* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

រដ្ឋមន្ដ្រី ឈាង រ៉ា ជំនួបទ្វេភាគីជាមួយអង្គការ The Global Fund to Fight AIDS, Tuberculosis and Malaria ដើម្បីបន្តកិច្ចសហប្រតិបត្តិការកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់នៅកម្ពុជា

22-05-2026 23:19

(ទីក្រុងហ្សឺណែវ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំប្រតិភូក្រសួងសុខាភិបាលកម្ពុជា អមដោយឯកអគ្គរាជទូត កែ សុវណ្ណ តំណាងអចិន្ត្រៃយ៍នៃកម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានអញ្ជើញជួបប្រជុំទ្វេភាគីជាមួយ លោកស្រី Sylwia Murray​ អ្នកគ្រប់គ្រងកញ្ចប់មូលនិធិ​ (Fund Portfolio Manager)​ និងផ្នែកគ្រប់គ្រងជំនួយ​ប្រចាំក្រុមការងារអាស៊ី (Asia Team, Grant Management Division) នៅទីស្នាក់ការ Global Fund នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។

ជំនួបនេះមានគោលបំណងពិនិត្យវឌ្ឍនភាពនៃកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់នៅកម្ពុជា ដោយផ្តោតលើការពិភាក្សាអំពីបញ្ហាប្រឈមផ្នែកហិរញ្ញប្បទាន និងស្វែងរកយុទ្ធសាស្ត្រប្រកបដោយចីរភាព ដើម្បីធានាថាកម្ពុជាអាចបន្តរក្សាបាននូវសមិទ្ធផល និងឈានទៅលុបបំបាត់ជំងឺទាំងបីនេះឱ្យបានពេញលេញ។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រីបានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ The Global Fund ដែលបានឧបត្ថម្ភគាំទ្រដល់កម្ពុជាអស់រយៈពេលជាងពីរទសវត្សរ៍។ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកឡើងថា ការគាំទ្រនេះពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយអត្រាកើត និងស្លាប់ដោយសារជំងឺអេដស៍ របេង និងគ្រុនចាញ់ ព្រមទាំងពង្រឹងប្រព័ន្ធសុខាភិបាលនៅតាមមូលដ្ឋាន។ លោកសាស្ត្រាចារ្យ ឈាង រ៉ា បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាចិត្តក្នុងការបន្តវិនិយោគសម្រាប់កម្មវិធីប្រយុទ្ធនឹងជំងឺទាំងបីនេះ ស្របតាមយុទ្ធសាស្ត្ររបស់ The Global Fund ហើយដែលការបន្តគាំទ្រយ៉ាងសកម្ម តាមគ្រប់រូបភាពរបស់ The Global Fund និងដៃគូអភិវឌ្ឍន៍ពហុភាគី នឹងធានាបានការរក្សាប្រសិទ្ធិភាពយូរអង្វែង និងចីរភាពនៃប្រពន្ធ័ភាពធនសុខាភិបាល។

ជាការឆ្លើយតបលោកស្រី Sylwia Murray អង្គការ Global Fund បានកោតសរសើរចំពោះការប្តេជ្ញាចិត្ត និងសមិទ្ធផលរបស់កម្ពុជា ដែលត្រូវបានចាត់ទុកថាជាប្រទេសគំរូមួយក្នុងការគ្រប់គ្រងជំងឺអេដស៍ របេង និងគ្រុនចាញ់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងសាកល។ លោកស្រី បានលើកឡើងថា The Global Fund កំពុងប្រឈមមុខនឹងបញ្ហាប្រឈមផ្នែកហិរញ្ញប្បទានជាសកល ប៉ុន្តែបានបញ្ជាក់ថា The Global Fund នឹងបន្តគាំទ្រកម្ពុជាតាមរយៈជំនួយបច្ចេកទេស ដើម្បីពង្រឹងប្រព័ន្ធឃ្លាំមើល និងការឆ្លើយតប ការសម្របសម្រួលជាមួយដៃគូអភិវឌ្ឍន៍ថ្មីៗ ការគាំទ្រក្នុងការពង្រឹងប្រព័ន្ធសុខាភិបាលសហគមន៍៕