* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្ត្រីកាកបាទក្រហមកម្ពុជានាំយកថវិកា និងសម្ភារមួយចំនួន ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជូនគ្រួសារសពកម្មករ-កម្មការិនី ដែលបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅខេត្តកំពង់ឆ្នាំង និងខេត្តស្វាយរៀង

23-05-2026 20:05

(កំពង់ឆ្នាំង,ស្វាយរៀង)៖ ក្នុងមនោសញ្ចេតនាតក់ស្លុតជាទីបំផុតស្ទើរតែរកអ្វីប្រៀបផ្ទឹមពុំបាន និងការសោកស្ដាយជាពន់ពេកចំពោះមុខគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ដែលបានឆក់យកជីវិតបងប្អូនកម្មករ-កម្មការិនីរោងចក្រសរុប ១៤នាក់ កាលពីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦នេះ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង និងខេត្តស្វាយរៀង, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្តែងនូវក្តីក្តុកក្តួលរំជួលចិត្តឥតឧបមា និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពទាំងអស់ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ជាក់ស្តែង, ភ្លាមៗនៅល្ងាចថ្ងៃទី២៣ ខែឧសភានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឱ្យគណៈប្រតិភូកាកបាទក្រហមកម្ពុជា ដឹកនាំដោយ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ ចុះទៅចូលរួមរំលែកទុក្ខដោយផ្ទាល់ជាមួយក្រុមគ្រួសារសពកម្មករ-កម្មការិនីចំនួន ៩នាក់ ដែលរងគ្រោះនៅភូមិសាស្ត្រ ភូមិសាលាលេខ៥ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ហើយដែលពិធីបុណ្យសពបានធ្វើរួមគ្នានៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ថ្ងៃស្អែកនេះ, គណៈប្រតិភូ នឹងបន្តទៅចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពកម្មករ-កម្មការិនី ៥រូបទៀត ដែលរងគ្រោះថ្នាក់នៅភូមិសាស្ត្រក្រុងស្វាយរៀង ខេត្តស្វាយរៀង ហើយដែលពិធីបុណ្យសពបានធ្វើនៅស្រុកកំណើតក្នុងភូមិព្រៃក្រាំង ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

ស្ថិតក្នុងឱកាសដ៏ក្រៀមក្រំនោះ គណៈប្រតិភូបានពាំនាំការរំលែកទុក្ខយ៉ាងជ្រាលជ្រៅ និងការសោកស្ដាយជាពន់ពេកពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាមួយក្រុមគ្រួសារសពទាំងអស់ដែលបានបាត់បង់មនុស្សជាទីស្រឡាញ់បំផុត ដែលសុទ្ធសឹងជាបង្គោលដ៏រឹងមាំរបស់ក្រុមគ្រួសារនីមួយៗ និងជាធនធានមនុស្សដ៏សំខាន់របស់សង្គមជាតិ។

ជាមួយគ្នានេះ ដើម្បីចូលរួមសម្រាលទុក្ខលំបាកក្នុងជីវភាពគ្រួសារ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានចូលរួមបុណ្យសពដល់គ្រួសារនីមួយៗនូវគ្រឿងឧបភោគបរិភោគ និងថវិកា ៤លានរៀល។ ដោយឡែក ចំពោះអ្នករងរបួស ដែលកំពុងសម្រាកព្យាបាលនៅតាមបណ្តាមន្ទីរពេទ្យនានា, កាកបាទក្រហមកម្ពុជា នឹងចុះសួរសុខទុក្ខជាបន្តបន្ទាប់។ សកម្មភាពនេះឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីស្មារតីមនុស្សធម៌ដ៏រស់រវើក និងការឆ្លើយតបដ៏ទាន់ពេលវេលារបស់កាកបាទក្រហមកម្ពុជា ចំពោះទុក្ខសោករបស់ប្រជាពលរដ្ឋ ដោយឈរលើគោលការណ៍ «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»៕