* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

អភិបាលខេត្តតាកែវ ដឹកនាំប្រតិភូចុះទស្សនកិច្ចសិក្សាពីខ្សែច្រវាក់ផលិតកម្មកសិកម្មទំនើប និងឧស្សាហកម្មគ្រឿងបង្គុំអគ្គិសនី នៅទីក្រុង Zhengzhou ខេត្តហឺណាន

23-05-2026 14:36

(ចិន)៖ នៅក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិនលោក វ៉ី សំណាង អភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំប្រតិភូរដ្ឋបាលខេត្ត ធ្វើទស្សនកិច្ចសិក្សាស្វែងយល់នៅក្រុមហ៊ុនផលិតសាច់មាន់ ភ្ញាស់កូនមាន់ រោងចក្រផលិតចំណីសត្វ ព្រមទាំងរោងចក្រផលិតខ្សែភ្លើង និងគ្រឿងបង្គុំដំឡើងអគ្គិសនី ដែលមានទីតាំងស្ថិតនៅទីក្រុង Zhengzhou ខេត្តហឺណាន ប្រទេសចិន។

តាមរយៈដំណើរទស្សនកិច្ចសិក្សាស្វែងយល់នេះលោក វ៉ី សំណាង បានធ្វើការបង្ហាញពីសក្ដានុពលរបស់ខេត្តតាកែវជាច្រើនទៅលើវិស័យសិកម្មឧស្សាហកម្មទេសចរណ៍វប្បធម៌ ដែលធ្វើអោយតំណាងក្រុមហ៊ុនខ្នាតធំៗរបស់ចិន បានបង្ហាញនូវការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះសក្តានុពលវិនិយោគលើទឹកដីនៃខេត្តតាកែវ។

ដោយឡែកបច្ចុប្បន្ននេះមានក្រុមហ៊ុនមួយចំនួនរបស់ចិនក៏កំពុងតែដំណើរ ការសាកល្បងនូវគម្រោងមួយចំនួននៅក្នុងភូមិសាស្ត្រខេត្តតាកែវផងដែរ ដែលនេះជាសញ្ញាណវិជ្ជមានមួយក្នុងការបើកផ្លូវដល់ការវិនិយោគទ្រង់ ទ្រាយធំនានានៅពេលអនាគត។

នៅក្នុងដំណើរទស្សនកិច្ចនោះ អភិបាលខេត្តតាកែវ មានក្តីរំពឹងយ៉ាងមុតមាំថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ ខេត្តតាកែវនឹងអាចទាក់ទាញបាននូវលំហូរទុនវិនិយោគថ្មីៗ ពិសេសគឺការនាំចូលនូវបច្ចេកវិទ្យាកសិកម្មទំនើបៗ និងការចែករំលែកបទពិសោធន៍ល្អៗពីក្រុមហ៊ុនលំដាប់ធំៗរបស់ចិន។

កត្តាទាំងនេះ នឹងក្លាយជាកាតាលីករ (កម្លាំងរុញច្រាន) យ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យកសិកម្ម និងការចិញ្ចឹមសត្វនៅក្នុងខេត្តតាកែវ ឱ្យកាន់តែមានភាពរីកចម្រើន និងទំនើបកម្ម។ បង្កើនសមត្ថភាពផលិតកម្មសាច់សត្វ និងចំណីអាហារប្រកបដោយគុណភាព និងសុវត្ថិភាព និងជួយបង្កើតមុខរបរ និងរកចំណូលបន្ថែមជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផ្ទាល់។

គំនិតផ្តួចផ្តើម និងកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹក នាំរដ្ឋបាលខេត្តតាកែវ នាពេលនេះ គឺពិតជាបានឆ្លុះបញ្ចាំង និងដើរស្របតាមគោលនយោបាយអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រែក្លាយវិស័យ កសិកម្មទៅជាកសិឧស្សាហកម្ម និងការបង្កើនសក្តានុពលប្រកួត ប្រជែងសេដ្ឋកិច្ចរបស់ប្រទេសជាតិទាំងមូល៕