* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ប្រទេសអ៊ូហ្កាន់ដា រកឃេីញអ្នកឆ្លងជំងឺអេបូឡាថ្មី ៣នាក់បន្ថែមទៀត (Video inside)

23-05-2026 18:47

(Kampala)៖ ក្រសួងសុខាភិបាលនៃប្រទេសអ៊ូហ្កាន់ដា បានឱ្យដឹងនាថ្ងៃសៅរ៍ ទី២៣ ខែឧសភាថា មានករណីឆ្លងជំងឺអេបូឡាប្រភេទថ្មី Bundibugyo ចំនួន ៣ករណីទៀត ដែលនាំឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងការផ្ទុះឡើងនាពេលបច្ចុប្បន្ន កេីនដល់ ៥នាក់។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ករណីថ្មីនេះ​ រួមមានអ្នកបើកបរមធ្យោបាយដឹកជញ្ជូនម្នាក់ និងបុគ្គលិកសុខាភិបាលដែលមានរោគសញ្ញាអំឡុងពេលកំពុងថែទាំអ្នកជំងឺ។ រីឯម្នាក់ទៀតគឺជាស្ត្រីមកពីកុងហ្គោដែលបានចូលមកអ៊ូហ្កាន់ដា និងមានរោគសញ្ញាស្រាល ហើយក្រោយមកបានធ្វើដំណើរពីទីក្រុង Aua នៅជិតព្រំដែនទៅកាន់ទីក្រុង Entebbe មុនពេលស្វែងរកការថែទាំនៅមន្ទីរពេទ្យឯកជនក្នុងរដ្ឋធានី Kampala។

អង្គការសុខភាពពិភពលោក (WHO)​ បានប្រកាសពីការផ្ទុះជំងឺអេបូឡាប្រភេទ Bundibugyo ដ៏កម្រ ថាជាភាពអាសន្នផ្នែកសុខភាពសាធារណៈនៃក្តីបារម្ភជាអន្តរជាតិ ហើយថាហានិភ័យនៃការរាតត្បាតនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោគឺមានកម្រិតខ្ពស់ណាស់៕