* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ពលរដ្ឋ​រង​គ្រោះ ដី​ធ្លី​ក្នុង​ស្រុក​ពញា​ឮ នាំ​គ្នា​មក​តវ៉ា​នៅ​មុខ​ក្រសួង​ដែន​ដី​ជា​ថ្មី ស្នើ​សុំ​ឲ្យ​ក្រសួង​រកយុត្តិធម៌ ក្រោយមានទំនាស់ នឹង​ក្រុម​ហ៊ុន​ឯក​ជន​មួយ

28-12-2016 16:26

(ភ្នំពេញ)៖ ប្រជាពលរដ្ឋមួយចំនួន ក្នុងចំណោម៧១គ្រួសារ រស់នៅឃុំឈ្វាំង និងឃុំជ្រៃលាស់ ក្នុងស្រុកពញាឮ ខេត្តកណ្តាល នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦នេះ បាននាំគ្នាឡើងមកតវ៉ាសាជាថ្មី នៅមុខក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ស្នើសុំ ដោះស្រាយដីធ្លីផ្តល់យុត្តិធម៌ ដល់ពួកគាត់ឱ្យបានឆាប់រហ័ស។

លោកស្រី ជា សារិន តំណាងពលរដ្ឋម្នាក់ក្នុងចំណោម៧១គ្រួសារបានឱ្យដឹងថា កាលពីពេលកន្លងទៅថ្មីនេះៗ ប្រជាពលរដ្ឋ បានដាក់ពាក្យបណ្តឹងមកក្រសួងដែនដី រួចម្តងទៅហើយ ហើយដោយរង់ចាំមិនឃើញ​មានដំណោះស្រាយ ទើបគាត់ឡើងមកតវ៉ា សារជាថ្មីទៀតនៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦នេះ ក្នុងបំណងស្នើ​សុំឲ្យលោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដីនគររូបនីកម្ម ដោះស្រាយផ្តល់យុត្តិធម៌ ជូនពួកគាត់ឱ្យបានឆាប់។

ជាមួយគ្នានេះ លោកយាយ ហុំ កងពលរដ្ឋរងគ្រោះម្នាក់ទៀត បានឱ្យដឹងថា «ដីស្រែប្រាំងរបស់ពលរដ្ឋទាំងពីរ ឃុំខាងលើមានទំហំ សរុបប្រមាណជា៥០ហិកតា បានកាន់កាប់និង​អាស្រ័យផលតពីដូនតាមក ប៉ុន្តែមកទល់ឆ្នាំ២០១៤កន្លងទៅ លោកស្រី លឹម គា ដែលជាអ្នកទិញដី​ជំនួសមុខឱ្យលោកស្រី ឡៃ ហ៊ាង ប្រធានក្រុមហ៊ុន SKD បានប្តឹងប្រជាពលរដ្ឋដាក់គុក និងបានបង្ខំឱ្យតំណាងរបស់ពួកគាត់ យកដីនោះប្រគល់ជូនក្រុមហ៊ុន ទើបបង្ករជាការតវ៉ាក្នុងជម្លោះដីធ្លីនេះ កើតឡើងជាបន្តបន្ទាប់»។

