* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

សកម្មជនគណបក្សនយោបាយចំនួន១៥៣នាក់ នៅឃុំមានជ័យ ស្រុកប្រាសាទបាគង ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

24-05-2026 19:37

(សៀមរាប)៖ ក្រោយពីបានទទួលប្រកាសសេចក្តីសម្រេចក្រុមការងារអូសទាញសមាជិកពីគណបក្សផ្សេងឲ្យវិលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជារបស់គណបក្សស្រុក កាលពីពេលថ្មីៗនេះ លោក ច័ន្ទ ពន្លឹក អនុប្រធានប្រចាំការក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់របស់លោក ដោក សុផា សមាជិកគណៈកម្មាធិការកណ្តាលនិងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមួលដ្ឋានឃុំមានជ័យ ស្រុកប្រាសាទបាគង បានទទួលបងប្អូនស្ម័គ្រចិត្តវិលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ចំនួន ១៥៣រូប ក្នុងនោះសកម្មជនជាបេក្ខភាពសំខាន់ចំនួន៩រូប ។

លោក ច័ន្ទ ពន្លឹក បានមានប្រសាសន៍ថា ការដែលបងប្អូនស្ម័គ្រចិត្តវិលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដូចភ្លៀងរលឹម ជារៀងរាល់ថ្ងៃក្នុងរយៈពេលត្រឹមតែ១៤ថ្ងៃកន្លងមកនេះ គឺក្រុមការងារមានផែនការអនុវត្តត្រឹមត្រូវ មានគោលដៅចុះច្បាស់លាស់ មានសាមគ្គីសហការល្អចូលរួមអនុវត្តពីក្រុមការងារឃុំ-ភូមិនិងយុវជន ជាពិសេសតាមរយៈក្រុមការងារបងប្អូនទាំងអស់នោះបានតាមដានយ៉ាងយកចិត្តទុកដាក់អំពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស សម្តេចពិជ័យសេនា និងលោក ទៀ សីហា ជាប្រធានក្រុមការងារចុះជួយខេត្តសៀមរាប និងបងប្អូនបានវាយតម្លៃខ្ពស់ថា គណបក្សប្រជាជនកម្ពុជាមានឧត្តមគតិស្នេហាជាតិ ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ប្រទេសជាតិ និងប្រជាជន ហើយបានសម្រេចនូវសមិទ្ធផលធំៗជាប្រវត្តិសាស្រ្តយ៉ាងច្រើនជូនជាតិក្នុងបុព្វហេតុកសាងនិងការពារមាតុភូមិកម្ពុជា ដែលពួកគាត់គាំទ្រទាំងស្រុងនូវកម្មវិធីនយោបាយ និងលក្ខន្តិកៈរបស់គណបក្សប្រជាជនកម្ពុជា។

ជាក់ស្តែងដែលបងប្អូនមើលឃើញច្បាស់ផ្ទាល់នឹងភ្នែកនោះគឺសមិទ្ធិផលធំៗជាប្រវត្តិសាស្ត្រមិនធ្លាប់មានក្នុងឃុំមានជ័យ ដូចជា ផ្លូវក្រាលកៅស៊ូសម្តេចធិបតី ថ្មីសន្លាង តភ្ជាប់ពីផ្លូវជាតិទៅរមនីយដ្ឋានកំពង់ភ្លុក ផ្លូវបេតុងខ្វាត់ខ្វែងក្នុងភូមិកើតឡើងជាបន្តបន្ទាប់កសាងដោយរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ជាតិ លើកកំពស់ជីវភាពប្រជាជន អនុវត្តល្អឥតខ្ចោះតាមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាដែលបងប្អូនបានបោះឆ្នោតគាំទ្រកន្លងមក ។

យើងមានក្រុមការងារគណបក្ស ក្រុមការងាររាជរដ្ឋាភិបាលដែលបានចុះផ្ទាល់ជាមួយបងប្អូនដោះស្រាយរាល់សំណើ សំណូមពរ និងបញ្ហាប្រឈមរបស់បងប្អូនគ្រប់ពេលវេលា ជាក់ស្តែងក្នុងឆ្នាំ២០២៥កន្លងមកក្រុមការងារបានចូលរួមថវិកាជួយលើគ្រប់វិស័យក្នុងឃុំចំនួន៣៥១លានរៀល លើការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ការងារមណ្ឌលសុខភាព ការងារក្នុងវិស័យអប់រំតាមបណ្តាសាលារៀន ការងារកសិកម្ម ចូលរួមជាមួយបងប្អូនគ្រប់ពិធីបុណ្យ... ។ល។

