក់ត្រជុំ ដែលជាស្នាដៃដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាស្ថាបនិកសន្តិភាពនៅកម្ពុជា និងជាប្រធានព្រឹទ្ធសភា បានធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនមានការអភិវឌ្ឍលើគ្រប់វិស័យ។ ក្នុងនោះក្រុមហ៊ុនបានទទួលសិទ្ធិពីរាជរដ្ឋាភិបាល តាមរយៈអនុក្រឹតលេខ៨២ អនក្រ.បកចុះថ្ងៃទី១១ឧសភា ២០១១ លើផ្ទៃដីសរុបចំនួន ៤ ៨០០ហិកតា។

ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រុមហ៊ុន ទ្រី ភាព សាខាស្រុករវៀង បានចូលរួមជាមួយរាជរដ្ឋាភិបាលលើគោលនយោបាយកាត់បន្ថយភាពក្រីក្រ ចំណាកស្រុក និងបង្កើតការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលមកដល់ពេលនេះក្រុមហ៊ុនមានបុគ្គលិកកំពុងបម្រើការងារមានចំនួន ១ ១៧២នាក់ ស្រី ៤៩៧នាក់ ដែលក្នុងនោះ ២០% ជាប្រជាពលរដ្ឋមូលដ្ឋាន និង៨០% ជាប្រពលរដ្ឋមកពីបណ្តាខេត្តផ្សេងៗគ្នា ដូចជាខេត្តកំពង់ធំ សៀមរាប កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី ស្វាយរៀង ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង កំពង់ស្ពឺ ហើយនាពេលអនាគតក្រុមហ៊ុនត្រូវការកម្លាំងពលកម្មសរុបប្រមាណ ២ ០០០នាក់។

លោកបណ្ឌិតបន្តទៀតថា ចាប់តាំងពីឆ្នាំ២០១១ មកក្រុមហ៊ុនបានដាំដុះកៅស៊ូចប់រួចរាល់តាមផែនការមេ ដែលបានគ្រោងទុក ហើយបាននិងកំពុងបើកមុខចៀរជ័រលើផ្ទៃដី៨៥% នៃផ្ទៃដីដាំដុះកៅស៊ូសរុប ទទួលបានទិន្នផលជ័រក្រែបប្រមាណជាង ៨ពាន់តោន ក្នុងមួយឆ្នាំ។ ក្រៅពីការងារដាំដុះថែទាំ ប្រមូលផលនឹងកែច្នៃកៅស៊ូ ក្រុមហ៊ុនបានកសាងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដើម្បីបម្រើដល់ការងារអភិវឌ្ឍនរបស់ក្រុមហ៊ុនផង និងប្រជាពលរដ្ឋផង ក្នុងនោះបានកសាងនូវ ស្ពានបេតុង ទំនប់បង្ហូរទឹក ប្រព័ន្ធទឹកស្អាត បណ្តាញអគ្គីសនី ជូនដល់បុគ្គលិកកម្មករប្រើប្រាស់ដោយឥតគិតថ្ល ផ្សារ ឱ្យប្រជាជននៅតំបន់នេះលក់ ដូរកសិផលដោយមិនគិតថ្លៃ ផ្ទះស្នាក់នៅរបស់បុគ្គលិកនិងកម្មករ ផ្ទះស្នាក់នៅគ្រូបង្រៀន និងគ្រូពេទ្យ សាលារៀន ជាដើម។

លោកបណ្ឌិតបានបញ្ជាក់ថា ដើម្បីឆ្លើយតបនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ និងតាមអនុសាសន៍របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្រុមហ៊ុនបានសម្រេចសាងសង់ មណ្ឌលសុខភាពមួយខ្នង ដែលមានទំហំ ២១ម៉×២៣ម៉ នៅលើផ្ទៃដីទំហំ ៧០ម៉×២០០ម៉ មកដល់ពេលនេះសម្រេចបានប្រមាណ១០០% និងបានបំពាក់គ្រឿងបរិក្ខារពេទ្យរួចរាល់ សម្រាប់បម្រើជូនដល់ប្រជាពលរដ្ឋ និងបុគ្គលិកកម្មករ។ ចំពោះករណីសង្គ្រោះបន្ទាន់ ក្រុមហ៊ុនមានរថយន្តសម្រាប់ដឹកជញ្ជូនបុគ្គលិក កម្មករទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ២៤ម៉ោងផងដែរ៕