* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយនាយក នាយិកាវិទ្យាល័យទាំង២៧ នៃខេត្តកំពង់ស្ពឺ

23-05-2026 21:49

(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦នេះ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយលោកនាយក លោកស្រីនាយិកាវិទ្យាល័យទាំង២៧ នៃខេត្តកំពង់ស្ពឺ។

កម្មវិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ក្រុមការងារ លោកប្រធានមន្ទីអប់រំ យុវជន និងកីឡាខេត្ត ប្រធានការិយាល័យអប់រំក្រុង ស្រុក ទាំង៩ លោកនាយក នាយិកា វិទ្យាល័យទាំង២៧ នៃខេត្តកំពង់ស្ពឺ លោកប្រធាន ស.ស.យ.ក ខេត្ត និងប្រធាន ស.ស.យ.ក ក្រុង ស្រុក។

ជាកិច្ចចាប់ផ្តើម លោក ថន សារិន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានធ្វើការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានប្រធាន និងអ្នកចូលរួមទាំងអស់។ ក្នុងនោះ លោក ថន សារិន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ក៏ថ្លែងអំណរគុណបងប្រធាន ដែលតែងតែយកចិត្តទុកដាក់ជាមួយការលើកកម្ពស់វិស័យការអប់រំក្នុងខេត្ត ជាពិសេសការរៀបចំវគ្គបំប៉នសម្រាប់សិស្សថ្នាក់ទី១២ ឆ្ពោះទៅកាន់ការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។

ជាមួយគ្នានេះ លោក ហ៊ុន ម៉ានី បានសាកសួរសុខទុក្ខ និងសម្ដែងការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់លោកប្រធានមន្ទីរ លោកនាយក លោកស្រីនាយិកា និងលោកគ្រូ-អ្នកគ្រូទាំងអស់ ក្នុងការចូលរួមពង្រឹងគុណភាពអប់រំនៅក្នុងខេត្តកំពង់ស្ពឺ។ ជាលទ្ធផល គិតត្រឹមការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) កន្លងទៅនេះ ចំនួនសិស្សប្រឡងជាប់មានការកើនឡើង ជាពិសេសសិស្សដែលទទួលបាននិទ្ទេស A គឺមានកំណើនគួរឱ្យកត់សម្គាល់។

បន្ថែមពីនេះ លោកក៏បានដឹកនាំសមាជិក សមាជិកា អង្គប្រជុំ ពិភាក្សា និងគិតគូពីការរៀបចំគោលការណ៍ប្រលងប្រណាំងបន្ថែមសម្រាប់ជំរុញ និងលើកទឹកចិត្តសិស្សានុសិស្សឱ្យកាន់តែខិតខំបន្តទៀត ដើម្បីទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រឡង។

ទន្ទឹមនឹងការអបអរសាទរចំពោះលទ្ធផលដ៏ត្រចះត្រចង់នេះ លោក ហ៊ុន ម៉ានី ក៏បានផ្ដាំផ្ញើ និងណែនាំដល់ប្រធានមន្ទីរ លោកនាយក លោកស្រីនាយិកា និងលោកគ្រូ-អ្នកគ្រូ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការបណ្ដុះបណ្ដាល និងអភិវឌ្ឍសមត្ថភាពសិស្សានុសិស្ស ដើម្បីធានាបាននូវនិរន្តរភាពនៃជោគជ័យ និងរួមគ្នាកសាងធនធានមនុស្សដ៏មានសក្ដានុពលសម្រាប់ខេត្តកំពង់ស្ពឺ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនាពេលអនាគត៕