សម្តេចនាយករដ្ឋមន្ត្រី បញ្ចប់តំណែងមេនគរបាល និងមេអាវុធហត្ថខេត្តមណ្ឌលគិរី សង្ស័យជាប់ពាក់ព័ន្ធការមិនបង្ក្រាបស្កេមអនឡាញ

23-05-2026 07:45

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបញ្ចប់តំណែងលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងលោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី។

ការបញ្ចប់តំណែងបានធ្វើឡើងតាមរយៈអនុក្រឹត្យដាច់ដោយឡែកពីគ្នាចំនួនពីរនាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦។

ការបញ្ចប់តំណែងនេះ មិនបានបង្ហាញនូវមូលហេតុនោះទេ។ តែតាមប្រភពបានឱ្យដឹងថា ការបញ្ចប់តំណែងនេះជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ពោលមិនព្រមបង្ក្រាបបទល្មើស៕