* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលក្រុងហៃគូរៀបចំ ព្រឹត្តិការណ៍ B2B «Cambodia Tourism Roadshow To China» ផ្សព្វផ្សាយគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ជនជាតិចិន

22-05-2026 20:28

(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់រដ្ឋបាលក្រុងហៃគូ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាបើកកម្មវិធី «ផ្សព្វផ្សាយទេសចរណ៍កម្ពុជា (Cambodia Tourism Roadshow) និងការផ្សព្វផ្សាយគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ប្រជាជនចិន» នៅទីក្រុងហៃគូ ខេត្តហៃណាន នៃសាធារណរដ្ឋប្រជាមានិតចិន ដោយមានការអញ្ជើញចូលរួមពីលោក Liu Cheng អគ្គនាយករងមន្ទីរទេសចរណ៍ វប្បធម៌ វិទ្យុ ទូរទស្សន៍ ការបោះពុម្ពផ្សាយ និងកីឡានៃខេត្តហៃណាន, លោក អ៉ីវ សុខុម អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តហៃណាន, តំណាងរដ្ឋបាលក្រុងហៃគូ, ប្រធានសហគ្រាសទេសចរណ៍ចិនធំៗ និងវិនិយោគិន ចិនជាច្រើនរូប អ្នកសារព័ត៌មានប្រចាំខេត្ត សរុបប្រមាណជាង ១៥០រូប។

រដ្ឋមន្ត្រី ហួត ហាក់ គូសបញ្ជាក់ថា កម្ពុជា និងចិន គឺជាបងប្អូន និងជាមិត្តដែកថែបដែលមានទំនាក់ទំនងជាប្រវត្តិសាស្ត្រយូរអង្វែង ហើយវិស័យទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជនរវាងប្រទេសទាំងពីរនៅតែជាសសរស្តម្ភដ៏សំខាន់ក្នុងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនក្នុងយុគសម័យថ្មី។ បន្ថែមពីលើនេះ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជា គឺជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ផ្តល់ភាពកក់ក្តៅ និងភាពងាយស្រួលដល់ភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ជាពិសេសភ្ញៀវទេសចរចិន។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រី ហួត ហាក់ គូសបញ្ជាក់បន្ថែមថា កម្ពុជានឹងបន្តពង្រឹងយន្តការសម្រួលការធ្វើដំណើរ លើកកម្ពស់គុណភាពសេវាកម្ម និងបដិសណ្ឋារកិច្ច ដើម្បីធានាថា ភ្ញៀវទេសចរទាំងអស់ទទួលបានបទពិសោធន៍ដ៏ល្អប្រសើរ និងភាពសប្បាយរីករាយក្នុងអំឡុងពេលស្នាក់នៅកម្ពុជា។

ជាមួយគ្នានោះដែរ លោករដ្ឋមន្ត្រី បានឆ្លៀតឱកាសអញ្ជើញ និងស្វាគមន៍ភ្ញៀវទេសចរចិន មកទទួលយកបទពិសោធន៍ថ្មីៗ និងសម្បូរបែប តាមរយៈយុទ្ធនាការដ៏ពិសេស២ក្នុងពេលតែមួយ «ការលើកលែងទិដ្ឋាការ» និង «ទស្សនាកម្ពុជានារដូវកាលបៃតង» ដែលភ្ញៀវទេសចរបានមកសាកល្បងផ្ទាល់ពីសក្តានុពលទេសចរណ៍ ធម្មជាតិ បេតិកភណ្ឌវប្បធម៌ តំបន់ឆ្នេរសមុទ្រ ទេសចរណ៍សុខុមាលភាព និងទេសចរណ៍ម្ហូបអាហារដ៏សម្បូរបែបរបស់កម្ពុជា។

សូមជម្រាបថា កម្មវិធី Cambodia Tourism Roadshow នេះជាវេទិកាធុរកិច្ច (B2B) ដ៏សំខាន់សម្រាប់វិស័យឯកជនកម្ពុជា និងចិន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ស្វែងរកដៃគូថ្មីៗ និងជំរុញការផ្លាស់ប្តូរទេសចររវាងប្រទេសទាំងពីរ៕