* ប្រមុខការទូតកម្ពុជា ពន្យល់ពីសារៈសំខាន់នៃការដំឡើងកម្រិតការទូតកម្ពុជា-ថៃ ពីត្រឹម «លេខាធិការទី២» មកកម្រិត «អនុប្រធានបេសកកម្ម» ដើម្បីដោះស្រាយវិវាទតាមផ្លូវការទូត មិនមែនផ្លូវយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជា មិនបាច់ដើរតួរងគ្រោះទេ ព្រោះកម្ពុជា បានទទួលរងគ្រោះរួចទៅហើយ, កម្ពុជា នៅតែបន្តលាតត្រដាងការពិតទៅកាន់ឆាកអន្តរជាតិ
* ប្រមុខការទូតកម្ពុជា៖ សំណើ៤ចំណុច របស់កម្ពុជា ត្រូវបានគណៈកម្មាធិការផ្សះផ្សា ឯកភាពបញ្ចូលក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃ
* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងកក់ក្តៅ ជាមួយកុមារកំព្រារ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសនៅរាជធានីភ្នំពេញ
* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* កូរ៉េខាងត្បូងប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្រោយកូរ៉េខាងជើងគំរាមដាក់ចេញវិធានការថ្មីតាមបណ្ដោយព្រំដែន
* កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
* តម្លៃប្រេងអន្តរជាតិបន្តស្ថិតនៅកម្រិតជាង ១០៩ដុល្លារក្នុងមួយបារ៉ែល ទោះជាមាននិន្នាការធ្លាក់ចុះដោយសារលំហូរប្រេងរុស្ស៉ី ប៉ុន្តែហានិភ័យនៃការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ានៅតែមាន
* អ៊ុយក្រែនចោទអាមេរិកថាមានចេតនាពន្យារពេលប្រគល់គ្រាប់មីស៊ីល ខណៈលោក ត្រាំលើកឡើងពីកិច្ចប្រជុំគ្មានលោក ហ្សេលេនស្គី
* កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង៤.៥លាននាក់ ថយចុះ១១ភាគរយ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦
* លោក ត្រាំ ស្វាគមន៍គំនិតរៀបចំកិច្ចប្រជុំជាមួយលោក ស៊ី ជីនពីង និងលោក ពូទីន នៅខែក្រោយ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រុមហ៊ុន YHS Cambodia បញ្ជាក់ជំហរគាំទ្រក្រសួងព័ត៌មាន ក្នុងសកម្មភាពសប្បុរសធម៌ និងការងារសង្គមក្នុងខេត្តក្រចេះ ជាពិសេសសម្រាប់កុមារដែលខ្វះខាត ដើម្បីបានទទួលអាហារូប្ថម្ភត្រឹមត្រូវ

22-05-2026 23:24

(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦
លោកស្រី ហេង សុទ្ធាវី អគ្គនាយិកា ក្រុមហ៊ុន YHS Cambodia (យ៉ូស) បញ្ជាក់ពីការចូលរួមគាំទ្រ និងសហការជាមួយក្រសួងព័ត៌មាន ក្នុងសកម្មភាពសប្បុរសធម៌ និងការងារសង្គមក្នុងខេត្តក្រចេះ ជាពិសេសសម្រាប់កុមារដែលខ្វះខាត ដើម្បីបានទទួលអាហារូប្ថម្ភត្រឹមត្រូវ យល់ដឹងពី ភេសជ្ជៈដែលមានជាតិស្ករទាប សម្រាប់សុខភាព។

លោកស្រីអគ្គនាយិកា បានជម្រាបជូនថា យ៉ូស ជាភេសជ្ជៈទី១ ដែលក្រសួងអប់រំ យុវជន និងកីឡា អនុញ្ញាតឲ្យលក់ក្នុងសាលារៀន ដោយសារមានជាតិស្ករទាប។

