* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

នាយកមន្ទីរពេទ្យកាល់ម៉ែត អំពាវនាវស្រ្តីមានផ្ទៃពោះគ្រប់រូប ពិនិត្យអេកូសាស្រ្តឱ្យបានទៀងទាត់តាមការណែនាំគ្រូពេទ្យជំនាញ ដើម្បីស្វែងរកភាពមិនប្រក្រតីនៃការលូតលាស់ទារកក្នុងផ្ទៃមុនពេលសម្រាល

22-05-2026 21:20

(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ គង់ សន្យា នាយកមន្ទីរពេទ្យកាល់ម៉ែត បានអំពាវនាវស្រ្តីមានផ្ទៃពោះគ្រប់រូប ត្រូវតែទៅពិនិត្យផ្ទៃពោះតាមការណែនាំរបស់វេជ្ជបណ្ឌិតជំនាញ និងមិនគួរមើលរំលងការពិនិត្យអេកូសាស្រ្តឡើយ ដើម្បីស្វែងរកភាពមិនប្រក្រតីនៃការលូតលាស់របស់ទារកក្នុងផ្ទៃមុនពេលសម្រាល។

ការអំពាវនាវបែបនេះបានធ្វើឡើងនៅក្នុងឱកាសលោកសាស្រ្តាចារ្យ គង់ សន្យា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្ដីពីការពិនិត្យអេកូសាស្រ្តលើស្រ្តីមានផ្ទៃពោះ ដើម្បីស្រាវជ្រាវរកភាពមិនប្រក្រតីនៃសិរីរាង្គទារកក្នុងផ្ទៃមុនពេលសម្រាល នាថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យកាល់ម៉ែត។

លោកសាស្រ្តាចារ្យ គង់ សន្យា បានថ្លែងថាអំឡុងពេលពពោះ គឺជាដំណាក់កាលដ៏សំខាន់ និងមានតម្លៃបំផុតសម្រាប់ស្ត្រី និងក្រុមគ្រួសារ ដូចនេះការត្រួតពិនិត្យសុខភាពជាប្រចាំ គឺជារឿងចាំបាច់បំផុតសម្រាប់មាតា និងទារក ដើម្បីធានាថាទារកក្នុងផ្ទៃមានការលូតលាស់ល្អត្រឹមត្រូវ និងមានសុខភាពប្រក្រតី ដែលក្នុងនោះ «ការពិនិត្យអេកូសាស្រ្ត» ឬ Ultrasound គឺជាវិធីសាស្រ្តវេជ្ជសាស្ត្រដ៏សំខាន់មួយ ដែលជួយឱ្យគ្រូពេទ្យអាចពិនិត្យសភាពទារកក្នុងផ្ទៃបានយ៉ាងច្បាស់។

នាយកមន្ទីរពេទ្យកាល់ ម៉ែត បានបន្តថា «ការពិនិត្យអេកូសាស្រ្ត អាចជួយកំណត់អាយុកាលគភ៌ ទីតាំងទារក ចំនួនទារក និងការលូតលាស់របស់សរីរាង្គផ្សេងៗដូចជា ខួរក្បាល បេះដូង តម្រងនោម ឆ្អឹង និងសរីរាង្គសំខាន់ៗផ្សេងទៀត។ លើសពីនេះ វាក៏អាចជួយស្រាវជ្រាវរកភាពមិនប្រក្រតីមួយចំនួន ដូចជាភាពខ្វះខាតនៃសរីរាង្គ បេះដូងមិនប្រក្រតី ការលូតលាស់យឺតរបស់ទារក ឬបញ្ហាផ្សេងៗ ដែលអាចប៉ះពាល់ដល់ជីវិតម្តាយ និងទារក។ ការរកឃើញបញ្ហាទាំងនេះមុនពេលសម្រាល វាមានសារៈសំខាន់ណាស់ ព្រោះវាអាចអនុញ្ញាតឱ្យក្រុមគ្រូពេទ្យរៀបចំផែនការព្យាបាល ឬតាមដានបានទាន់ពេលវេលា។ ក្នុងករណីខ្លះ ការមកទទួលសេវាពិនិត្យសុខភាពនូវត្រីមាសដំបូង អាចជួយសង្គ្រោះជីវិតទារក និងកាត់បន្ថយហានិភ័យដល់ម្តាយផងដែរ។ ដូច្នេះសូមស្ត្រីមានផ្ទៃពោះគ្រប់រូប គួរតែទៅពិនិត្យផ្ទៃពោះតាមការណែនាំរបស់វេជ្ជបណ្ឌិតជំនាញ និងមិនគួរមើលរំលងការពិនិត្យអេកូសាស្រ្តឡើយ។ ការយល់ដឹង និងការថែទាំសុខភាពបានត្រឹមត្រូវ គឺជាគន្លឹះដ៏សំខាន់ក្នុងការបង្កើតកូនដែលមានសុខភាពល្អ និងអនាគតល្អសម្រាប់គ្រួសារ និងសង្គមជាតិ»

