* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ពិធីប្រកាសទទួលស្គាល់ និងបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ២០៣នាក់ នៅឃុំពាមរាំង ស្រុកលេីកដែក ខេត្កណ្ដាល

24-05-2026 17:58

(កណ្តាល)៖ លោក រឿត សុខុន តំណាង លោក ពិត ចំណាន សមាជិក គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំពាមរាំង នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជេីញជាអធិបតីប្រកាសទទួលស្គាល់ និងបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ២០៣នាក់ នៅទីស្នាក់ការគណបក្សឃុំពាមរាំង ដោយមានការចូលរួមពីលោក រុន ប៉ូលី សមាជិកអចិន្រ្ដៃយ៍ គណៈកម្មាធិការគណបក្សស្រុក លោក ជ្រិន វឿន ប្រធានគណបក្សឃុំ ព្រមទាំងក្រុមការងារថ្នាក់កណ្ដាល ស្រុក ឃុំ ភូមិ សរុបប្រមាណ ៣០០នាក់។

ជាកិច្ចចាប់ផ្ដេីម នៃកម្មវិធី លោក ជ្រិន វឿន ប្រធានគណបក្សឃុំ បានថ្លែងរបាយការណ៍ស្វាគមន៍ ផ្ដោតលេីការកសាងសមាជិកបក្សថ្មី សភាពការណ៍ទូទៅ នៃជីវភាពប្រជាជនក្នុងឃុំ ព្រមទាំងការងារសតិអារម្មណ៍នយោបាយផងដែរ។

ជាកិច្ចបន្ដតំណាងសមាជិកបក្សថ្មី ថ្លែងចំណាប់អារម្មណ៍ និងការប្ដេជ្ញាចិត្តក្នុងការគាំទ្រគណបក្សដោយបន្ដគាំទ្រគណបក្ស បន្ដកៀរគរសមាជិកបក្សថ្មីបន្ថែម ជំរុញសមាជិកទៅចុះឈ្មោះបោះឆ្នោត ពិនិត្យឈ្មោះបោះឆ្នោត និងទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គ្រប់ៗអាណត្តិ។

ក្នុងឱកាសនោះដែរ ក្នុងនាម លោក ពិត ចំណាន ប្រធានក្រុមការងារ គណក្សថ្នាក់កណ្ដាលចុះជួយឃុំ លោក រឿត សុខុន បានពាំនាំនូវការផ្ដាំផ្ញេីសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំគណបក្ស និងផ្ដល់នូវអនុសាសន៍មួយចំនួនដូចខាងក្រោម៖

*គោរពច្បាប់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
*ប្រើប្រាស់សិទ្ធិរបស់ខ្លួនដែលមានហើយ ស្របទៅតាមដែនកំណត់ដែលមាន
*ព្យាយាមស្រមៃឱ្យបានខ្ពស់ កំណត់គោលដៅឱ្យឆ្ងាយ តែកុំហួសមាឌស្រវាមិនដល់
*រៀនឱ្យច្រើន ស្តាប់ឱ្យបានច្រើន គិតឱ្យបានច្រើន ធ្វើឱ្យច្រើន និយាយឱ្យតិច
*កុំងាយនឹងជឿអ្វីមួយ តែត្រូវសិក្សាស្វែងយល់ឬសគល់ ប្រភព និងពិចារណាមុននឹងធ្វើការសម្រេចចិត្ត
*ត្រូវទៅចុះឈ្មោះបោះឆ្នោត មានឯកសារបោះឆ្នោតគ្រប់គ្រាន់ ទៅបោះឆ្នោត និងត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា សមាជិកម្នាក់ សំឡេងឆ្នោត ១សន្លឹក
*ខិតខំកសាងអំពើល្អ ហើយធ្វើជាគំរូល្អសម្រាប់អ្នកជិតខ្លួន ឬអាចទាក់ទាញការចូលរួមពីអ្នកនៅក្បែរ
*សូមគាំទ្របក្សដោយចំហរចេញពីបេះដូង ហើយសូមកុំសួរថាបក្សផ្តល់អ្វីដល់យើងតែត្រូវសួរថាយើងបានផ្តល់អ្វីដល់បក្ស។

គូសបញ្ជាក់ផងដែរថា ការប្រកាសទទួលស្គាល់ និងបញ្ជូលសមាជិកគណបក្សថ្មីនាពេលនេះ ធ្វេីឡេីងស្របតាមការស្ម័គ្រចិត្ត របស់ប្រជាជនក្នុងមូលដ្ឋានឃុំ ដែល ស្រឡាញ់ គាំទ្រ និងជឿជាក់លេីគណបក្សដែលមានថ្នាក់ដឹកនាំរួមសុខ រួមទុក្ខ ក្រាញននៀល ជាមួយប្រជាជន បន្ដដឹកនាំ អភិវឌ្ឍជាតិ និងតស៊ូ ប្រយុទ្ធជាមួយសត្រូវឈ្លានពាន ដោយរក្សា ការពារអធិបតេយ្យភាពដែនដីនៃព្រះរាជាណាចក្រកម្ពុជាយេីង៕