* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

អភិបាលខេត្តបាត់ដំបង នាំយកអំណោយមនុស្សធម៌របស់សប្បុរសជន ក្នុងឱកាសទិវា ៨ ឧសភា ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន៦គ្រួសារ រស់នៅភូមិកាប់គោថ្មី សង្កាត់អូចារ ក្រុងបាត់ដំបង

23-05-2026 14:52

(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងនៅព្រឹកថ្ងៃសៅរ៍ទី២៣ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំសមាជិកគណៈកម្មាធិការ សាខាមន្ត្រីប្រតិបត្តិសាខាអនុសាខា និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ដែលទទួលបានពីសប្បុររសជនក្នុងឱកាសទិវា ៨ ឧសភា ចែកជូនដល់បងប្អូនប្រជាពលរដ្ឋងាយរង គ្រោះបំផុតមាន ចាស់ជរា ជនពិការ ស្រ្តីមេម៉ាយកូនច្រើន អ្នករស់នៅ ជាមេរោគអេដស៍ជំងឺអេដស៍ ចំនួន ៦គ្រួសារ ភូមិកាប់គោរថ្មី សង្កាត់អូចារ ក្រុងបាត់ដំបង។ ពិធីចែកអំណោយខាងលើនេះ រៀបចំឡើងតាម គេហដ្ឋានគ្រួសារងាយរងគ្រោះ។

ឆ្លៀតក្នុងឱកាសនោះលោក សុខ លូ បាននាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខជូនចំពោះលោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ ទាំងអស់ដោយក្តីនឹករលឹកការស្រឡាញ់យ៉ាងជ្រាលជ្រៅថ្វីបើលោកមិនបានអញ្ជើញមកក៏ពិតមែន តែលោកតែងតែបានចាត់សាខា អនុសាខាចុះមកសាកសួរសុខទុក្ខដោយផ្ទាល់។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាក្នុងនាមជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងក្នុង
នាមឥស្សរជន ឆ្នើម ថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ បានផ្តាំ ផ្ញើជូនបងប្អូនប្រជាពលរដ្ឋត្រូវថែទាំសុខភាពឱ្យបានល្អ ជាពិសេសស្ត្រីមានផ្ទៃពោះ។

លោកបានគូបញ្ជាក់ថា សកម្មភាពមនុស្សធម៌នាថ្ងៃនេះ គឺជាការឆ្លើយតបទៅនឹងទំនុកចិត្តដែល សប្បុរសជន គ្រប់មជ្ឈដ្ឋានបានផ្តល់ជូនកាកបាទក្រហមកម្ពុជា និងជាសក្ខីភាពមួយយ៉ាងច្បាស់ដែលបង្ហាញពីតម្លាភាព និងគណនេយ្យភាពរបស់កាកបាទក្រហមកម្ពុជាក្នុងការប្រើប្រាស់ថវិកាដែលទទួលបានពីសប្បុរសជន គ្រប់មជ្ឈដ្ឋាន ជាពិសេសក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (ទិវា ៨ ឧសភា) ឱ្យចំគោលដៅ និងប្រកបដោយប្រសិទ្ធភាពបំផុត ដើម្បីជួយសម្រាលទុក្ខលំបាកដល់ ជនងាយរងគ្រោះបំផុត នៅតាមសហគមន៍ ដែលត្រូវការឱ្យជួយជាចាំបាច់។

មួយវិញទៀតលោកបានអំពាវនាវបងប្អូនទាំងអស់ ចូលរួមកាត់បន្ថយគ្រោះថ្នាក់នៃជំងឺមិនឆ្លងចំនួន៤ រួមមាន ជំងឺទឹកនោមផ្អែម ជំងឺបេះដូងសសៃឈាម ជំងឺមហារីក និងជំងឺរលាកផ្លូវដង្ហើមរាំរ៉ៃ តាមរយៈកាត់បន្ថយ កុំប្រៃពេកកុំខ្លាញ់ និងកុំផ្អែមពេក, បញ្ឈប់ការជក់បារី និងចៀសវាងការប្រើប្រាស់ បារីអេឡិចត្រូនិក (Vape) ដែលកំពុងរីករាលដាលក្នុងស្រទាប់យុវជន, ចូរហាត់ប្រាណឱ្យបានទៀងទាត់ និងបរិភោគទឹកឱ្យបានច្រើន។

បន្ថែមលើនេះរដូវភ្លៀងចូលមកដល់សូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះ ជំងឺគ្រុនឈាម ត្រូវគេង ក្នុងមុងទាំងយប់ទាំងថ្ងៃ និងលុបបំបាត់ជម្រកមូសខ្លា(សំបកកង់ឡាន ថូផ្កា ឬវត្ថុដក់ទឹក...) និងមានអនាម័យ ត្រូវហូបស្អាតផឹកស្អាត (ដាំទឹកឆ្អិន) និងរស់នៅស្អាត។ ជាងនេះទៀតយុវជនត្រូវជៀស ឆ្ងាយពីគ្រឿងញៀន និងរួមគ្នាបង្ការ ការរីករាលដាលនៃមេរោគអេដស៍ក្នុងចំណោមយុវជន និងប្រជាជនគន្លឹះ។

គួរបញ្ជាក់ថា អំណោយសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលបានចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន៦គ្រួសារនៅសង្កាត់អូចារ ទទួលបាន៖ អង្ករ ៥០គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ, ទឹកបរិសិទ្ធចំនួន១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ ១យួរ, និងឃីត (ក្រមា មុង) ១កញ្ចប់ និងថវិកាមួយចំនួន៕