* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ឆ្លើយតបភ្លាមៗតាមអនុសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត! លោកស្រី អាំង សុជាតា ខូយរីដា ដឹកនាំយុទ្ធនាការចុះប្រមូលទិញកសិផល ពីគ្រួសារអតីតយុទ្ធជន នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ដើម្បីចែកចាយបន្តជូនវីរកងទ័ពជួរមុខ

22-05-2026 21:17

(ពោធិ៍សាត់)៖ ឆ្លើយតបយ៉ាងទាន់ពេលវេលា ចំពោះស្ថានភាពទីផ្សារកសិផល របស់គ្រួសារអតីតយុទ្ធជន និងនិវត្តជន, នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦នេះ លោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពី លោក ហៀម ឃួន អភិបាលរងនៃគណៈអភិបាលខេត្ត ព្រមទាំងសហការី បានអញ្ជើញចុះយុទ្ធនាការផ្ទាល់ ដោះស្រាយ និងប្រមូលទិញស្វាយកែវរមៀត ព្រមទាំងផលដំណាំចម្រុះជាច្រើនមុខ (រួមមាន៖ ឪឡឹក, ខ្នុរ, ដំឡូង, ម្ទេស, ចេក...) ពីគ្រួសារអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តពោធិ៍សាត់ ដែលកំពុងរស់នៅផ្ទាល់ ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

មានប្រសាសន៍ក្នុងឱកាសចុះយុទ្ធនាការនោះ លោកស្រី អាំង សុជាតា ខូយរីដា បានបញ្ជាក់យ៉ាងច្បាស់ថា៖ ការចុះមកនាពេលនេះ គឺជាការឆ្លើយតបអនុសាសន៍ដឹកនាំទាន់ពេលវេលា និងប្រកបដោយសហគមន៍ធម៌ដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចបានជំរុញដល់អាជ្ញាធរខេត្តពោធិ៍សាត់ ឱ្យជួយប្រមូលទិញផលដំណាំកសិផលទាំងអស់របស់គ្រួសារអតីតយុទ្ធជន និងនិវត្តជន ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ក្នុងឱកាសដែលសម្តេចបានអញ្ជើញមកសំណេះសំណាល និងចែកអំណោយ ជូនបងប្អូនអតីតយុទ្ធជន និងនិវត្តជន ចំនួន១,១៦៩គ្រួសារ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ម្សិលមិញនេះ។

លោកស្រីបានបន្ថែមថា យុទ្ធនាការប្រមូលទិញស្វាយកែវរមៀត និងផលដំណាំចម្រុះខាងលើនេះ ក៏ទទួលបានការណែនាំបន្ត និងយកចិត្តទុកដាក់ខ្ពស់ពី លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដើម្បីនាំយកកសិផលទាំងអស់នេះ ទៅចែកជូនបន្តដល់វីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារទឹកដី ដែលនេះជាសកម្មភាព «ស្នាមញញឹមពីរជាន់» ជួយទាំងគ្រួសារកងទ័ពនៅជួរក្រោយ និងលើកទឹកចិត្តដល់កងទ័ពនៅជួរមុខ។

ជាការពិតណាស់ សមិទ្ធផលកសិផលរបស់គ្រួសារអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តពោធិ៍សាត់ ដែលបានខិតខំដាំដុះបង្កើតឡើងនៅលើទឹកដីតំបន់អភិវឌ្ឍន៍នេះ ថ្វីត្បិតតែការលក់នៅនឹងកន្លែងនាពេលបច្ចុប្បន្ន ទទួលបានតម្លៃទាបជាងទីផ្សារបន្តិចមែន តែក៏វាប្រសើរជាងការដែលមិនបានលក់ ហើយត្រូវទុកចោលឱ្យរលួយខូចខាតនោះដែរ។ ការចុះមកប្រមូលទិញដល់ចម្ការ ពីសំណាក់សមាគមនារី និងអាជ្ញាធរខេត្តនាពេលនេះ បានក្លាយជាពន្លឺសង្ឃឹម និងជាការសម្រាលបន្ទុកជីវភាពដ៏ធំធេង សម្រាប់ពួកគាត់។

ក្នុងនាមថ្នាក់ដឹកនាំ សាខាសមាគមនារីខេត្ត រួមជាមួយអាជ្ញាធរខេត្ត លោកស្រីក៏សូមធ្វើការអំពាវនាវយ៉ាងទទូចដល់សប្បុរសជន ទាំងវិស័យឯកជន និងពាណិជ្ជករ សូមមេត្តាបន្តជួយស្វែងរកទីផ្សារ និងជួយបញ្ជាទិញកសិផល ពីតំបន់អតីតយុទ្ធជន និងនិវត្តជនបន្ថែមទៀត ដើម្បីលើកកម្ពស់កម្រិតជីវភាពរបស់ពួកគាត់។ ជាមួយគ្នានោះ បងប្អូនអតីតយុទ្ធជន និងនិវត្តជន ក៏សូមបន្តខិតខំដាំដុះ និងថែទាំដំណាំរួមផ្សំទាំងនេះបន្ថែមទៀត ដោយអនុវត្តតាមបច្ចេកទេសកសិកម្មល្អ ដើម្បីទទួលបានទិន្នផលខ្ពស់ និងធានាបាននូវការផ្គត់ផ្គង់ ប្រកបដោយនិរន្តរភាព ព្រោះអាជ្ញាធរខេត្តមិនបោះបង់បងប្អូនចោលនោះឡើយ។

គួរជម្រាបជូនថា យុទ្ធនាការនេះ បានស្តែងឱ្យឃើញពីស្មារតីសាមគ្គីភាព វប្បធម៌នៃការចែករំលែក និងការគិតគូរហ្មត់ចត់របស់ថ្នាក់ដឹកនាំ ចំពោះគុណបំណាច់របស់បងប្អូនអតីតយុទ្ធជន និងនិវត្តជន ដែលបានលះបង់ដើម្បីបុព្វហេតុជាតិមាតុភូមិ៕