* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

នគរបាលក្រុងអរិយក្សត្រ តាមចាប់ក្មេងស្ទាវ៣នាក់ ក្រោយបើកម៉ូតូធាក់ជនរងគ្រោះបណ្តាលឲ្យដួល

22-05-2026 16:50

(កណ្ដាល)៖ កម្លាំងនគរបាលក្រុងអរិយក្សត្រ ខេត្តកណ្តាល បានតាមឃាត់ខ្លួនក្រុមក្មេងស្ទាវចំនួន៣នាក់ ដែលបានបង្កហិង្សាដោយបើកម៉ូតូទៅធាក់ជនរងគ្រោះបណ្តាលឲ្យដួលកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចតាមបណ្តោយផ្លូវកៅស៊ូលេខ70B ស្ថិតក្នុងភូមិព្រែកបង្កង សង្កាត់ព្រែកតាកូវ។

ពួកគេត្រូវបានសមត្ថកិច្ចស្រាវជ្រាវរហូតកំណត់មុខសញ្ញាឈានទៅដល់ការឃាត់ខ្លួនបាន នៅវេលាម៉ោង ១១យប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។

លោកវរសេនីយ៏ទោ រស់ បាលីន អធិការនគរបាលក្រុងអរិយក្សត្រ បានប្រាប់ថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម្នាក់ឯងម៉ាក​ NEX ចេញពីផ្ទះមកដល់ចំណុចកើតហេតុ ក៏ប្រទះឃើញជនសង្ស័យ៣នាក់ មិនស្គាល់ឈ្មោះ កំពុងធ្វើដំណើរជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ជិះបញ្ច្រស់គ្នាទិសដៅពីខាងត្បូងមកជើង ពេលជិះហួសគ្នាបានបន្តិច ស្រាប់តែជនសង្ស័យទាំង៣នាក់ បានបត់ម៉ូតូត្រឡប់ក្រោយ រួចធ្វើសកម្មភាពធាក់ជនរងគ្រោះផ្តួល រួចជិះម៉ូតូគេចខ្លួនបាត់តែម្តង។ បន្ទាប់មកជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលព្រែកតាកូវ។

លោកថា ក្រោយទទួលបានពាក្យបណ្តឹងភ្លាម លោកបានបញ្ជាកម្លាំងជំនាញព្រហ្មទណ្ឌ អធិការដ្ឋានក្រុងសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលព្រែកតាកូវ បើកការស៊ើបអង្កេតស្រាវជ្រាវ និងពិនិត្យតាមកាមេរ៉ាសុវត្ថិភាពតាមដងផ្លូវ ក៏កំណត់មុខសញ្ញាបានច្បាស់ និងឈានទៅឃាត់ខ្លួនបានជនសង្ស័យទាំង៣នាក់ នៅវេលាម៉ោង ១១ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ យកមកធ្វើការសាកសួរតែម្តង។

តាមរបាយការណ៍ ជនរងគ្រោះឈ្មោះ ច័ន្ទ វីដារ៉ា អាយុ១៥ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅក្នុងភូមិព្រែកក្របៅ សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ ជនរងគ្រោះរងរបួសក្រោមកែងដៃឆ្វេង និងរបួសក្រោមបាតជើង។

ចំណែកបក្ខពួកជនសង្ស័យទាំង៣នាក់ រួមមាន៖

*ទី១៖ ឈ្មោះ លី លាភហេង អាយុ១៤ឆ្នាំ ជាសិស្សថ្នាក់ទី៨ មានទីលំនៅបក្នុងភូមិព្រែកតាកូវ សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ (ជាជនដៃដល់ធាក់ផ្តួលជនរងគ្រោះ)
*ទី២៖ ឈ្មោះ ណុល សុខលាភ អាយុ១៤ឆ្នាំ ជាសិស្សថ្នាក់ទី៦ មានទីលំនៅក្នុងសង្កាត់កើតហេតុ
*ទី៣៖ ឈ្មោះ សូរិយា ដាណា អាយុ១៦ឆ្នាំ ជាសិស្សថ្នាក់ទី៨ មានទីលំនៅក្នុងសង្កាត់កើតហេតុ។ វត្ថុតាងចាប់យក ទូរស័ព្ទដៃ ម៉ាក IPHONចំនួន ០១គ្រឿង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនទាំង៣នាក់ ពិតជាបានធ្វើសកម្មភាពធាក់ម៉ូតូជនរងគ្រោះផ្តួលពិតប្រាកដមែន ព្រោះដោយសារកន្លងមកបក្ខពួករបស់ក្រុមជនរងគ្រោះ ដែលរស់នៅក្នុងភូមិព្រែកក្របៅ សង្កាត់ព្រែកអំពិល ធ្លាប់មានទំនាស់ជាមួយនឹងក្រុមពួកខ្លួន។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង​ បាននាំមកកាន់អធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ ដើម្បីអនុវត្តតាមនីតិវិធី៕