* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ការប្រកួតកីឡាវាយកូនគោលមិត្តភាពរវាងក្រសួងមហាផ្ទៃ និងស្ថានទូតវៀតណាមប្រចាំកម្ពុជា បញ្ចប់ដោយជោគជ័យ ក្នុងបរិយាកាសរីករាយ និងរឹតចំណងមិត្តភាព

23-05-2026 16:58

(ភ្នំពេញ)៖ ក្នុងកម្មវិធីប្រកួតកីឡាវាយកូនគោល មិត្តភាពរវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងស្ថានទូតសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ត្រូវបានបញ្ចប់ដោយជោគជ័យ ក្នុងបរិយាកាសរីករាយ និងរឹតចំណងមិត្តភាពរវាងកម្ពុជា-វៀតណាម។

ការប្រកួតនេះ មានការអញ្ជើញចូលរួមពីសម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, លោក កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានសមាគមកីឡាវាយកូនគោលក្រសួងមហាផ្ទៃ, លោក ង្វៀន មិញវូ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំកម្ពុជា និងប្រតិភូអមដំណើរផងដែរ។

លោក សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងថា ការប្រកួតនេះ ត្រូវបានរៀបចំឡើងដោយមានការចូលរួមពីកីឡាករនៃក្រសួងមហាផ្ទៃចំនួន៣២ រូប និងកីឡាករនៃស្ថានទូតវៀតណាមចំនួន ៣២ រូប ដែលបានមកជួបជុំគ្នានៅលើទីលានតែមួយ ប្រកួតជាមួយគ្នាប្រកបដោយមិត្តភាព និងភាពរីករាយ។

លោកបន្តថា ព្រឹត្តិការណ៍កីឡានេះ មិនមែនគ្រាន់តែជាការប្រកួតដើម្បីស្វែងរកអ្នកឈ្នះនោះទេ ប៉ុន្តែវាគឺជាការស្តែងឱ្យឃើញពី «ស្មារតីសាមគ្គីភាព មិត្តភាពដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ រវាងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងស្ថានទូតសាធារណរដ្ឋសង្គមនិយមវៀតណាម»

លោកបន្តថា ទាំងក្នុងពេលអតីតកាល បច្ចុប្បន្ន និងក៏ដូចជាថ្ងៃអនាគត ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម បាននិងកំពុងធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងល្អប្រសើរលើគ្រប់វិស័យ ទាំងការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ មនុស្សធម៌ បច្ចេកវិទ្យា ការអភិវឌ្ឍធនធានមនុស្ស និងវិស័យផ្សេងទៀតជាច្រើន ជាពិសេសវិស័យសន្តិសុខដែលជាការងារស្នូលដ៏សំខាន់នៃស្ថិរភាពជាតិ និងសុខសុវត្ថិភាពរបស់ប្រជាជននៃប្រទេសទាំងពីរ។

លោកបន្តថា «កីឡាវាយកូនគោល គឺជាកីឡាដែលទាមទារនូវការអត់ធ្មត់ យុទ្ធសាស្ត្រ និងការគោរពគ្នាទៅវិញទៅមក។ តាមរយៈការវាយកូនគោលរួមគ្នានៅលើទីលាននាថ្ងៃនេះ យើងនឹងបង្កើតបាននូវបរិយាកាសដ៏រីករាយ បន្ធូរបន្ថយភាពតានតឹងពីការងារ ព្រមទាំងផ្តល់ឱកាសក្នុងការជួបជុំ ពិភាក្សា និងរឹតចំណងមិត្តភាព ឱ្យកាន់តែស៊ីជម្រៅថែមមួយកម្រិតទៀត ស្របតាមទិសដៅនៃទំនាក់ទំនង «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង» រវាងប្រទេសយើងទាំងពីរ»