ក្រុមហ៊ុនយ៉ូស កំណត់គោលដៅនឹងជួយគាំទ្រចែកទឹកសណ្តែកយ៉ូស ដែលមានជាតិស្ករទាបទៅ ៥០០សាលរៀន ដែលនឹងជូនដល់ សិស្សានុសិស្សប្រមាណ ៥០ម៉ឺននាក់ នៅក្នុងឆ្នាំ២០២៦នេះ។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងារសប្បុរសធម៌ និងការចូលរួមចំណែកក្នុងសង្គមរបស់ក្រុមហ៊ុន YHS Cambodia (យ៉ូស) ដែលតែងតែគាំទ្រ និងចូលរួមក្នុងសកម្មភាពមនុស្សធម៌ ព្រមទាំងការងារសង្គមនានានៅកម្ពុជា ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងការអភិវឌ្ឍសង្គមឱ្យកាន់តែប្រសើរ។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានចាត់ទុកសកម្មភាពទាំងនេះថា ជាការបង្ហាញពីទំនួលខុសត្រូវសង្គមរបស់វិស័យឯកជន ដែលមិនត្រឹមតែផ្តោតលើការធ្វើអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមជួយដល់សហគមន៍ និងប្រជាពលរដ្ឋដែលត្រូវការការគាំទ្រផងដែរ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យបន្តពង្រឹង និងពង្រីកសកម្មភាពសប្បុរសធម៌ និងកិច្ចការសង្គមបន្ថែមទៀត ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព។

ទាក់ទងនឹងគោលបំណងរបស់ក្រុមហ៊ុន YHS Cambodia (យ៉ូស) ក្នុងការចូលរួមគាំទ្រ និងសហការជាមួយក្រសួងព័ត៌មាន លើសកម្មភាពសប្បុរសធម៌ និងការងារសង្គមនៅក្នុងខេត្តក្រចេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងនូវការស្វាគមន៍ និងក្តីរីករាយចំពោះការចូលរួមគាំទ្ររបស់ក្រុមហ៊ុន ចំពោះសកម្មភាពមនុស្សធម៌របស់ក្រសួងព័ត៌មាន។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីគម្រោងសប្បុរសធម៌ និងការងារសង្គមមួយចំនួន ដែលក្រសួងព័ត៌មានគ្រោងបន្តអនុវត្តទាំងនៅថ្នាក់ក្រសួង និងនៅមូលដ្ឋានខេត្តក្រចេះ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងរួមចំណែកអភិវឌ្ឍសង្គមឱ្យកាន់តែប្រសើរឡើង។

គូររម្លឹកដែរថា កាលពីពេលកន្លងមកនេះ អគ្គនាយិកាក្រុមហ៊ុន YHS Cambodia (យ៉ូស) បាននាំយកអំណោយ នំ និងភេសជ្ជៈផលិតផលផលិតដោយកូនខ្មែរ និងមានរោងចក្រនៅស្រុកខ្មែរ ចែកជូនដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ប្រមាណជាង ១ពាន់នាក់ តាមសាលាក្នុងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

កាលពថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ កន្លងមកនេះដែរ លោកស្រី ទុយ សិរីរតនៈ នេត្រភក្រ្តា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានដឹកនាំលោកជំទាវ លោកស្រី ជាសមាជិកាកិត្តិយស សមាជិកាសមាគមនារី ចុះទស្សនកិច្ចសិក្សានិងស្វែងយល់អំពីចង្វាក់ផលិតកម្ម នៅរោងចក្រផលិតភេសជ្ជៈ Yoe's ស្ថិតនៅខណ្ឌកំបូល រាជធានីភ្នំពេញ។

សូមជម្រាបថា គិតត្រឹមឆ្នាំ២០២៦នេះ រោងចក្រភេសជ្ជៈ Yoe's មានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាង២០ឆ្នាំមកហើយ និងមានបុគ្គលិកប្រមាណ ៥០០នាក់ ដែលកំពុងបម្រើការងារដែលសុទ្ធសឹងជាជនជាតិខ្មែរទាំងអស់៕