* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ចំការទុរេនក្រុមហ៊ុន ទ្រី ភាព ស្រុករវៀង ជាប់ព្រំប្រទល់ខេត្តកំពង់ធំ ប្រមូលផលពី៧០តោន ទៅ៨០តោន ចាប់ផ្តើមបើកលក់ (Video inside)

22-05-2026 17:18

(ព្រះវិហារ)៖ ក្រុមហ៊ុន ទ្រី ភាព អ៊ីមផត អិចផត សាខាស្រុករវៀង មានទីតាំងស្ថិតនៅស្របបណ្តោយផ្លូវជាតិលេខ ៦២ មានចម្ងាយ២៣០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ស្ថិតនៅភូមិអូរពោធិ៍ ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ បានទទួលសិទ្ធិប្រទានពីរាជរដ្ឋាភិបាល តាមរយៈអនុក្រឹតលេខ៨២ អនក្រ. បក ចុះថ្ងៃទី១១ ឧសភា ២០១១ លើផ្ទៃដីសរុបចំនួន៤,៨០០ហិកតា។

តាមការបញ្ជាក់ពីបណ្ឌិត ហេង សំណាង អគ្គនាយករងក្រុមហ៊ុន ទ្រី ភាព គ្រុប ទទួលបន្ទុកកសិឧស្សាហកម្ម និងជាប្រធានក្រុមហ៊ុនទ្រីភាព អ៊ីមផត អ៊ិចផត សាខាស្រុករវៀង ជាប់ព្រំប្រទល់ខេត្តកំពង់ធំ បានឲ្យដឹងនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦នេះថា ចំការទុរេនក្រុមហ៊ុន ទ្រី ភាព មានចំនួន៥០ហិកតា ដែលមានអាយុកាលដាំ៥ឆ្នាំ ដែលចាប់ផ្តើមប្រមូលផល ឆ្នាំទី១ចាប់ពីពេលនេះតទៅ ។

លោកបន្តថា ក្នុងពេលប្រមូលផលទុរេនឆ្នាំទី១ បានប្រហែលពី៧០តោន ទៅ៨០តោន ហើយឆ្នាំបន្តនឹងកើនជាបន្តបន្ទាប់ ហើយពូជទុរេននេះជាពូជទុរេនខ្ទិះសាច់ល្អ ដែលរឹង ខាងក្រៅទុនខាងក្នុង។ ចំពោះបងប្អូនជាអតិថិជនមានបំណងចង់ជាវយកទៅលក់បន្ត រឺចង់ទិញហូបជាលក្ខណៈគ្រួសារ សូមមកទិញផ្លែទុរេននៅចំការទុរេនក្រុមហ៊ុន ទ្រី ភាព និងមានលេខទូរស័ព្ទទំនាក់ទំនង២ខ្សែដោយខ្សែទី១មានលេខ០៩៦ ៩៧៦ ៥៤៩២ និងខ្សែទី២ មានលេខ ០៩៧ ៩១១ ៩៩៩៦ ឬមកថតរូបលេងកម្សាន្ត ឬថតទុកជាអនុស្សាវរីយ៍ក៏បាន ។

លោកបន្តទៀតថា ផ្លែទុរេនក្រុមហ៊ុន ទ្រី ភាព គឺបរិសុទ្ធល្អមិនមានប្រើប្រាស់ជីគីមី ឬប្រើប្រាស់ត្រាំថ្នាំអ្វីទេ ប្រសិនបើបងប្អូនទិញយកទៅហូបមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពឡើយ។ ចំពោះផ្លែទុរេន គឺបេះផ្លែនៅទីនេះសុទ្ធសាតមិនមានការក្លែងបន្លំនោះទេ មកដល់ដើមបេះយកទៅតែម្តង ហើយផ្លែទុរេននេះគឺពូជផ្លែទុរេនទឹកដោះគោស្ងួត។

លោកស្រី ហេង ស្រីណែត ជាអ្នកទិញយកទៅលក់បន្ត នៅផ្សារទ្រីភាព បានបញ្ជាក់ថា ផ្លែទុរេនក្រុមហ៊ុន ទ្រី ភាព ជាប្រភេទផ្លែទុរេនខ្ទិះសាច់ល្អ ដែលរឹងខាងក្រៅទុនខាងក្នុងល្មួត ហើយយផ្លែទុរេននេះ គឺកាត់ពីដើមផ្ទាល់ៗតែម្តងមិនមានការក្លែងបន្លំអ្វីទេ ឬយកពីខាងក្រៅឡើយ។

លោកស្រី រ៉ា គន្ធា អ្នកមកលេងចំការលើកឡើងថា ផ្លែទុរេននេះមានរសជាតិឆ្ងាញ់ មិនប្រើប្រាស់ជីគីមី និងបានឃើញផ្ទាល់ភ្នែកមានទំនុកចិត្តពិសេស បានលើកស្ទួយផលិតផលក្នុងស្រុក ក៏ដូចជាលើកកម្ពស់ជីវភាពប្រជាពលលរដ្ឋផងដែរ។ លោកស្រីបញ្ជាក់ថា ទោះបីមានថវិកាតិចតួចអាចទិញហូបមួយផ្លែពីរផ្លែក៏បាន ឬមកថតរូបលេងកម្សាន្ត ក៏បានដើម្បីបំបាត់ការអផ្សុកផងដែរ៕