* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

កម្លាំងនគរបាល បង្ក្រាបករណីបង្ខាំងមនុស្សខុសច្បាប់នៅខណ្ឌពោធិ៍សែនជ័យ, ចាប់ជនដៃដល់ជនជាតិចិន ២នាក់ និងរំដោះជនរងគ្រោះ ៤នាក់

24-05-2026 21:28

(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលចោមចៅទី៣ និងលោកអធិការខណ្ឌពោធ៌សែនជ័យនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ បានចុះបង្ក្រាបករណីចាប់បង្ខាំងមនុស្សដោយខុសច្បាប់នៅចំណុចផ្ទះលេខ H18 ក្នុងបុរីញ៉ូថោន ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយចាប់ជនដៃដល់ជនជាតិចិន ២នាក់ និងរំដោះជនរងគ្រោះ ជាជនជាតិចិន ៤នាក់។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ។

ជនសង្ស័យទាំង២នាក់ រួមមាន៖ ឈ្មោះ Qin liang liang ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិ ន មុខរបរ មិនពិតប្រាកដ , ឈ្មោះ Zhang Janjun ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ ។

ជនរងគ្រោះទាំង៤នាក់រួមមាន៖ ឈ្មោះ Zhang jipeng ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិ ន មុខរបរ មិនពិតប្រាកដ , ឈ្មោះ Hong Dayan ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ , ឈ្មោះ Chen genkai ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិ ន មុខរបរ មិនពិតប្រាកដ , ឈ្មោះ Xử wen kai ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ ។

ដកហូតវត្ថុតាងរួមមាន៖ ខ្នោះដៃចំនួន០២, ឧបករណ៍សម្រាប់ឆក់ (ពិលឆក់) ពណ៍ខ្មៅចំនួន០១, ដំបងដែក (រលាស់) ចំនួន០១, ច្រវ៉ាក់ដែកប្រវែង ៥២សង់ទីម៉ែត្រ ចំនួន០១ខ្សែ, ញញ៉ួចំនួន០១, កូនកាំបិតបត់ចំនួន០១, ទូរស័ព្ទដៃចំនួន០៣គ្រឿង។ បច្ចុប្បន្នការិយាល័យជំនាញ កំពុងកសាងសំណុំរឿងតាមនិតិវិធី៕