* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ពលរដ្ឋ និងយុវជន មកពី​គ្រួសារក្រីក្រ និងងាយរងហានិភ័យជាង ៤ ០០០នាក់ នៅក្នុងខេត្តសៀមរាប ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ជំនាញ​ក្នុងក​ម្មវិធី១,៥លាននាក់របស់សម្ដេចធិបតី

24-05-2026 19:20

(សៀមរាប)៖ ប្រជាពលរដ្ឋ និងយុវជន ដែលមកពីគ្រួសារក្រីក្រ និងងាយ​រងហានិ​ភ័យ​ចំនួន​ជាង ៤ ០០០នាក់ ទទួលបានការបណ្ដុះ​បណ្ដាល​ជំនា​ញ នៅ​គ្រឹះស្ថាន​បណ្ដុះ​បណ្ដាល​ជំនាញ​ចំនួន ២កន្លែ​ងនៅក្នុងខេត្តសៀមរាប តាមរយៈកម្មវិធីវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង​បច្ចេក​ទេស​(TVET 1.5M) របស់​សម្ដេច​ធិបតី។

គ្រឹះស្ថានបណ្ដុះបណ្ដាលជំនាញ​នៅក្នុងខេត្តសៀមរាបចំនួន២ ដូចជា វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប (RPITSSR) និង​វិទ្យា​ស្ថាន​ពហុបច្ចេកទេសអង្គរ(NPIA) បានផ្ដល់​ជូន​ការប​ណ្ដុះបណ្ដាល​ជំនាញចំពោះប្រជាពលរដ្ឋនៅក្នុងតំបន់ជាង ៤ ៣២១នាក់ និងចំនួន ២,១៣៦នាក់ ដែលជាយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ។ នេះបើគិតចាប់តាំងពីដើមឆ្នាំ២០២៤ រហូតមកត្រឹមត្រីមាសទី១ នៃ​ឆ្នាំ​២០២៦។

លោក ស៊ុន មេសា អ្នកនាំពាក្យ​ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសាទរចំពោះការកើនឡើងនៃតួលេខអ្នកចុះឈ្មោះ និង​នៅ​តែបន្ត​អំពាវ​នាវដល់​យុវជន ប្រជាពលរដ្ឋ និងអតីត​ពលករដែល​វិលត្រឡ់ម​កពីប្រទេ​ស​ថៃ ដែលមិន​ទាន់មានជំនា​ញ សូម​ចុះឈ្មោះ ដើម្បី​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ជំនាញ ដោយឥតគិតថ្លៃ អាចបង្កើនចំណូល ដើម្បីចាកចេញពីភាពក្រីក្រ។

គួរំលឹកដែរថា ចាប់តាំងពីការប្រកាសអនុវត្តនូវកម្មវិធី TVET 1.5M ដល់យុវជនគោលដៅមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ កាលពីថ្ងៃទី១៥ ខែ​មករា ឆ្នាំ​២០២៤ រហូតត្រឹ​មត្រីមាស​ទី១ ឆ្នាំ​២០២៦នេះ សរុប ១៦៤,៦៧៧នាក់។ ក្នុងនោះមានអ្នកមានបណ្ណសមធម៍ ៧០,៧៨០នាក់ ដែលទទួលបានការបណ្ដុះបណ្ដាលជំនាញ​នៅទូទាំងប្រទេសកម្ពុជា៕