* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ចូលរួមឱ្យបានកុះករ!​ សន្និសីទគំរូតាមបែបអង្គការសហប្រជាជាតិ Harvard World MUN ជាលើកដំបូងក្នុងប្រទេសកម្ពុជា នឹងបន្តរៀបចំរហូតដល់ថ្ងៃទី២៤ ខែឧសភា

23-05-2026 10:04

(ភ្នំពេញ)៖ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បាននិងកំពុងរៀបចំសន្និសីទគំរូតាមបែបអង្គការសហប្រជាជាតិ Harvard World MUN ដែលជាព្រឹត្តិការណ៍លើកទី១ក្នុងប្រទេសកម្ពុជា រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២២ រហូតដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ដើម្បីផ្ដល់ឱកាសឱ្យប្អូនៗសិស្សានុសិស្ស ទទួលបានបទពិសោធ ជាក់ស្ដែងក្នុងវេទិកាពិភាក្សា តស៊ូមតិ និងស្វែងរកដំណោះស្រាយសម្រាប់បញ្ហាដ៏ស្មុគស្មាញក្នុងពិភពលោក។

លោក Vladimir Sousek នាយករងសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ សាខាសែនសុខ បាន បង្ហាញក្ដីរំភើបរីករាយចំពោះការប្រារព្ធសន្និសីទជាលើកដំបូងនៅប្រទេសកម្ពុជានេះ។ លោកបានមានប្រសាសន៍ថា សិស្សានុសិស្សរបស់យើងនឹងត្រូវពិភាក្សាគ្នាលើប្រធានបទសំខាន់ៗជាច្រើនដូចជា ទិសដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ - the United Nation Sustainable Development Goals ព្រមទាំងវិបត្តិ និងជម្លោះនានាដែលកំពុងតែកើតឡើងជុំវិញពិភពលោក។

លោកបានបន្ថែមថា ការចូលរួមក្នុងសន្និសីទកម្រិតអន្តរជាតិនេះ នឹងជួយសិស្សានុសិស្សក្នុងការអភិវឌ្ឍបំណិនជាច្រើន តួយ៉ាងបំណិននិយាយជាសាធារណៈ ការកសាងទំនុកចិត្តលើខ្លួនឯង និងឱកាសក្នុង ការបង្កើតមិត្តភាពក្នុងចំណោមសិស្សានុសិស្សជាច្រើន មកពីសាលាអន្តរជាតិដទៃទៀត និងមកពីប្រទេសនានា ក្នុងតំបន់។

យុវតី គ្រី វណ្ណនិសា ជាសិស្សសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ម្នាក់ដែលបានចូលរួមក្នុងសន្និសីទគំរូតាមបែបអង្គការសហប្រជាជាតិនេះ បានបង្ហាញពីក្ដីសង្ឃឹមយ៉ាងមុតមាំថា ការចូលរួមនេះនឹងផ្ដល់អត្ថប្រយោជន៍ទាំងផ្នែកសិក្សា និងការកសាងបំណិននានាសម្រាប់រូបគេ ដូចជាការនិយាយជាសាធារណៈ ភាពជាអ្នកដឹកនាំ និងការសហការជាមួយអ្នកដទៃ ព្រោះប្អូនស្រីមានបំណងចង់ក្លាយជាអ្នកនយោបាយ ឬអ្នកការទូតដ៏ប៉ិនប្រសពប់ម្នាក់នាថ្ងៃអនាគត។

ជាមួយគ្នានេះ លោក John Grainger នាយកសាលា Next Generation Schools ដែលមានសាលាជាសមាជិកចំនួន ៣៥ទីតាំងសិក្សា ក្នុងតំបន់អាស៊ីអាគ្នេយ៍ បានបង្ហាញក្ដីរីករាយជាពន់ពេក ដែលសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ត្រូវបានជ្រើសរើសជាទីតាំងប្រារព្ធសន្និសីទដ៏មានសារៈសំខាន់នេះ។ លោក បានបញ្ជាក់ថា សិស្សានុសិស្សក្នុងពេលបច្ចុប្បន្ន ត្រូវតែមានការយល់ដឹងអំពីកិច្ចការការទូត និងបញ្ហានានា ដែលជាបញ្ហាប្រឈមនៅក្នុងពិភពលោក។

តាមរយៈបទពិសោធរបស់លោក, សិស្សានុសិស្សដែលមានចំណេះដឹង និងបទពិសោធន៍ក្នុងសន្និសីទគំរូរបស់អង្គការសហប្រជាជាតិ នឹងទទួលអត្ថប្រយោជន៍ក្នុងការដាក់ពាក្យចូលរៀននៅមហាវិទ្យាល័យ ហើយក្នុងន័យនេះ សិស្សានុសិស្សទាំងអស់បានទទួលឱ្យ ចូលរៀនជាបន្តបន្ទាប់ក្នុងសាកលវិទ្យាល័យល្បីៗជាច្រើនក្នុងពិភពលោក៕