ជាក់ស្តែងនៅថ្ងៃនេះ លោក ច័ន្ទ ពន្លឹក ក្នុងនាមជាតំណាងក្រុមការងារ រួមជាមួយគណៈកម្មាធិការបក្សឃុំ សាខាបក្សភូមិ និងយុវជន បានចុះពិនិត្យមើលការដ្ឋានកសាងផ្លូវបេតុងអាមេមួយខ្សែជាថវិកាមូលនិធិឃុំបានមកពីការជួយរបស់រាជរដ្ឋាភិបាល ទទឹង៥ម.កម្រាស់០.១៥ម៉ែត្រ ប្រវែង៦៣៥ម នៅភូមិតាប្រាក់.នឹងភូមិត្រពាំងធំ ពិតមែននៅក្នុងគម្រោងពុំមានការដាក់លូរំដោះទឹកភ្លៀងនោះទេ ឃុំត្រូវដាក់លូបន្ថែម ដែលថវិកាបានពីការចូលរួមពីប្រជាជនភូមិទាំង២កំពុងចូលរួមតាមការស្ម័គ្រចិត្តជាមួយនឹងការជួយបំពេញបន្ថែមពីក្រុមការងារ។

ចុះពិនិត្យមើលជួសជុលទំនប់ធារាសាស្ត្រសម្តេចពិជ័យសេនា ជាទ្វារទឹកចូលស្រែផង ជាស្ពានចូលភូមិកំពង់ថ្កូវផងដែលត្រូវទឹកជំនន់ហូរបុកច្រោះក្បាលស្ពាន គ្រោងចំណាយ៣ទៅ៤ពាន់ដុល្លារ បច្ចុប្បន្នបងប្អូនក្រុមការងារនិងសប្បុរសជនតាមភូមិពាក់ព័ន្ធនិងនៅតាមវត្តទាំង២បាននឹងកំពុងចូលរួមយ៉ាងសកម្ម ។

បានប្រគល់សូឡាផ្លូវ ៤០ដើម ក្នុងជំហាន១ ដើម្បីដំឡើងសាកល្បងនៅភូមិកំពង់ថ្កូវពេលយប់មានសភាពងងឹត កន្លងមកទើបបានជួយ៦ដើមប៉ុណ្ណោះ នៅតាមដងផ្លូវជាច្រើនក្នុងភូមិ។ យើងបានបំផុសការចូលរួមពីបងប្អូន ជួយបង្គោលភ្លើងនិងអំពូសូឡាជាបន្តបន្ទាប់ទៀត ដើម្បីក្នុងភូមិជនបទដាច់ស្រយាលមួយនេះភ្លឺចិញ្ចាចចិញ្ចែង ប្រៀបដូចជា ពន្លឺនៃសន្តិភាពសម្តេចតេជោ-ធិបតី នៅលើទឹកដីកម្ពុជា។

លោក ច័ន្ទ ពន្លឹក បានបញ្ជាក់ថា នៅពេលនេះប្រជាពលរដ្ឋ ទាំង១៥៣នាក់ បានបំពេញបែបបទពាក្យសុំចូល រួចរាល់ជាសមាជិកត្រៀម នៅពេលថ្នាក់កណ្តាលបញ្ចូលទិន្នន័យរួច បងប្អូនទទួលបានប័ណ្ណសមាជិក និងត្រូវបានបញ្ចូលក្នុងមហាគ្រួសារបក្សនៃគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សមួយមានចំណាស់ជាងគេ មានភាពចាស់ទុំខាងនយោបាយ តែងតែរស់នៅរួមសុខ រួមទុក្ខជាមួយប្រជាជនកម្ពុជានៅគ្រប់កាលៈទេសៈ និងហ៊ានធ្វើអ្វីៗគ្រប់យ៉ាងដើម្បីជាតិនិងប្រជាជនកម្ពុជា ៕