* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតប្រឈមនឹងសេណារីយ៉ូដ៏អាក្រក់ ចំពោះមុខភាពសោះអង្គើយរបស់លោក ត្រាំ
* រុស្ស៉ី និងអ៊ុយក្រែន នៅតែបន្តវាយប្រហារលើរោងចក្រថាមពល បើទោះបីលោក ត្រាំ ថាមានការព្រមព្រៀងគ្នាក៏ដោយ
* Fresh Exclusive: កម្ពុជាប្រើភាសាទន់ ថៃប្រើសម្តីខ្លាំងនៅថ្ងៃបើក UNCLOS៖ តើអ្នកណាមានប្រៀបក្នុងវេទិកាដែលវាស់ដោយច្បាប់ មិនមែនដោយសារសម្តី?
* មេស៊ីម៉ាក់កម្ពុជា៖ សំឡេងស្វែងរកយុត្តិធម៌ ពីអ្នករងគ្រោះដោយសារគ្រាប់បែកចង្កោមរបស់ថៃឈ្លានពាន !
* កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយនឹងគណៈកម្មការផ្សះផ្សា UNCLOS និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍បានបិទបញ្ចប់
* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ៨ខែឆ្នាំនេះ កម្ពុជារកចំណូលបានជិត៥០០លានដុល្លារ ពីការនាំចេញកង់ កើនឡើងជាង២០%
* នាវាកងទ័ពជើងទឹកឥណ្ឌា INS Kulish បញ្ចប់បេសកកម្មចូលចតជាប្រវត្តិសាស្ត្ររយៈពេល ៤ថ្ងៃ នៃកិច្ចសហប្រតិបត្តិការលំហសមុទ្រទ្វេភាគី នៅមូលដ្ឋានសមុទ្ររាម
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* បើកិច្ចប្រជុំលើកដំបូងគណៈកម្មការផ្សះផ្សាដោយបង្ខំ៖ កម្ពុជា ប្តេជ្ញាគោរពច្បាប់អន្តរជាតិ និងសង្ឃឹមថៃ ចូលរួមដំណើរការផ្សះផ្សាក្នុងស្មារតីស្ថាបនា
* សេចក្តីថ្លែងការណ៍បើករបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ក្នុងនាមភ្នាក់ងារតំណាងកម្ពុជា ក្នុងកិច្ចប្រជុំលើកទី១នៃគណៈកម្មការផ្សះផ្សា (កិច្ចប្រជុំរួមបើកចំហ) នៅប្រទេសសិង្ហបុរី
* ទូរទស្សន៍ Fresh News ផ្សាយបន្តផ្ទាល់៖ កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងកម្ពុជា និងថៃ ប្រព្រឹត្តទៅពីថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី
* វិភាគអន្តរជាតិ៖ តើទាហានមនុស្សយន្តរបស់ចិនអាចនឹងត្រូវបានប្រើ ក្នុងសង្រ្គាមជាមួយតៃវ៉ាន់?
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

មន្ត្រីក្រសួងអប់រំ៖ រាជរដ្ឋាភិបាលនៅគ្រប់អាណត្តិ តែងតែផ្តល់អាទិភាពខ្ពស់ដល់សុខភាពក្មេងស្រី និងស្ត្រី លើគ្រប់រូបភាព

23-05-2026 11:25

(ភ្នំពេញ) លោក សាំង សុផល ប្រធានការិយាល័យសុខភាព នៃមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា សម្រាប់ប្រទេសកម្ពុជា រាជរដ្ឋាភិបាលនៅគ្រប់អាណត្តិ តែងតែផ្តល់អាទិភាពខ្ពស់ ដល់ស្ថានភាពសុខភាពក្មេងស្រី និង ស្ត្រី លើគ្រប់រូបភាព សង្គមនយោបាយ ឱកាស និងការអភិវឌ្ឍសមត្ថភាព ដោយបានកំណត់ច្បាស់នៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ និងផែនការសកម្មភាព រួមជាមួយយន្តការអនុវត្តប្រទាក់ក្រឡា ដែលមានក្រសួងកិច្ចការនារី ជាសេនាធិការដ៏រឹងមាំ។

លោក សាំង សុផល បានបញ្ជាក់ដូចនេះនាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦នេះ នាឱកាសបញ្ជើញជាអធិបតីក្នុងទិវាសុខភាពពេលមករដូវ (MHD) ដែលរៀបចំឡើងដោយអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF)កម្ពុជា សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡា និងដោយមានការចូលរួមពីលោកវេជ្ជបណ្ឌិត ចន ផាន់ណា ប្រធានកម្មវិធីប្រចាំប្រទេស អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ លោក-លោកស្រី តំណាងមន្ទីរ អប់រំយុវជន និងកីឡា លោកគ្រូ-អ្នកគ្រូ អនុវិទ្យាល័យ តំណាងស្ថាប័នរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាលជាតិ ក្រុមសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូជាង ៣០០នាក់។

លោក សាំង សុផល បានបន្ថែមថា រាជរដ្ឋាភិបាលអាណត្តិថ្មី ក្រោមការដឹកនាំដ៏សកម្មរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា គោលជំហរនយោបាយនេះនៅតែបន្តពង្រឹង និងអនុវត្ត ហើយការផ្តល់អាទិភាពដល់ស្ត្រីនៅតាមគ្រប់ក្រសួង ស្ថាប័នរដ្ឋ ព្រមទាំងវិធានការនានា សំដៅដោះស្រាយបញ្ហាប្រឈមរបស់ស្ត្រី ក្មេងស្រី កម្ពុជាត្រូវបានដាក់ចេញអនុវត្តយ៉ាងសកម្ម។

