* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

អ្នកជំនាញអារ្យធម៌ខ្មែរ៖ តើអ្វីដែលនៅពីក្រោយអាថ៌កំបាំងស្ដេចលេខហុងស៊ុយ១៦៨?

24-05-2026 18:35

(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងថា នៅក្នុងប្រភពនៃអាជីវកម្មសម័យទំនើប, បើនីយាយអំពីប្រព័ន្ធជំនឿហុងស៊ុយលេខ១៦៨ ​ដែលត្រូវបានប្រជាជនតំបន់អាស៊ី ពិសេសប្រជាជនចិន ចាត់ទុកថាជា "ស្តេចលេខ" ហុងស៊ុយមានសិរីសួស្តី និងបានដិតជាប់ក្នុងជីវភាពរស់នៅរបស់ប្រជាជនប្រចាំថ្ងៃ ដោយយោងទៅតាមសំឡេងនៃការអានតាមអត្ថន័យលេខនីមួយៗជាភាសាចិនគឺលេខ១ , លេខ ៦ និងលេខ ៨ ត្រូវជាលេខ ១៦៨ មានន័យថា "លើវិថីនៃជីវិតឆ្ពោះទៅរកភាពរីកចម្រើននិងរុងរឿង"។

ស្ថិតក្នុងការបកស្រាយសំនៀងនិងអត្ថន័យនៃលេខនីមួយៗ ជាភាសាចិននេះ សម្រាប់ លោក រ័ត្ន សណ្ដាប់ យល់ថា អ្វីដែលស្ថិតនៅពីក្រោយអាថ៌កំបាំងស្ដេចលេខហុងស៊ុយ១៦៨ នេះ គឺជាប្រព័ន្ធលេខអាជីវកម្មលើទីផ្សារការងារ គឺប្រាំពីរថ្ងៃលើម្ភៃបួនម៉ោង ៧×២៤=១៦៨ (៧/២៤) ហៅថា" ២៤ ម៉ោងក្នុង១ថ្ងៃ និង៧ថ្ងៃក្នុងមួយសប្ដាហ៍" ជាស្ដេចប្រព័ន្ធអាជីវកម្មការងារមួយដែលដំណើរការជាប្រចាំនិងឥតឈប់ឈរ ដើម្បីបម្រើសេវាកម្មជាស្នូលនៃទីផ្សារសេដ្ឋកិច្ច។​

ហេតុនេះចំពោះគំនិតលេខហុងស៊ុយ ជាការបង្កើតឲ្យមានឥទ្ធិពលផ្លូវចិត្តវិជ្ជមាន ដើម្បីជួយឲ្យពួកគេមានអារម្មណ៍ល្អ សណ្តាប់ធ្នាប់ សុខដុមរមនា និងក្ដីសង្ឃឹមជានិច្ច។ ដូច្នេះស្ដេចលេខហុងស៊ុយ១៦៨ ដែលមនុស្សគ្រប់រូបតែងតែប្រាថ្នាចង់បាន ដើម្បីឲ្យមានអារម្មណ៍សុវត្ថិភាព សន្តិភាពផ្លូវចិត្ត ជាសិល្បៈនៃការរស់នៅរបស់មនុស្សដ៏រស់វើក៕