គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅខេត្តកំពង់ឆ្នាំង, រថយន្តកុងតឺន័របើករ៉េចង្កួតទៅបុករថយន្តកម្មកររោងចក្រ បណ្ដាលឱ្យស្លាប់៧នាក់ និងរបួសធ្ងន់ស្រាល៤៦នាក់

23-05-2026 08:58

(កំពង់ឆ្នាំង)៖ សេចក្តីរាយការណ៍បឋមរបស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ដែលបង្កឡើងដោយរថយន្តកុងតឺន័របើករ៉េចង្កួតទៅបុករថយន្តកម្មកររោងចក្រ បណ្ដាលឱ្យស្លាប់៧នាក់ និងរបួសធ្ងន់ស្រាល៤៦នាក់។

ករណីនេះកើតឡើងនៅម៉ោង០៦៖២០នាទីព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦នេះ នៅលើផ្លូវជាតិលេខ៥ ស្ថិតនៅភូមិសាលាលេខ៥ ឃុំអូឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។