* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

រដ្ឋមន្រ្តី ហួត ហាក់៖ កម្ពុជា នាំយកសក្តានុពលទេសចរណ៍ បេតិកភណ្ឌពិភពលោក វប្បធម៌ប្រពៃណី និងស្នាមញញឹមទៅកាន់ប្រជាជនចិននៅហៃណានដោយផ្ទាល់

24-05-2026 09:40

(ចិន)៖ ដោយទទួលបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាល ,លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីថ្លែងសុន្ទរកថាបើក ក្នុងព្រឹត្តិការណ៍ «ទិវាផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍រវាង កម្ពុជា-ទីក្រុងហៃគូ ឆ្នាំ២០២៦» ក្នុងឱកាស «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន»

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោកស្រី ថុង គួយឆាង អភិបាលរងក្រុងហៃគូ លោក អុីវ សុខុម អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តហៃណាន លោក-លោកស្រីពីមន្ទីរការបរទេសខេត្តហៃណាន លោក-លោកស្រីប្រធានក្រុមហ៊ុនទេសចរណ៍ សាធារណជនសរុបប្រមាណជាង២០០នាក់ នៅទីក្រុងហៃគូ ខេត្តហៃណាន។

ក្នុងសុន្ទរកថាបើក រដ្ឋមន្រ្តី ហួត ហាក់ គូសបញ្ជាក់ជូនអង្គពិធីអំពីការដាក់ឱ្យអនុវត្តសាកល្បងលើកលែងទិដ្ឋាការជូនប្រជាជនចិនចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ខាងមុខ និងទស្សនាកម្ពុជានារដូវកាលបៃតងដែលផ្តល់ជូននូវអត្ថប្រយោជន៍ពិសេស និងទាក់ទាញលើការស្នាក់នៅ ម្ហូបអាហារ។ល។

នៅក្នុងព្រឹត្តិការណ៍នេះ កម្ពុជា បាននាំនូវការសម្តែងទស្សនីយភាពសិល្បៈវប្បធម៌កម្ពុជារួមសំដែងជាមួយភាគីសិល្បករ សិល្បការិនីមិត្តចិនយ៉ាងអធិកអធម និងរស់រវើករួមមាន របាំ «រំដួលបុប្ផាជាតិ», របាំ «គោះត្រឡោកហៃណាន», របាំ «មន្តស្នេហ៍រដូវកាលបៃតង», ការសម្តែង «ម៉ុងសាយ» និងការសម្តែង «អត្ថប្រយោជន៍នៃក្រមាខ្មែរ»

ការសម្តែងសិល្បៈចម្រុះដ៏អស្ចារ្យនេះ បានបង្ហាញយ៉ាងច្បាស់ពីអត្តសញ្ញាណវប្បធម៌ដ៏សម្បូរបែប និងការពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ព្រមទាំងចំណងមិត្តភាពដែកថែបដ៏រឹងមាំ និងឥតប្រែប្រួលរវាងប្រទេសទាំងពីរ កម្ពុជា-ចិន៕