លោកយាយបន្តថា «បន្ទាប់ពីមានការតវ៉ាជាបន្តបន្ទាប់ គេឃើញអាជ្ញាធរខេត្តចុះទៅដោះស្រាយ ជាបន្តបន្ទាប់ ប៉ុន្តែអាជ្ញាធរហាក់ មានទំនោរ ទៅខាងក្រុមហ៊ុន ដោយពេលថ្មីៗនេះ លោក នៃ ចារីយ អភិបាលរងខេត្តកណ្តាល បានទៅលួងលោមប្រជាពលរដ្ឋ​ដោយព្រម ផ្តល់សំណងជូនពួកគាត់តែ១០០០០ដុល្លារ យកទៅចែកពលរដ្ឋទាំង៥១គ្រួសារ ជាថ្នូរនឹងការបញ្ចប់រឿងក្តី ដែលអូសបន្លាយជាយូរឆ្នាំមកនេះ។ ​ដោយសារមិនយល់ព្រម ទើបពលរដ្ឋឡើងមកតវ៉ា​ជាថ្មី​ទៀតនេះ ដើម្បីស្នើសុំដោះស្រាយផ្តល់​ដីជូនពួកគាត់វិញ ឱ្យបានឆាប់រហ័ស។ គេមិនអាចស្នើសុំការអត្ថាធិប្បាយ​​ពីលោកស្រី លឹម គា តំណាងក្រុមហ៊ុន​ SKD បានទេភ្លាមៗនេះ ប៉ុន្តែតាមការអះអាង របស់លោកស្រីកាលពីកន្លងមក បញ្ជាក់ថា លោកស្រីបានទិញដីពីប្រជាពលរដ្ឋ ស្របច្បាប់ មានទាំងស្នាមមេដៃទិញលក់ និងការទទួលស្គាល់​ពីអាជ្ញាធរ ទៀតផង»។

តាមការឱ្យដឹងពីពលរដ្ឋ បានលើកឡើងពីសាវតានៃជម្លោះនេះថា ពួកគាត់បានកាន់កាប់ដីនេះ តាំងពីក្រោយឆ្នាំ១៩៧៩មកដែល ជាដីកេរ្ត៏ដូនតា ហើយរហូតដល់ឆ្នាំ​២០០៧ក្រុមហ៊ុន SKD បានចុះទិញដីនោះ ដោយបានកក់ប្រាក់មួយចំនួនទៅប្រជាពលរដ្ឋ ប៉ុន្តែមិនបានឱ្យគ្រប់ចំនួននោះទេ ហើយក៏បានដាក់គ្រឿងចក្រមកឈូស ឆាយព័ទ្ធយកដីនោះ នាំឱ្យមានការតវ៉ាផ្ទុះឡើង។

ក្រោយពីតវ៉ាក៏មានការអន្តរាគមន៍ ពីសម្តេចតេជោនាយករដ្ឋមន្រ្តី ដោយសម្តេចបានប្រគល់ដីនោះ ដល់ពលរដ្ឋវិញ ដោយមាន ការឯកសារ ជាលាយល័ក្ខអក្សរ ប្រគល់ជូនពលរដ្ឋ ពីលោកស្រី ឡៃ ហៀង ប្រធានក្រុមហ៊ុន SKD ទៀតផងនៅឆ្នាំ២០០៨។ ប៉ុន្តែមិនដឹងជាយ៉ាងណា រហូតដល់ឆ្នាំ២០១៤ ស្រាប់តែលេចមុខ​អ្នកស្រី លឹម គា តំណាងអ្នកទិញដីឱ្យ ក្រុមហ៊ុនSKD ចេញមុខប្តឹងពលរដ្ឋដាក់គុក គំរាមយកដីនោះ មកទល់បច្ចុប្បន្ននៅ​មិនទាន់មានដំណោះស្រាយបាន ទើបនាំឱ្យមានការតវ៉ាជាបន្តបន្ទាប់។ ករណីនេះពលរដ្ឋទាំង៧១ គ្រួសារខាងលើ ស្នើសុំ អាជ្ញាធរពាក់ព័ន្ធនិងក្រសួងដែនដី មេត្តាពន្លឿន​ដោះស្រាយដីធ្លី​ជាងពួកគាត់ឱ្យបានឆាប់ ដោយសារបច្ចុប្បន្នពួកគាត់​កំពុងរងគ្រោះ គ្មានដីធ្វើស្រែចិញ្ចឹម គ្រួសារនោះទេ។

គួរបញ្ជាក់ថា ជម្លោះដីធ្លីរុំារ៉ៃអូសបន្លាយ​ជិត២០ឆ្នាំ ប៉ុន្តែនៅមិនទាន់អាចសដោះស្រាយចេញ ទើបប្រជាពលរដ្ឋនៅតែនាំគ្នា មកតវ៉ារកភាពយុត្តិធម៌៕