* វិភាគអន្តរជាតិ៖ ហ៊ូទី ពីក្រុមអាចក់អាចែមក្លាយជាការគំរាមកំហែងដ៏ធំរបស់អារ៉ាប៊ីសាអូឌីត
* កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* សម្តេចមហាបវរធិបតី និងប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ រំពឹងថា កម្ពុជា-អាស៊ែបៃហ្សង់ នឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ
* ក្រសួងការងារព្រមានពលរដ្ឋកុំឱ្យចាញ់បោកការអូសទាញទៅធ្វើការនៅរុស្ស៊ី ខណៈកម្ពុជា-រុស្ស៊ីមិនទាន់មានកិច្ចព្រមព្រៀងនៅឡើយ
* ផ្សែងភ្លើងឆេះព្រៃពីឥណ្ឌូណេស៊ី ធ្វើឱ្យខ្យល់ពុលនៅសិង្ហបុរីហក់ឡើងខ្ពស់បំផុត ខណៈទីម័រខាងកើតបិទសាលារៀន
* ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ កម្ពុជាប្តេជ្ញាទប់ស្កាត់បទល្មេីស Online Scams មិនឱ្យវិលត្រឡប់ជាដាច់ខាត ក្រោយទទួលលទ្ធផលលេីការបង្ក្រាបជាបន្តបន្ទាប់
* កម្ពុជា-ថៃ ចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សា UNCLOS នៅទីក្រុងឡាអេ ដើម្បីស្វែងរកដំណោះស្រាយព្រំដែនសមុទ្រ និងការអភិវឌ្ឍរួមគ្នា
* Fresh Exclusive: «ករណី Long Bay៖ តើ Al Jazeera អាចបញ្ជាក់កាលបរិច្ឆេទថតសម្ងាត់ ដើម្បីជួយស្វែងរកការពិតបានដែរឬទេ?»
* សម្តេចមហាបវរធិបតី អញ្ជើញទស្សនាវិមានរដ្ឋសភា និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់
* លោក ប៉ែន បូណា៖ ទីបំផុតលោក សម រង្ស៉ី បង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថា «ជាអ្នកបង្កហេតុមុនប្រាកដមែន» (Video inisde)
* ដំរីព្រៃមួយហ្វូង ចូលវាយប្រហាររោងស្នាក់នៅបណ្តោះអាសន្ន បណ្តាលឲ្យក្មេងប្រុសម្នាក់ស្លាប់ និងម្តាយរងរបួសធ្ងន់ នៅខេត្តព្រះវិហារ
* រុស្ស៉ីចាប់ខ្លួនអ្នកកាសែតជប៉ុនម្នាក់សង្ស័យធ្វើចារកម្ម ខណៈជប៉ុនស្នើសុំព័ត៌មានលម្អិត
* លោក ត្រាំ បញ្ជាក់ថាអាមេរិកនៅតែបន្តចែករំលែកព័ត៌មានសម្ងាត់ ក្រោយអ៊ុយក្រែនរាយការណ៍ពីការវាយប្រហារដោយមិនមានការព្រមាន
* លោក ប៉ែន បូណា៖ បញ្ហាមិនមែនរឿងវីដេអូចាស់ ឬថ្មីទេ! បញ្ហាគឺ លោក សម រង្ស៊ី ត្រូវចេញមុខបដិសេធសម្តីអតីតមន្ត្រីថៃ ដែល អះអាងថា «លោកចោទថាកម្ពុជាបាញ់មុន» បើមិនបដិសេធ មានន័យថា លោកពិតជាបាននិយាយមែន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតមិនអាចជឿទុកចិត្តសហរដ្ឋអាមេរិក តែក៏គ្មានជម្រើសផ្សេង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកវគ្គហ្វឹកហាត់សម្រកទម្ងន់ និងក្បាលពោះ ដល់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ

23-05-2026 18:36

(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហាត់សម្រកទម្ងន់ និងសម្រកក្បាលពោះ ប្រចាំឆ្នាំ២០២៦។ វគ្គហ្វឹកហាត់នេះមានការចូលរួមពីនាយទាហាន នាយទាហានរង និងពលទាហាន ដែលមានឈ្មោះត្រូវហ្វឹកហាត់សរុបចំនួន ១៣៣នាក់។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបញ្ជាក់ថា ការបង្កើតកម្មវិធីនេះឡើង គឺដោយសារលោកមានការបារម្ភពីសុខភាពរបស់កម្លាំងក្រោមឱវាទ ដ្បិតអីការលើសទម្ងន់អាចបង្កផលវិបាកជាច្រើនដល់សុខភាព។ ការថែរក្សាសុខភាព និងពង្រឹងកាយសម្បទា គឺជារឿងចាំបាច់ដើម្បីកាត់បន្ថយការចំណាយថវិកានិងពេលវេលាក្នុងការព្យាបាលជំងឺ។ លោកបានដាស់តឿនដល់សិក្ខាកាមទាំងអស់ ត្រូវមានភាពអត់ធ្មត់ មិនត្រូវធុញទ្រាន់ ឬខ្ជិលច្រអូសឡើយ ហើយត្រូវអនុវត្តតាមការណែនាំរបស់គ្រូឧទ្ទេសឱ្យបានត្រឹមត្រូវ ទាំងរបបអាហារ និងការហាត់ប្រាណ។

ទន្ទឹមនឹងនេះ លោកមេបញ្ជាការក៏បានដាក់បទបញ្ជាម៉ឺងម៉ាត់ដល់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ត្រូវបន្តអនុវត្តតួនាទីភារកិច្ចឱ្យកាន់តែប្រសើរឡើង ដោយសហការជាមួយគណៈបញ្ជាការឯកភាពរាជធានី និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្ការ និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ។ ក្នុងនោះ ត្រូវផ្តោតសំខាន់លើបទល្មើសក្មេងទំនើង គ្រឿងញៀន ល្បែងស៊ីសងអនឡាញ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) នៅក្នុងភូមិសាស្ត្ររបស់ខ្លួន។

លោកបានសង្កត់ធ្ងន់ថា ដាច់ខាតហាមពាក់ព័ន្ធ សមគំនិត ឬលាក់បំបាំងបទល្មើសជាដាច់ខាត បើពុំនោះសោតនឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់ ដោយគ្មានការលើកលែង ស្របតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងការណែនាំរបស់លោកនាយឧត្ដមសេនីយ៍ សៅ សុខា និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ៕