* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

រដ្ឋមន្រ្តីសុខាភិបាល អញ្ជើញមាតុភូមិនិវត្តន៍ បន្ទាប់ពីចូលរួម មហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស រយៈពេល ៦ថ្ងៃ

23-05-2026 23:51

(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងគណៈប្រតិភូសុខាភិបាល នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ បានធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីបានអញ្ជើញទៅចូលរួម មហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ (WHA79)នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស រយៈពេល ៦ថ្ងៃ គឺចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦។

មហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ មានការចូលរួមពីតំណាងប្រទេសជាសមាជិកចំនួន ១៨៥ ក្រោមប្រធានបទ «ការកែទម្រង់សុខភាពសកល៖ ការទទួលខុសត្រូវរួមគ្នា Reshaping Global Health: A Shared Responsibility»។

ក្នុងការចូលរួមមហាសន្និបាតសុខភាពពិភពលោកលើកនេះ ប្រតិភូក្រសួងសុខាភិបាល បានធ្វើបទអន្តរាគមន៍ សំខាន់ៗជុំវិញប្រធានបទទាំង៣៖ ១) ការផ្តល់សេវាសុខភាព (Provide health) ២) ការពារសុខភាព (Protect health) និង ៣) លើកកម្ពស់សុខភាព (Promote health) ដោយសំខាន់លើ៖ ១) ជំរុញការអនុវត្តកិច្ចព្រមព្រៀងស្តីពីការប្រយុទ្ធនឹងជំងឺឆ្លងសកល (Pandemic Agreement) ដែលមហាសន្និបាតបានអនុម័តកាលពីឆ្នាំ២០២៥កន្លងមក ២) ការប្តេជ្ញាចិត្តជាសកលឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់ របេង និងជំងឺឆ្លងតំបន់ត្រូពិច (Neglected Tropical Diseases) ៣) សុខភាពផ្លូវចិត្ត ៤) ការគ្របដណ្តប់សុខភាពជាសកល ផ្តោតលើយុទ្ធសាស្រ្តសកលស្តីពីសមាហរណកម្មការសង្គ្រោះបន្ទាន់ ការថែទាំការវះកាត់និងករណីស្មុគស្មាញ ៥) ភាពស៊ាំឱសថប្រឆាំងមេរោគ (Antimicrobial Resistance-AMR)៕