* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជួបពិភាក្សាការងារជាមួយនាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស

22-05-2026 21:13

(ទីក្រុងហ្សឺណែវ)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានជួបពិភាក្សាការងារជាមួយ លោកវេជ្ជបណ្ឌិត Saia Ma’u Piukala នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច (WHO Regional Director for the Western Pacific – WPRO) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នារថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦។

ក្នុងជំនួបនេះដែរលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជម្រាបជូនអង្គការសុខភាពពិភពលោកតំបន់ប៉ាស៊ីហ្វិកខាងលិច អំពីការបន្តខិតខំយ៉ាងមុតមាំរបស់សុខាភិបាលកម្ពុជា លើការចូលរួមការពារសុខភាព សុខុមាលភាពប្រជាជនកម្ពុជា និងប្រជាជនតំបន់ ក៏ដូចជាសុខភាពប្រជាជនទូទាំងពិភពលោក ដែលការចូលរួមចំណែក និងការប្តេជ្ញាសម្រេចឱ្យបានតាមគោលដៅសកល នៃសមិទ្ធិផលសុខភាពរបស់ប្រទេសសមាជិកនីមួយៗ ជាការមិនអាចខ្វះបាន។

លោកវេជ្ជបណ្ឌិត Saia Ma’u Piukala បានគូសរំលេចអំពីគំរូរបស់កម្ពុជា ក្នុងការប្តេជ្ញាចិត្ត និងសម្រេចបានគោលដៅសំខាន់ៗលើដំណើរផ្លូវនៃកិច្ចការសុខភាពសកល (Global Health Journey) ដូចជាការខិតខំលើផ្លូវដ៏ត្រឹមត្រូវនៃការអនុវត្តគោលនយោបាយសុខភាពបឋម (Primary Health Care) ភាពជោគជ័យជំងឺឆ្លងផ្សេងៗ រួមទាំងការខិតជិតការលុបបំបាត់ទាំងស្រុងជំងឺគ្រុនចាញ់ (Malaria) ដែលសម្លាប់ជីវិតមនុស្សរាប់លាននាក់។ ជាពិសេសទៅទៀតនោះ គឺគំរូកម្ពុជាលើការដឹកនាំ «សុខភាពតែមួយ-One Health» ដែល សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដោយផ្ទាល់ក្នុងព្រឹត្តការណ៍ជំនួបកំពូល One Health នៅទីក្រុងលីយ៉ុង ប្រទេសបារាំង ក្នុងខែមេសា ថ្មីៗកន្លងទៅនេះ។

ឆ្លៀតក្នុងជំនួបដ៏ពិសេសនោះដែរលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជម្រាបជូនពីសំណើសុខាភិបាលកម្ពុជា ដែលស្នើសុំការបន្ត និងបង្កើនការគាំទ្រ ការខិតខំរបស់កម្ពុជាលើកិច្ចការ និងដំណើរអនុវត្ត «សុខភាពតែមួយ» ភាពស៊ាំនៃមេរោគទៅនឹងថ្នាំផ្សះ (AMR) ភ្ជាប់ទៅនឹងការបំរែបំរួលអាកាសធាតុ ផែនការសកម្មភាពបង្ការជំងឺមហារីកនៅសហគមន៍ សុខាភិបាលឌីជីថល រួមបច្ចេកវិទ្យាជំនួយក្នុងវេជ្ជសាស្ត្រ និងការពាំនាំបន្ថែមជំនាញភាព (Expertise) លើការគ្រប់គ្រង វិភាគ ប្រើប្រាស់ទិន្នន័យសុខាភិបាល ផ្តោតលើការបង្ការ និងគ្រប់គ្រងការផ្ទុះនៃជំងឺឆ្លង៕