លោក សាំង សុផល បានបន្ថែមថា ក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការដឹកនាំគ្រប់គ្រង និងសម្របសម្រួល ជំរុញឱ្យមានការចូលរួមគ្រប់អ្នកពាក់ព័ន្ធ តាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ ដែលរួមមាន គណៈកម្មាធិការសុខភាព ស្ថាប័ន ខេត្ត ស្រុក ខណ្ឌ និងឃុំ សង្កាត់ ទូទាំងប្រទេស រួមជាមួយដៃគូ​អភិវឌ្ឍន៍ជាតិ អន្តរជាតិ សង្គមស៊ីវិល ដើម្បី ពង្រឹងសុខភាព ស្រ្តី និងក្មេងស្រី។

លោកវេជ្ជបណ្ឌិត ចន ផាន់ណា បានបញ្ជាក់ដែរថា ទិវាសុខភាពពេលមករដូវរៀបចំដើម្បីជាការបញ្ចាក់អំពីសារៈសំខាន់នៃការកាត់បន្ថយការរើសអើងអំឡុងពេលមករដូវ និងលើកកម្ពស់ការទទួលបានសម្ភារៈបរិក្ខារដែលមានសុវត្ថិភាព ស្អាត និងសំឡីអនាម័យឥតគិតថ្លៃ ឬមានតម្លៃសមរម្យសម្រាប់តម្រូវការ រួមទាំងវិធានការសំខាន់ៗក្នុងការការពារសុខភាពទូទៅ និងកាត់បន្ថយភាពងាយរងគ្រោះចំពោះមេរោគអេដស៍ និងការឆ្លងមេរោគផ្លូវភេទផ្សេងទៀត។

ក្នុងនាមអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ទូទាំងពិភពលោក លោកវេជ្ជបណ្ឌិត ចន ផាន់ណា ក៏បានអំពាវនាវ ឱ្យមានលទ្ធភាព និងសេចក្តីថ្លៃថ្នូរក្នុងការទទួលបានការថែទាំសុខភាពនាទិវាសុខភាពពេលមករដូវឆ្នាំ២០២៦ ដោយលោកបញ្ជាក់ថា នៅក្នុងតំបន់ជាច្រើននៃទ្វីបអាស៊ី ការរើសអើង និងភាពស្ងៀមស្ងាត់ មិនអើពើជុំវិញការមករដូវនៅតែបន្តជាឧបសគ្គក្នុងការទទួលបានផលិតផលសម្រាប់មករដូវ និងព័ត៌មានសុខភាពសំខាន់ៗ ។ នៅពេលដែលមនុស្សមិនអាចគ្រប់គ្រងដោយសុវត្ថិភាពចំពោះការមករដូវរបស់ពួកគេបាន គឺជាផលវិបាកដល់សុខភាព នឹងសុត្តិភាព និងធ្វើឲ្យពួកគេទទួលភាពងាយរងគ្រោះចំពោះមេរោគអេដស៍ និងជំងឺកាមរោគផ្សេងទៀត។

សូមជម្រាមផងថា ប្រទេសអាស៊ីជាច្រើនដែលបានលុបចោលពន្ធលើផលិតផលសម្រាប់ការមករដូវ កំពុងជួយពង្រីកលទ្ធភាពទទួលបាន សម្ភារៈបរិក្ខារ និងការប្រើប្រាស់សម្រាប់ពេលមករដូវ ។ អង្គការAHF សូមកោតសរសើរប្រទេសដែលបានកាត់បន្ថយ ឬលុបបំបាត់ពន្ធលើផលិតផលសម្រាប់មករដូវ ហើយជំរុញឱ្យទូទាំងពិភពលោក ធានាបានដូចគ្នា ដើម្បីធានាលទ្ធភាពទទួលបាន និង ប្រើប្រាស់សម្រាប់តម្រូវការ។ ប្រជាជនជិត ២ពាន់លាននាក់មករដូវ ដែលក្នុងនោះ ៥០០លាននាក់កំពុងជួបប្រទះនឹងភាពក្រីក្រនៅពេលមករដូវ រួមទាំងកង្វះផលិតផលគ្រប់គ្រាន់ គ្រឿងបរិក្ខារ និងបរិយាកាសគាំទ្រ។

លើសពីនេះទៅទៀត ការរើសអើង និងភាពមិនអើពើរជុំវិញការមករដូវនៅតែជាឧបសគ្គចម្បង។ នៅក្នុងសហគមន៍ជាច្រើន ការហាមឃាត់រារាំងការពិភាក្សាដោយបើកចំហ ការទទួលបានព័ត៌មានសុខភាពផ្លូវភេទ និងសុខភាពបន្តពូជមិនទាន់គ្រប់គ្រាន់ ត្រឹមត្រូវ និងបំបាក់ទឹកចិត្តមនុស្សពីការស្វែងរកការថែទាំ។ ការដោះស្រាយបញ្ហាសុខភាពរដូវត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យការមករដូវ ជារឿងធម្មតាក្នុងសង្គម ពង្រីកការទទួលបានសេវាកម្មសំខាន់ៗ រួមទាំងការបង្ការការឆ្លងមេរោគអេដស៍៕