* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

គ្រោះថ្នាក់ចរាចរណ៍រថយន្ដធុនធំ បុករះរថយន្ដដឹកកម្មករ នៅស្រុកកំពង់ត្រឡាច បណ្ដាលឲ្យស្លាប់៩នាក់ និងរបួសជាង៤០នាក់

23-05-2026 10:12

(កំពង់ឆ្នាំង)៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងរវាងរថយន្តវ៉េអង បុករះជាមួយរថយន្តដឹកកម្មកររោងចក្រ បណ្តាលឲ្យមនុស្សប្រុស-ស្រី ជាច្រើនបានស្លាប់ និងរបួសធ្ងន់ស្រាល។ ហេតុការណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦នេះ នៅត្រង់ចំណុចមុខសាលាបឋមសិក្សាសាលាលេខប្រាំ ស្ថិតក្នុងភូមិសាលាលេខប្រាំ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ប្រភពនៅកន្លែងកើតហេតុឲ្យដឹងថា នៅពេលដែលរថយន្តដឹកកម្មករជាច្រើនគ្រឿងកំពុង មមាញឹក ដឹកកម្មករ សំដៅទៅតាមបណ្ដារោងចក្រ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក វេអង មិនស្គាល់អត្តសញ្ញាណអ្នកបើក ក្នុងដំណើរពីត្បូងទៅជើង ក្នុងល្បឿនលឿន បានបុករថយន្តដឹកកម្មករដែលឈប់ត្រៀមបត់ឆ្វេងមួយទំហឹង និងបន្តបុករថយន្តដឹកកម្មករមួយគ្រឿងទៀត បណ្តាលអោយមានមនុស្សជាច្រើននាក់បានស្លាប់ និងរបួស។

លោក វង ស៊ីផា អភិបាលស្រុកកំពង់ត្រឡាច បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ មានអ្នកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ៧នាក់ (ស្រី៦នាក់), ស្លាប់នៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច ១នាក់ (ស្រី) និងស្លាប់នៅតាមផ្លូវម្នាក់, ចំណែកអ្នករបួសធ្ងន់ស្រាលមានចំនួន៤៤នាក់៕