* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាជាប្រទេសរងគ្រោះពិតប្រាកដ ពីក្រុមឆបោកតាមប្រព័ន្ធអនឡាញ, សូមរដ្ឋាភិបាលសួរចម្លើយ ឧក្រិដ្ឋជនដែរត្រូវ បានចាប់ខ្លួន ឱ្យបានច្បាស់លាស់ថាពួកគេមកតាមប្រទេសណា? ព្រោះមិនមែនមកតាមការហោះហើរទេ (Video inside)

24-05-2026 12:13

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីកម្ពុជា និងជាប្រធានគណបក្សប្រជាជន បានអះអាងថា កម្ពុជាគឺជាប្រទេសដែលរងគ្រោះយ៉ាងពិតប្រាកដ ពីក្រុមឆបោកតាមប្រព័ន្ធអនឡាញ (Online Scam)។ ជាមួយគ្នានេះ សម្ដេចបានស្នើឲ្យរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ធ្វើការសួរចម្លើយចំពោះឧក្រិដ្ឋជនដែលបានចាប់ខ្លួន ឱ្យបានច្បាស់លាស់ ថាពួកគេចូលមកកម្ពុជាតាមប្រទេសណា ដោយសារតែពួកគេពុំមានលិខិតស្នាមនោះឡើឡើយ។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ នៅក្នុងឱកាសនៃការជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ មន្ទីរ អង្គភាពនានាជុំវិញរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦។

សម្ដេចបានលើកឡើងថា ប្រទេសរបស់កម្ពុជាយើង ត្រូវបានបំផ្លាញមុខមាត់ កិត្តិយស ក្នុងសេចក្តីថ្លៃថ្នូរ ដោយក្រុមឈប់បោកតាមប្រព័ន្ធអនឡាញ និងបានអះអាងថា ថ្ងៃក្រោយប្រសិនបើក្រុមនេះបន្តមានវត្តមាននៅកម្ពុជាទៀត ប្រជាជនកម្ពុជានឹងមានគ្រោះថ្នាក់ ហើយមិនថាតែប្រជាជននោះឡើយ មន្ត្រីរដ្ឋាភិបាលក៏អាចមានគ្រោះថ្នាក់ផងដែរ។

សម្ដេចបានមានប្រសាសន៍ថា តើអ្នកដែលចូលមកកាន់ប្រទេសយើងបាន ដោយមិនមានលិខិតឆ្លងដែន ពួកគេមកតាមណាឲ្យពិតប្រាកដ បញ្ហានេះត្រូវតែជាសំណួរដែលមានចម្លើយ។
សម្ដេចបានបន្តបញ្ជាក់ថា៖ «កម្ពុជាមិនមានភ្ជាប់ជើងហោះហើរចម្ងាយឆ្ងាយនោះទេ យើងគឺជាជនរងគ្រោះពិតប្រាកដ។ ដាក់ចេញជាសំណួរ ហើយត្រូវរកចម្លើយឲ្យឃើញ ថាតើគេចូលក្នុងប្រទេសយើងដោយគ្មានលិខិតស្នាម តើចូលតាមប្រទេសណា មិនអាចចូលតាមពោធិ៍ចិនតុង ឬចូលតាមអាកាសយានដ្ឋានថ្មី មរតកតេជោ ឬក៏អាកាសយានដ្ឋានសៀមរាប ឬក៏អាកាសយានដ្ឋានព្រះសីហនុទេ»។

សម្ដេចបានចោទសួរបន្តទៀតថា តើគេចូលមកប្រទេសយើងតាមប្រទេសណា ឥឡូវអ្នកទាំងហ្នឹង មិនទាន់ចាកចេញពីប្រទេសកម្ពុជាទេ សួរចម្លើយឲ្យបានច្បាស់ ព្រោះមានអ្នកខ្លះបានព្យាយាមដាក់កំហុសមកលើយើង ក្នុងពេលដដែលអ្នកទាំងនោះបានចូលមកប្រទេសយើងតាមប្រទេសរបស់គេ។

សម្ដេចតេជោ ហ៊ុនសែន បានអះអាងថា សម្ដេចបានស្នើតាមរយៈអគ្គរដ្ឋជាទូតប្រទេសកូរ៉េខាងត្បូង ដែលបានមកជូនសារតាំងកាលពីពេលថ្មីៗនេះ ដោយសម្ដេចបានបញ្ជាក់ប្រាប់លោកអគ្គរដ្ឋទូតថា អ្នកដែលសម្លាប់ជនជាតិកូរ៉េនៅភ្នំបូកគោកន្លងទៅ គឺត្រូវបានចាប់ខ្លួននៅប្រទេសថៃ។ សម្ដេចបានស្នើឲ្យលោកអគ្គរដ្ឋទូតចែករំលែកព័ត៌មាន ជុំវិញថាតើមូលហេតុអ្វីបានជាគេសម្លាប់ជនជាតិកូរ៉េនៅកម្ពុជា ក្នុងពេលដែលមេខ្លោងរបស់គេនៅប្រទេសថៃ។

សម្ដេចតេជោ បានផ្ដល់អនុសាសន៍ដល់ នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីមហាផ្ទៃ ធ្វើការឲ្យបានហ្មត់ចត់ជាមួយខាងអន្តោប្រវេសន៍ សួរចម្លើយចំពោះអ្នកដែលត្រូវបានចាប់ខ្លួនហើយមិនមានលិខិតឆ្លងដែន ថាតើអ្នកឯងចូលកម្ពុជាតាមច្រកណា? ដើម្បីយើងបង្ហាញពិភពលោក ឲ្យបានដឹងថាប្រទេសណាដែលឆ្លងកាត់ច្រើនជាងគេ។ សម្រាប់អ្នកជិតខាងទាំងបីរួមមានវៀតណាម ឡាវ និងថៃ សម្ដេចមិនជឿថា ក្រុមឧក្រិដ្ឋជនអនឡាញទាំងនោះ ចូលតាមប្រទេសវៀតណាមនោះទេ ក៏ព្រោះតែវៀតណាមមានការរឹតបន្តឹងច្បាស់លាស់។

សម្ដេចបានបញ្ជាក់ថា បញ្ហាចឆបោកតាមប្រព័ន្ធអនឡាញ មិនត្រឹមតែប៉ះពាល់ដល់កិត្តិយស និងមុខមាត់កម្ពុជាប៉ុណ្ណោះទេ ហើយក៏ប៉ះពាល់ទៅដល់សេដ្ឋកិច្ចផងដែរ ដោយបញ្ហានេះបានធ្វើឲ្យ វិនិយោគិន ក៏ដូចជាភ្ញៀវទេសចរមានការភ័យខ្លាច។ សម្ដេចក៏បានគូសបញ្ជាក់ផងដែរថា សេដ្ឋកិច្ចរបស់កម្ពុជាមិនបានពឹងផ្អែកទៅលើការឆបោកតាមប្រព័ន្ធអនឡាញនោះទេ៕