* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

មន្ទីរសុខាភិបាលខេត្តព្រះវិហារ បើកកិច្ចប្រជុំពង្រឹងការងារគណៈវិជ្ជាជីវៈសុខាភិបាលទាំង៤ ដើម្បីលើកកម្ពស់គុណភាពសេវាសុខភាព

23-05-2026 15:22

(ព្រះវិហារ)៖ លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំពង្រឹងការងារគណៈវិជ្ជាជីវៈសុខាភិបាលទាំង៤ នៅក្នុងខេត្តព្រះវិហារ ដើម្បីជំរុញគុណភាព និងប្រសិទ្ធភាព នៃការបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ។

កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងក្រុមប្រឹក្សាគណៈវិជ្ជាជីវៈសុខាភិបាល រួមមាន៖ លោកវេជ្ជបណ្ឌិត ស៊ុម ស៊ីញ អនុប្រធានមន្ទីរសុខាភិបាល និងទទួលបន្ទុកសម្របសម្រួលការងាររបស់ក្រុមប្រឹក្សា គណៈវិជ្ជាជីវៈសុខាភិបាល, លោកវេជ្ជបណ្ឌិត ជូ ប៉ូនីណា ប្រធានមន្ទីរពេទ្យបង្អែក ១៦ មករា និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្ត, លោកឱសថការី តាំង ប៉ារី ប្រធានក្រុមប្រឹក្សាគណៈឱសថការីខេត្ត, លោក សូ ឡាំង ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្ត, លោកស្រី ឆ្មប ហិរិញ្ញឹក តំណាងលោកស្រីឆ្មប ឆន សម្ផស្ស ប្រធានក្រុមប្រឹក្សាគណៈឆ្មបខេត្ត។

កិច្ចប្រជុំនាឱកាសនោះ លោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងណែនាំក្រុមប្រឹក្សាគណៈវិជ្ជាជីវៈសុខាភិបាលទាំង៤ ឱ្យខិតខំចូលរួមពង្រឹងគុណភាពនៃការផ្តល់សេវាសុខភាព ជូនប្រជាពលរដ្ឋទាំងក្នុងមូលដ្ឋានសុខាភិបាលសាធារណៈ និងសេវាសុខាភិបាលឯកជន ដោយផ្តោតសំខាន់លើការងារមួយចំនួន រួមមាន៖

*ពង្រឹង និងជំរុញការចេញអាជ្ញាបណ្ណវិជ្ជាជីវៈជូនសមាជិកគណៈវិជ្ជាជីវៈនីមួយៗ ទាំងអ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យសាធារណៈ និងឯកជន ដើម្បីធានាឱ្យមានការអនុវត្តវិជ្ជាជីវៈត្រឹមត្រូវតាមច្បាប់ និងបទដ្ឋានបច្ចេកទេស។

*ពង្រឹងក្រមសីលធម៌វិជ្ជាជីវៈដល់សមាជិកទាំងក្នុងវិស័យរដ្ឋ និងឯកជន តាមរយៈការបណ្តុះបណ្តាល និងផ្សព្វផ្សាយអំពីក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីលើកកម្ពស់ទំនួលខុសត្រូវ និងសេចក្តីថ្លៃថ្នូរនៃវិជ្ជាជីវៈសុខាភិបាល។

*ពង្រឹងសមត្ថភាពសមាជិក ទាំងផ្នែកជំនាញបច្ចេកទេស និងសមត្ថភាពឌីជីថល ដើម្បីឆ្លើយតបនឹងការវិវត្តន៍នៃវិស័យសុខាភិបាល និងបច្ចេកវិទ្យាទំនើប។

*បង្កើនកិច្ចសហការជាមួយក្រុមការងារសេវាឯកជនរបស់មន្ទីរសុខាភិបាល ក្នុងការចុះត្រួតពិនិត្យ និងតាមដានការផ្តល់សេវាសុខាភិបាលឯកជន ឱ្យអនុវត្តបានត្រឹមត្រូវតាមបទដ្ឋានវិជ្ជាជីវៈ និងច្បាប់ជាធរមាន។

លោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងបញ្ជាក់ទៀតថា៖ការពង្រឹងការងារគណៈវិជ្ជាជីវៈសុខាភិបាល គឺជាកត្តាសំខាន់ក្នុងការលើកកម្ពស់គុណភាពសេវាសុខាភិបាល ប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងភាពជឿជាក់ សម្រាប់ប្រជាពលរដ្ឋនៅទូទាំងខេត្តព្រះវិហារ៕