ជាមួយគ្នានេះលោកសាស្រ្តាចារ្យ ក៏បានជំរុញឱ្យអ្នកជំនាញទាំងអស់បន្តខិតខំសិក្សាស្រាវជ្រាវ និងចាប់ដៃគូសហការជាមួយអ្នកជំនាញអន្តរជាតិតាមបណ្តាប្រទេសនានាឱ្យបានកាន់តែទូលំទូលាយ និងសូមលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យថ្នាក់ជាតិ និងតាមបណ្តាខេត្ត បន្តការហ្វឹកហាត់សមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ និងបន្តធ្វើនវានុវត្តន៍ទៅលើបច្ចេកទេសការពិនិត្យអេកូសាស្រ្ត ឬ Ultrasound តាមបច្ចេកទេសវេជ្ជសាស្ត្របែបជឿនលឿន និងពេញនិយមបំផុតរបស់សកលលោក ហើយរួបរួមគ្នាផ្តល់ការថែទាំដោយផ្តោតការយកចិត្តទុកដាក់ខ្ពស់លើសុខភាពមាតា និងទារក ដែលជាយុទ្ធសាស្ត្រដ៏សំខាន់បំផុតរបស់មន្ទីរពេទ្យកាល់ម៉ែត និងក្រសួងសុខាភិបាលនាពេលបច្ចុប្បន្ន។

លោកសាស្រ្តាចារ្យ គង់ សន្យា បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈការធ្វើបទបង្ហាញ និងការអនុវត្តផ្ទាល់នៅក្នុងសិក្ខាសាលានាពេលនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់សិក្ខាកាមដែលជាវេជ្ជបណ្ឌិតឯកទេស បានសិក្សាស្វែងយល់ និងទទួលបានបទពិសោធន៍ថ្មីៗបន្ថែមទៀត ដើម្បីយកទៅអនុវត្តផ្ទាល់ សម្រាប់ជាប្រយោជន៍ដល់អ្នកជំងឺ ក៏ដូចជាការលើកកម្ពស់គុណភាពសុខភាពសាធារណៈក្នុងប្រទេសកម្ពុជា និងសូមចងចាំថាក្នុងនាមជាអ្នកជំនាញផ្នែកវេជ្ជសាស្ត្រ អ្វីដែលយើងត្រូវប្រកាន់ខ្ជាប់ជានិច្ចនោះគឺ «ការសិក្សាពេញមួយជីវិត» ដើម្បីបន្តអភិវឌ្ឍន៍សមត្ថភាពជំនាញរបស់ខ្លួនតាមទាន់នូវបច្ចុប្បន្នភាពសកលលោក។

សូមជម្រាបថាសិក្ខាសាលាស្ដីពីការពិនិត្យអេកូសាស្រ្តលើស្រ្តី មានផ្ទៃពោះដើម្បីស្រាវជ្រាវរកភាពមិនប្រក្រតីនៃសិរីរាង្គទារកក្នុងផ្ទៃមុនពេលសម្រាល ធ្វើឡើងក្នុងគោលបំណងកែលម្អគុណភាពសេវាសុខាភិបាលសម្រាប់មាតា និងទារកនៅកម្ពុជា។ ការរកឃើញមុននៃភាពខូចខាតរបស់ទារកតាមរយៈការធ្វើអុលត្រាសោន មានសារៈសំខាន់យ៉ាងខ្លាំងក្នុងការកាត់បន្ថយអត្រាជំងឺ និងអត្រាស្លាប់ ព្រមទាំងជួយដល់ការសម្រេចចិត្តព្យាបាលឱ្យបានសមស្រប។

វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ៣ថ្ងៃ ជាមួយកម្មវិធីសម្បូរបែប និងមានរចនាសម្ព័ន្ធល្អ រួមមាន៖
១៖ បទបង្ហាញអំពីរូបរាងទារក និងភាពខូចខាតទូទៅ
២៖ ការពិភាក្សាករណី ដើម្បីពង្រឹងសមត្ថភាពវិនិច្ឆ័យ
៣៖ ការបណ្តុះបណ្តាលអនុវត្តជាក់ស្តែងលើអុលត្រាសោន។ កម្មវិធីទាំងនេះ នឹងជួយបង្កើនទាំងចំណេះដឹង និងជំនាញអនុវត្តរបស់សិក្ខាកាមក្នុងការងារប្រចាំថ្ងៃ៕