* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ក្រុមគ្រូពេទ្យផ្នែកចក្ខុរោគរបស់មនី្ទរពេទ្យព្រះអង្គឌួង នៃក្រសួងសុខាភិបាល ចុះពិនិត្យភ្នែក ផ្តល់វ៉ែនតា និងវះកាត់ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋខេត្តកំពត

24-05-2026 14:12

(កំពត)៖ ក្រុមការងារគ្រូពេទ្យផ្នែកចក្ខុរោគ របស់មនី្ទរពេទ្យព្រះអង្គឌួង នៃក្រសួងសុខាភិបាល បានចុះពិនិត្យសុខភាពភ្នែក ផ្តល់វ៉ែនតា និងវះកាត់ ដោយឥតគិតថ្លៃ ជូនបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពត ស្ថិតក្នុងបរិវេណអគារភ្នែកកំពត នៃមន្ទីរពេទ្យបង្អែកខេត្តកំពត នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦។

លោកស្រីសាស្រ្តាចារ្យជំនួយ ជុកម៉ុល កុសុម៉ា នាយិការង តំណាងលោកសាស្ត្រាចារ្យ រង លូ លីឃាង ទីប្រឹក្សាក្រសួងសុខាភិបាល និងជានាយកមន្ទីរពេទ្យព្រះអង្គឌួង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពត ដែលបានសហការយ៉ាងជិតស្និទ្ធក្នុងការរៀបចំកម្មវិធីដ៏មានអត្ថន័យនេះ ក៏សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះអង្គការ One Sight Essilor Luxottica Foundation, Bloomberg (ប៊្លូមប៊ឺក) និងមូលនិធិ Fred Hollows Foundation Cambodia ដែលបានផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងថវិកា ដើម្បីធ្វើឱ្យកម្មវិធីនេះអាចប្រព្រឹត្តទៅបានដោយជោគជ័យ។ ការថែទាំសុខភាពភ្នែក គឺជាផ្នែកសំខាន់មួយនៃសុខភាពសាធារណៈ ព្រោះការមានភ្នែក ដែលមានសុខភាពល្អ អាចជួយឱ្យប្រជាពលរដ្ឋរស់នៅបានប្រកបដោយគុណភាព បង្កើនផលិតភាពក្នុងជីវភាពរស់នៅ និងការងារប្រចាំថ្ងៃ។

ចំណែកលោកស្រី វេជ្ជបណ្ឌិត យូ សុគន្ធ ប្រធានមនី្ទរសុខាភិបាល ខេត្តកំពត រួមនិងបងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូបង្រៀងន ដែលរស់នៅក្នុងខេត្តកំពត អញ្ជើញមកទទួលសេវាថែទាំសុខភាពភ្នែក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត និងមានជំនឿទុកចិត្តលើក្រុមគ្រូពេទ្យឯកទេសផ្នែកចក្ខុរោគ នៃមនី្ទរពេទ្យព្រះអង្គឌួង និងពេញចិត្តជាខ្លាំងលើគុណភាពសេវា ពិនិត្យសុខភាពភ្នែក ផ្តល់វ៉ែនតា និងវះកាត់ដោយឥតគិតថ្លៃ ដែលធ្វើឲ្យពួកគាត់មានសុខភាពកាន់តែល្អប្រសើរ។

ជាចុងក្រោយលោក បាក់ តូក្យូ នាយកអង្គការ Fred Hollows Foundation Cambodia បានបញ្ជាក់ថា មូលនិធិ Fred Hollows គឺជាអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិដែលយើងមានមូលដ្ឋាននៅក្នុងប្រទេសអូស្រ្តាលី ហើយអង្គការបានធ្វើប្រតិបតិ្តការក្នុងប្រទេសកម្ពុជា មានរយៈពេលជិត២០ឆ្នាំមកហើយ ក្នុងការជួយពិនិត្យ ព្យាបាល និងចូលរួមបណ្តុះបណ្តាលធនធានមនុស្សផ្នែកសុខភាពភ្នែក ជួយកសាងហេដ្ឋារចនាសម្ព័ន្ធ អគារចក្ខុរោគ និងផ្តល់ឧបករណ៍សម្ភារបរិក្ខារបច្ចេកទេសភ្នែក ក្នុងការពិនិត្យ ព្យាបាលជូនប្រជាពលរដ្ឋស្ទើរតែទូទាំងប្រទេស។ ដូច្នេះក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានបញ្ហាភ្នែក (ឈឺភ្នែក) សូមបងប្អូនប្រជាពលរដ្ឋ កុំជឿការផ្សព្វផ្សាយតាមបណ្តាញសង្គម Facebook ឬក៏TikTok ដែលមិនមានប្រភពច្បាស់លាស់។ ដូចនេះសូមបងប្អូនទៅជួបជាមួយក្រុមគ្រូពេទ្យដែលមានជំនាញឯកទេស។

ជាមួយគ្នានេះ ប្រសិនបើបងប្អូន មានប័ណ្ណមូលនិធិសមធម៌ ប័ណ្ណប.ស.ស. មានលទ្ធភាព ឬមិនមានលទ្ធភាពក្តី សូមមេត្តាទៅឲ្យដល់ជួបជាមួយក្រុមគ្រូពេទ្យជំនាញ ឬក៏ទៅដល់មនី្ទរពេទ្យ ដើម្បីយើងធ្វើការពិនិត្យ ព្យាបាលជំងឺភ្នែករបស់យើងក្នុងមនី្ទរពេទ្យបង្អែកស្រីសន្ធរ ឬក៏ទៅមនី្ទរពេទ្យព្រះអង្គឌួង ថ្នាក់ជាតិក៏បាន៕