* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ ជំរុញឱ្យសមាជិក សមាជិកា គណបក្ស សហការគ្នាចុះជួបសមាជិកបក្សដល់មូលដ្ឋាន

24-05-2026 10:16

(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានជំរុញដល់សមាជិកសមាជិកាគណបក្សទាំងអស់ត្រូវតែសហការណ៍គ្នាឲ្យបានល្អ និងបន្តចុះជួបប្រជាពលរដ្ឋក្នុងមូលដ្ឋានដើម្បីបង្កើនភាពជឿជាក់និងស្និទ្ធស្នាល ព្រមទាំងផ្តល់ទំនុកចិត្តខ្ពស់និងភាពរឹងមាំរបស់សមាជិកសមាជិកាគណបក្ស។

លោកស្រី ឃួន ឃុនឌី បានថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សស្រុកប្រចាំខែឧសភាឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ត នៅទីស្នាក់ការគណបក្សស្រុកកំពង់ស្វាយខេត្តកំពង់ធំ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦។

លោកស្រីសង្កត់ធ្ងន់ថា យើងត្រូវតែគិតគូរឲ្យបានខ្លាំងបំផុតចំពោះបញ្ហាកើតឡើងក្នុងមូលដ្ឋានទោះបីជាបញ្ហានោះតិចតួចក្តីដែលបង្កផលប៉ះពាល់ដល់សតិអារម្មណ៍ ដែលទាមទារដល់ថ្នាក់ពង្រឹងមូលដ្ឋានត្រូវតែយកចិត្តទុកដាក់ដើម្បីជៀសវាងបក្សប្រឆាំងយកមកវ៉ៃប្រហារបង្កផលប៉ះពាល់ដល់ថ្នាក់ដឹកនាំក៏ដូចជាគណបក្សប្រជាជនរបស់យើង។

លោកស្រីបន្តថា យើងត្រូវតែក្តាប់ឲ្យបាននូវក្រុមយុវជនគ្រប់អាយុបោះឆ្នោតក្នុងមូលដ្ឋានដើម្បីឲ្យពួកគាត់ទាំងបានចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ពីព្រោះយុវជនជាកំលាំងស្នូល កំលាំងរឺងមាំដែលមិនអាចខ្វះបានឡើយ។ ដើម្បីទាញយកប្រជាប្រិយភាពនេះបានលុះត្រាតែថ្នាក់ដឹកនាំបក្សឃុំទាំងអស់ត្រូវតែរួមសាមគ្គីគ្នា ឯកភាពផ្ទៃក្នុងឱ្យបានល្អទើបយើងអាចទាញយកបេះដូងពួកគាត់បាន។

លោកស្រី ឃួន ឃុនឌី ក៏បានជំរុញក្រុមការងារគណបក្សទាំងអស់ធ្វើសកម្មភាពទាំងថ្នាក់ស្រុកថ្នាក់ឃុំ និងថ្នាក់ភូមិទៅដល់មូលដ្ឋានផ្ទាល់ ដើម្បីសម្រួលសតិអារម្មណ៍ និងផ្តល់ភាពកក់ក្តៅ និងដោះស្រាយបញ្ហាជូនពួកគាត់បានទាន់ពេលវេលា។

លោកស្រីបានជម្រុញឲ្យសមាជិកបក្សទាំងអស់ត្រូវអប់រំប្រជាពលរដ្ឋកុំទៅធ្វើការនៅប្រទេសថៃ ដែលបង្កហានិភ័យខ្ពស់ដល់គ្រួសារនិងពន្យល់ឲ្យគាត់ធ្វើការងារក្នុងស្រុកជំនួសវិញ។

លើសពីនេះទៅទៀតលោកស្រី ឃួន ឃុនឌី បានជម្រុញឲ្យក្រុមការងារគណបក្សឃុំទាំងអស់ត្រូវតែក្តាប់ការងារខ្លួនឲ្យបានច្បាស់លាស់ពីព្រោះនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខសម្តេចតេជោនិងមកប្រជុំសំណេះសំណាលជាមួយថ្នាក់ដឹកនាំឃុំ នៅសាលាខេត្តកំពង់ធំ៕