* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

សមត្ថកិច្ចចម្រុះខេត្តប៉ៃលិន បន្តចុះត្រួតពិនិត្យទីតាំងសង្ស័យពាក់ព័ន្ធបទល្មើសបច្ចេកវិទ្យា Online Scams ឃាត់ខ្លួនជនបរទេស ១៧នាក់

23-05-2026 20:49

(ប៉ៃលិន)៖ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ អាជ្ញាធរខេត្តប៉ៃលិន ដោយអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា លោកស្រី បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ សហការជាមួយព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បន្តចុះធ្វើរដ្ឋបាលត្រួតពិនិត្យនៅតាមផ្ទះជួល សណ្ឋាគារ ផ្ទះសំណាក់ និងរីសត ស្ថិតក្នុងក្រុងប៉ៃលិនចំនួន ៣ទីតាំង និងស្រុកសាលាក្រៅចំនួន ២ទីតាំង ដែលសង្ស័យពាក់ព័ន្ធនឹងការលួចបង្កប់សកម្មភាពបទល្មើសបច្ចេកវិទ្យា (Online Scams)។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានបង្ក្រាបទីតាំងមួយកន្លែង និងរឹបអូសសម្ភារៈជាច្រើន ដែលគេសង្ស័យថា ប្រើប្រាស់សម្រាប់ធ្វើសកម្មភាពខុសច្បាប់ និងលាក់ទុកនៅក្នុងបន្ទប់ជួលមួយទីតាំង។ ជាមួយគ្នានេះ សមត្ថកិច្ចក៏បានឃាត់ខ្លួនជនបរទេសចំនួន ១៧នាក់ ដែលស្នាក់នៅក្បែរទីតាំងខាងលើ ដើម្បីធ្វើការត្រួតពិនិត្យឯកសារ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់។

បើតាមសមត្ថកិច្ច យុទ្ធនាការចុះត្រួតពិនិត្យរដ្ឋបាលនេះ នឹងបន្តអនុវត្តនៅតាមទីតាំងស្នាក់នៅប្រមូលផ្តុំ និងតាមគោលដៅសំខាន់ៗនៅទូទាំងខេត្ត រួមទាំងការដាក់ប៉ុស្តិ៍ត្រួតពិនិត្យនៅតាមដងផ្លូវជាតិសំខាន់ៗ ដើម្បីពង្រឹងការអនុវត្តវិធានការសន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ។

ប្រតិបត្តិការនេះ ក៏មានគោលបំណងរឹតបន្តឹងការគ្រប់គ្រងសុវត្ថិភាព ពិសេសការទប់ស្កាត់ការស្នាក់នៅដោយខុសច្បាប់របស់ជនបរទេស នៅតាមសណ្ឋាគារ ផ្ទះសំណាក់ រីសត ផ្ទះជួល និងទីតាំងកាស៊ីណូ ដើម្បីបង្ការ និងបង្ក្រាបបទល្មើសជួញដូរមនុស្ស ព្រមទាំងបទល្មើសបច្ចេកវិទ្យា ឱ្យមានប្រសិទ្ធភាពខ្ពស់។