* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

លោក ឃឹង នុភាព ជំរុញដល់ក្រុមការងារបន្តចុះតាមខ្នងផ្ទះពលរដ្ឋ ដើម្បីជួយដោះស្រាយបញ្ហាជូនពលរដ្ឋ ឱ្យបានទាន់ពេលវេលា

24-05-2026 11:16

(កំពង់ធំ)៖ លោក ឃឹង នុភាព ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំគោល ស្រុកប្រាសាទសំបូរ បានជំរុញដល់ក្រុមការងារបន្តចុះតាមខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីស្វែងយល់អំពីជីវភាព និងមានវិធានការដោះស្រាយជាក់ស្តែង និងសមស្រប បេីសិនពួកគាត់ត្រូវការជំនួយ។

លោក ឃឹង និងភាព បានថ្លែងដូចនេះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នៅក្នុងកិច្ចប្រជុំឆ្លងរបាយការណ៍ស្ដីពីលទ្ធផលការអនុវត្តការងារនយោបាយឃុំគោលឆ្នាំ ២០២២-២០២៦ និងលើកទិសដៅឆ្នាំ ២០២៦-២០៣១ នៅស្នាក់ការគណបក្សឃុំគោល។

លោកលើកឡេីងថា ការពិតណាស់ក្នុងលទ្ធិប្រជាធិបតេយ្យ គឺមានគណបក្សនយោបាយច្រើន ធ្វើការបោះឆ្នោតដើម្បីគ្រប់គ្រងដឹកនាំនៅក្នុងមូលដ្ឋាន ថ្នាក់ខេត្ត ថ្នាក់ស្រុក ក្រុង ថ្នាក់ឃុំ សង្កាត់ រហូតដល់ថ្នាក់ជាតិ។ ដូច្នេះក្រុមមការងារគណបក្សចុះមូលដ្ឋានគ្រប់ថ្នាក់ ត្រៀមរៀបចំឱ្យម៉ត់ចត់នូវរាល់ការងារ និងវិធានការសំខាន់ៗដែលត្រូវអនុវត្តពីពេលនេះ ដោយក្នុងនោះបន្តខិតខំធ្វើសកម្មភាពចិញ្ចឹមចលនា
នយោបាយនៅមូលដ្ឋាន តាមរយៈការកសាងសមិទ្ធផលនានា និងការចូលរួមសហការដោះស្រាយបញ្ហាប្រឈម, សំណើ និងសំណូមពរនានារបស់ប្រជាពលរដ្ឋ ។

លោកបន្តទៀតថា ក្រុមការងារចុះមូលដ្ឋានឃុំបន្តចុះតាមខ្នងផ្ទះដើម្បីស្វែងយល់អំពីជីវភាពរស់នៅ និងសុខទុក្ខរបស់ប្រជាពលរដ្ឋ សំដៅដាក់ចេញនូវគោលការណ៍, វិធានការដោះស្រាយជាក់ស្តែង និងសមស្រប ។

តាមរយៈសកម្មភាពខាងលើនេះ, ត្រូវបន្តខិតខំបំផុសចលនាពង្រីកសមាជិកបក្ស និងអ្នកគាំទ្រគណបក្ស និងរៀបចំបញ្ចូលសមាជិកថ្មីៗរបស់គណបក្សឱ្យបានសកម្មផុលផុសគ្រប់មូលដ្ឋាន ពិសេសត្រួតពិនិត្យ និងពង្រឹងការគ្រប់គ្រងសមាជិកគណបក្សតាមក្រុមបក្សនីមួយៗ ឱ្យបានច្បាស់លាស់ និងត្រូវធ្វើការជួបជុំជាមួយសមាជិកបក្ស និងអ្នកគាំទ្រគណបក្សជាទ្រង់ទ្រាយតូចៗតាមមូលដ្ឋាន ដើម្បីផ្សព្វផ្សាយអំពីស្នាដៃ, សមិទ្ធផលរបស់គណបក្ស និងរាជរដ្ឋាភិបាល មកពីគណបក្សប្រជាជនកម្ពុជា សំដៅពង្រឹង និងលើកកម្ពស់ជំនឿរបស់សមាជិកបក្ស និង អ្នកគាំទ្រគណបក្សមកលើគណបក្សប្រជាជនកម្ពុជា ។

ក្រោយពីចំកិច្ចប្រជុំលោក ឃឹង នុភាព បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅភូមិចំរេះចំនួន ១០គ្រួសារ និងផ្តាំផ្ញើដល់បងប្អូនត្រូវខិតខំថែទាំសុខភាពពិសេសជំរុញឲ្យថ្នាក់ដឹកនាំគណបក្សឃុំត្រូវពិនិត្យ និងជួយដោះស្រាយដល់បងប្អូនឲ្យបានទាន់ពេលវេលា៕