លោក ង្វៀន មិញវូ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា បានថ្លែងថា ទំនាក់ទំនងជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងវៀតណាម និងកម្ពុជា ត្រូវបានកសាង និងបន្តពង្រឹងឡើង ដោយចំណងមិត្តភាពជិតស្និទ្ធរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ។ ក្នុងចំណោមការរួមចំណែកទាំងនោះ មិនអាចមិនលើកឡើងពីកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងស្ថានទូតវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជាបានឡើយ។

ស្ថានទូតវៀតណាមប្រចាំកម្ពុជា តែងតែដើរតួនាទីជាស្ពានភ្ជាប់ដ៏សំខាន់ ដើម្បីជួយឱ្យក្រសួងមហាផ្ទៃកម្ពុជា ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រសួងសន្តិសុខសាធារណៈ និងស្ថាប័នពាក់ព័ន្ធរបស់វៀតណាម រួមចំណែកក្នុងការរក្សាសន្តិសុខ ស្ថិរភាព និងជំរុញការអភិវឌ្ឍវិបុលភាព របស់ប្រទេសទាំងពីរ។

សមិទ្ធផលគួរឱ្យកត់សម្គាល់ ក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការឆបោកតាមប្រព័ន្ធអនឡាញ និងឧក្រិដ្ឋកម្មគ្រឿងញៀន គឺជាភស្តុតាងច្បាស់លាស់នៃកិច្ចសហប្រតិបត្តិការ ដែលមានប្រសិទ្ធភាព និងជាក់ស្តែងរវាងស្ថានទូតវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជា។

លោកបន្តថា ការប្រកួតកីឡាវាយកូនគោលមិត្តភាពនៅថ្ងៃនេះ គឺជាឱកាសដ៏ល្អប្រសើរមួយសម្រាប់យើងទាំងអស់គ្នា ដើម្បីផ្អាកពីការងារដ៏មមាញឹក មកចែករំលែកពេលវេលារីករាយជាមួយគ្នា នៅលើទីលានវាយកូនគោល ពង្រឹងការយល់ដឹងគ្នាទៅវិញទៅមក និងរឹតបន្តឹងចំណងទាក់ទងទាំងផ្ទាល់ខ្លួន និងជាស្ថាប័ន។ ថ្ងៃនេះ យើងមិនត្រឹមតែមានការប្រកួតកីឡាដ៏ជោគជ័យប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះ គឺជាឱកាសក្នុងការបន្តបណ្តុះ និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវមិត្តភាព និងសាមគ្គីភាពរវាងមន្ត្រីនៃស្ថានទូតវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជា។

លោកបន្តថា កីឡាវាយកូនគោល គឺជាកីឡាដែលទាមទារការរួមបញ្ចូលគ្នារវាងយុទ្ធសាស្ត្រ ការសម្របសម្រួលយ៉ាងរលូន និងស្មារតីគោរពគ្នាទៅវិញទៅមក។ នេះក៏ជាតម្លៃដែលយើងតែងតែរួមគ្នាលើកស្ទួយ ដើម្បីជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីផងដែរ។

លោកជឿជាក់ថា ការប្រកួតនៅថ្ងៃនេះ នឹងក្លាយជានិមិត្តរូបនៃការបង្កើតការរីកចម្រើនថ្មីៗ ក្នុងកិច្ចសហប្រតិបត្តិការ ហើយគ្រប់ជំហាននៅលើទីលានបៃតង នឹងក្លាយជាភស្តុតាងនៃការរួមដំណើរ និងការគាំទ្រគ្នាទៅវិញទៅមក រវាងភាគីទាំងពីរនាពេលអនាគត។ លោកសង្ឃឹមថា ការប្រកួតនេះនឹងក្លាយជាសកម្មភាពប្រចាំឆ្នាំ ដែលជាស្ពានភ្ជាប់នៃការផ្លាស់ប្តូរវប្បធម៌ និងកីឡា ដើម្បីពង្រឹងការតភ្ជាប់ដ៏មានអត្ថន័យរវាងស្ថាប័នទាំងពីរ៕