សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យតែងតាំងលោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ
23-05-2026 19:43
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦នេះ បានចេញព្រះរាជក្រឹត្យតែងតាំងលោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
សូមបញ្ជាក់ថា លោក គង់ គឹមនី អភិបាលរងខេត្តក្រចេះ ត្រូវបានតែងតាំងជាអភិបាលខេត្តមណ្ឌលគិរីថ្មី ជំនួសលោក ថង សាវុន។






