* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

មេអាវុធហត្ថខេត្តត្បូងឃ្មុំ ឲ្យកងកម្លាំង បន្តតាមដានតាមមូលដ្ឋានក្រុង-ស្រុក ស្វែងរកទីតាំងដែលអាចលួចលាក់បទល្មើស Online scams

23-05-2026 18:15

(ត្បូងឃ្មុំ)៖ លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការអាវុធហត្ថខេត្តត្បូងឃ្មុំ បានណែនាំឲ្យត្រៀមកម្លាំង សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ចុះបង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scams និងស្រាវជ្រាវបន្តតាមដានតាមមូលដ្ឋានក្រុងស្រុក ស្វែងរកទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scams ព្រមទាំងពង្រឹងវិន័យ ក្រមសីលធម៌ ក្នុងការអនុវត្ត តួនាទី ភារកិច្ចផងដែរ។

ការដាក់បទបញ្ជានេះ បានធ្វើឡើងពេលលោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព ក្នុងពិធីសម្ពោធក្រុមហ៊ុនផលិត កែច្នៃជ័រកៅស៊ូ គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) ស្ថិតនៅក្នុងស្រុកត្បូងឃ្មុំ។

ជាមួយគ្នានេះ លោកមេបញ្ជាការ បានឲ្យកម្លាំង ប្រជុំត្រៀមរៀបចំផែនការការពារ សន្តិសុខ ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ ក្នុងពិធីខួបលើកទី៤៩ ទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ (ប៉ុលពត) និងត្រួតពិនិត្យវឌ្ឍនភាព ការអនុវត្តតួនាទីភារកិច្ច ខែឧសភា និងលើកទិសដៅខែមិថុនា ឆ្នាំ២០២៦។

ក្នុងឱកាសផងដែរ លោកឧត្តមសេនីយ៍ មេបញ្ជាការ បានណែនាំ ដល់នាយទាហាន នាយទាហានរង និងពលទាហាន គោរពអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល, ធ្វើការផ្សព្វផ្សាយ អនុក្រឹត្យលេខ០៣, អនុវត្តបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស, បទបញ្ជារបស់លោក ប៉ែន កុសល្យ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត

ក្នុងពិធីនេះផងដែរ មានការចូលរួមពីសំណាក់ មេបញ្ជាការរង នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង ស្រុក ស្នាក់ការសន្តិសុខ មេបញ្ជាការកងអនុសេនាធំទាំង២ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្ត។ ពិធីនេះ ធ្វើឡើងនៅអគារសេនាធិការដ្ឋាន បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។

នៅក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា ក៏បានណែនាំបន្ថែមទៀត ដល់កងកម្លាំងអាវុធហត្ថទាំងអស់ ត្រូវបន្តស្រាវជ្រាវ និងបង្ក្រាបបទល្មើសគ្រឿងញៀន ក្រុមក្មេងទំនើងដែលបង្កការអុកឡុកតាមមូលដ្ឋាន និងបទល្មើសផ្សេងៗទៀត ដែលរំខានការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងទប់ស្កាត់កុំឲ្យបញ្ហាទាំងនេះកើតមានឡើង។