* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងសុខាភិបាល ត្រៀមវិធានការបង្ការ ទប់ស្កាត់ជំងឺអេបូឡា និងវីរុសហាន់តា, កម្ពុជាមិនទាន់រកឃើញនៅឡើយទេ (Video inside)

22-05-2026 22:07

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦នេះ បានណែនាំដល់ក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការ និងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា។

ក្នុងនោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវសហការជាមួយក្រសួងសុខាភិបាល ក្នុងការបន្តពង្រឹងវិធានការតាមដាន និងផ្សព្វផ្សាយការយល់ដឹងដល់ប្រជាពលរដ្ឋ និងត្រូវធានាថា គ្រប់យន្តការបង្ការ និងការឆ្លើយតប ត្រូវបានត្រៀមលក្ខណៈរួចជាស្រេច។ ទោះបីជារហូតមកដល់ពេលនេះ កម្ពុជាមិនទាន់រកឃើញនូវករណីជំងឺទាំងនេះក៏ដោយ។

ជាមួយគ្នានេះ សម្តេចធិបតី បានលើកឡើងថា ក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវបន្តអប់រំ និងបំផុសស្មារតីដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាផ្សព្វផ្សាយវីដេអូអប់រំ ដើម្បីឲ្យប្រជាពលរដ្ឋយល់ដឹងអំពីសារសំខាន់ នៃការចូលរួមសហការ ដូចជាការផ្តល់អាទិភាពដល់រថយន្តសង្គ្រោះបន្ទាន់ និងការចូលរួមអនុវត្តតាមការណែនាំរបស់អាជ្ញាធរដែលនេះ គឺជាការចូលរួមទទួលខុសត្រូវ ក្នុងការជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ។

សម្តេចធិបតី បានណែនាំ ក្រសួង ស្ថាប័នពាក់ព័ន្ធ ពិសេសក្រសួងកិច្ចការនារី និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវជំរុញ និងដាក់ចេញនូវវិធានការបច្ចេកទេស និងវិធានការអប់រំស៊ីជម្រៅ ដើម្បីទប់ស្កាត់នូវការធ្លាក់ចុះសីលធម៌សង្គម ពិសេសអ្នកផលិតមាតិកាអនាធិបតេយ្យលើបណ្តាញសង្គម ព្រមទាំងផ្សព្វផ្សាយបំផុសឱ្យប្រជាពលរដ្ឋ ចូលរួមសហការ និងរាយការណ៍ដើម្បីគ្រប់គ្រងដោះស្រាយបញ្ហាប្រឈមទាំងអស់នេះ ឲ្យមានប្រសិទ្ធភាព៕