* វិភាគអន្តរជាតិ៖ ហ៊ូទី ពីក្រុមអាចក់អាចែមក្លាយជាការគំរាមកំហែងដ៏ធំរបស់អារ៉ាប៊ីសាអូឌីត
* កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* សម្តេចមហាបវរធិបតី និងប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ រំពឹងថា កម្ពុជា-អាស៊ែបៃហ្សង់ នឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ
* ក្រសួងការងារព្រមានពលរដ្ឋកុំឱ្យចាញ់បោកការអូសទាញទៅធ្វើការនៅរុស្ស៊ី ខណៈកម្ពុជា-រុស្ស៊ីមិនទាន់មានកិច្ចព្រមព្រៀងនៅឡើយ
* ផ្សែងភ្លើងឆេះព្រៃពីឥណ្ឌូណេស៊ី ធ្វើឱ្យខ្យល់ពុលនៅសិង្ហបុរីហក់ឡើងខ្ពស់បំផុត ខណៈទីម័រខាងកើតបិទសាលារៀន
* ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ កម្ពុជាប្តេជ្ញាទប់ស្កាត់បទល្មេីស Online Scams មិនឱ្យវិលត្រឡប់ជាដាច់ខាត ក្រោយទទួលលទ្ធផលលេីការបង្ក្រាបជាបន្តបន្ទាប់
* កម្ពុជា-ថៃ ចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សា UNCLOS នៅទីក្រុងឡាអេ ដើម្បីស្វែងរកដំណោះស្រាយព្រំដែនសមុទ្រ និងការអភិវឌ្ឍរួមគ្នា
* Fresh Exclusive: «ករណី Long Bay៖ តើ Al Jazeera អាចបញ្ជាក់កាលបរិច្ឆេទថតសម្ងាត់ ដើម្បីជួយស្វែងរកការពិតបានដែរឬទេ?»
* សម្តេចមហាបវរធិបតី អញ្ជើញទស្សនាវិមានរដ្ឋសភា និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់
* លោក ប៉ែន បូណា៖ ទីបំផុតលោក សម រង្ស៉ី បង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថា «ជាអ្នកបង្កហេតុមុនប្រាកដមែន» (Video inisde)
* ដំរីព្រៃមួយហ្វូង ចូលវាយប្រហាររោងស្នាក់នៅបណ្តោះអាសន្ន បណ្តាលឲ្យក្មេងប្រុសម្នាក់ស្លាប់ និងម្តាយរងរបួសធ្ងន់ នៅខេត្តព្រះវិហារ
* រុស្ស៉ីចាប់ខ្លួនអ្នកកាសែតជប៉ុនម្នាក់សង្ស័យធ្វើចារកម្ម ខណៈជប៉ុនស្នើសុំព័ត៌មានលម្អិត
* លោក ត្រាំ បញ្ជាក់ថាអាមេរិកនៅតែបន្តចែករំលែកព័ត៌មានសម្ងាត់ ក្រោយអ៊ុយក្រែនរាយការណ៍ពីការវាយប្រហារដោយមិនមានការព្រមាន
* លោក ប៉ែន បូណា៖ បញ្ហាមិនមែនរឿងវីដេអូចាស់ ឬថ្មីទេ! បញ្ហាគឺ លោក សម រង្ស៊ី ត្រូវចេញមុខបដិសេធសម្តីអតីតមន្ត្រីថៃ ដែល អះអាងថា «លោកចោទថាកម្ពុជាបាញ់មុន» បើមិនបដិសេធ មានន័យថា លោកពិតជាបាននិយាយមែន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតមិនអាចជឿទុកចិត្តសហរដ្ឋអាមេរិក តែក៏គ្មានជម្រើសផ្សេង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណមហាជន ដែលតែងតែគាំទ្រដល់ប្រតិបត្តិការរបស់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ជាពិសេសសកម្មភាពប្រើប្រាស់ឧបករណ៍សុវត្ថិភាព!

24-05-2026 19:28

(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជាមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានថ្លែងអំណរគុណដល់មហាជន ដែលតែងតែគាំទ្រដល់ប្រតិបត្តិការរបស់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ជាពិសេសសកម្មភាពប្រើប្រាស់ឧបករណ៍សុវត្ថិភាព។

តាមរយៈផេកផ្លូវការឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦នេះ បានរៀបរាប់ថា គុកនិងសោរមានចោរទើបកើត ឱសថល្អឆើតកើតក្រោយមានរោគ។

នាយឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបញ្ជាក់ទៀតថា «ចាប់តាំងពីខ្ញុំមកកាន់តំណែងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងឆ្នាំ២០១៣ មានបទពិសោធន៍ប្រឈមមួយចំនួនបានបំផុសគំនិតខ្ញុំផ្តួចផ្តើមបង្កើតនូវឧបករណ៍សុវត្ថិភាពសម្រាប់ទុកចាប់ជនល្មើសព្រមជាមួយការប្រើប្រាស់សំណាញ់ ដើម្បីចាប់ជនបែកថ្នាំ ជនល្មើសរឹងទទឹងដែលមានកាំបិត ដំបង ពូថៅ នៅក្នុងដៃ ក៏ដូចជាជនល្មើសមាឌធំមានកម្លាំងខ្លាំង ក្នុងគោលបំណងរក្សាសុវត្ថិភាព ទាំងសមត្ថកិច្ច ទាំងជនល្មើស និងអ្នកនៅជំវិញហេតុការណ៍ ដែលគំនិតនិងឧបករណ៍នេះ ខ្ញុំមិនធ្លាប់គិតឬនឹកឃើញឡើយ កាលខ្ញុំនៅជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ»។

នាយឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបន្ថែមថា ក្នុងការដាក់បង្ហាញនូវឧបករណ៍សុវត្ថិភាពនេះដំបូង មានមតិមួយចំនួន បានសើចចំអក តែក៏មានមតិជាច្រើនបានគាំទ្រ តែនៅពេលដែលយើងយកទៅអនុវត្តជាក់ស្តែងក្នុងប្រតិបត្តិការ ឃើញថាគំនិតច្នៃប្រឌិតនេះ ពិតជាមានប្រសិទ្ធភាព និងសុវត្ថិភាព ទទួលបានលទ្ធផលជោគជ័យ តាមគំនិតដើមដែលយើងចង់បាន ហើយឧបករណ៍ទាំងនោះយើងក៏បានធ្វើការអភិវឌ្ឍន៍តាមសម័យកាល ព្រមទាំងបានផ្ដល់បច្ចេកទេសប្រើប្រាស់ក៏ដូចជាឧបករណ៍សុវត្ថិភាពនោះដល់សមត្ថកិច្ចដទៃទៀតផងដែរ។

សូមអរគុណ គ្រប់ពាក្យពេចន៍ ពោពេញដោយថាមពល លើកទឹកចិត្តរបស់បងប្អូនបានធ្វើឲ្យយើងបំពេញភារកិច្ចឆ្ពោះទៅមុខឥតឈប់ឈរ និងមិនរារែកចំពោះឧបសគ្គណាមួយឡើយ៕

សូមទស្សនាលទ្ធផលការងារខ្លះៗរបស់ អាវុធហត្ថរាជធានីភ្នំពេញ ក្នុងការប្រើប្រាស់ ឧបករណ៍សុវត្ថិភាព គួបផ្សំជាមួយសំណាញ់ ក្នុងប្រតិបត្តិការរយៈកាលជាង 10ឆ្នាំកន្លងមកនេះ៕