* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ
* លោក Macron រឹតបន្តឹងការរឹតត្បិតលើបាតុកម្មតវ៉ា បន្ទោសក្រុមឆ្វេងនិយមជ្រុលជាអ្នកនៅពីក្រោយភាពចលាចល
* ពលរដ្ឋភៀសសឹក ដែលអាចត្រឡប់ទៅផ្ទះវិញបាន រាជរដ្ឋាភិបាលជួយប្រាក់ចន្លោះ ២លានរៀល ទៅ២០លានរៀល សម្រាប់ជួសជុលផ្ទះរងការខូចខាត
* ប៉ូលិសថៃ បង្ក្រាបសម្បុកបណ្តាញឆបោកអនឡាញ និងល្បែងអនឡាញចិន ក្នុងវីឡាប្រណីតតម្លៃ ៤០លានបាត ចាប់ខ្លួនមនុស្ស ១៤នាក់
* រំលឹកប្រវត្តិសាស្ត្រ, សម្តេចតេជោ ហ៊ុន សែន៖ គ្មានជំនួប «សីហនុ-ហ៊ុន សែន» ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដែរ, សម្ដេចជាតួអង្គសំខាន់ជាងគេ
* ថ្ងៃនេះ ជាខួប៣៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត
* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លិខិតមិត្តអ្នកអាន៖ សមាជិកអាស៊ាន គួរតែពង្រឹងកិច្ចសហការរួមគ្នាជាមួយកម្ពុជា ដើម្បីលុបបំបាត់បណ្តាញឧក្រិដ្ឋកម្មអនឡាញឲ្យបានដូចគ្នា និងឲ្យខាងតែបាន

25-05-2026 10:14

(ភ្នំពេញ)៖ ការចាត់វិធានការយ៉ាងម៉ឺងម៉ាត់របស់ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រមុខរដ្ឋស្តីទី និង សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមនាយករដ្ឋមន្ត្រី គឺជាជំហានដ៏សំខាន់ និងមានតម្លៃជាយុទ្ធសាស្ត្រសម្រាប់កិច្ចការពារសន្តិសុខជាតិ សន្តិសុខសង្គម និងកិត្តិយសជាតិលើឆាកអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មអនឡាញ ប្រឆាំងការជួញដូរមនុស្ស ប្រឆាំងការឆបោកតាមប្រព័ន្ធឌីជីថល និងប្រឆាំងបណ្តាញឧក្រិដ្ឋកម្មឆ្លងដែនចូលមកកម្ពុជា។

ការប្តេជ្ញាចិត្តនេះមិនត្រឹមតែជាការពង្រឹងនីតិរដ្ឋ និងកិច្ចការពារអធិបតេយ្យភាពជាតិ កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញថា កម្ពុជាកំពុងដើរតួនាទីជាគំរូក្នុងតំបន់អាស៊ានទាំងមូល The Association of Southeast Asian Nations (ASEAN) ក្នុងការកសាងសហគមន៍ដែលមានសុវត្ថិភាព ស្អាតស្អំ និងផ្អែកលើច្បាប់ (rule-based regional order from Cambodia)។

ក្នុងបរិបទសន្តិសុខតំបន់ ឧក្រិដ្ឋកម្មអនឡាញគឺជាអំពើឧក្រិដ្ឋកម្មឆ្លងដែនដែលប៉ះពាល់ដល់សេដ្ឋកិច្ច សិទ្ធិមនុស្ស សន្តិសុខសាធារណៈ និងភាពជឿជាក់របស់វិនិយោគិនអន្តរជាតិ។ ដូច្នេះ ការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ក្រាបបណ្តាញទាំងនេះ គឺជាការរួមចំណែកដោយផ្ទាល់ក្នុងការពង្រឹងគោលការណ៍នៃសហគមអាស៊ាន Association of Southeast Asian Nations ស្តីពីសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការតំបន់។

ប្រទេសសមាជិកអាស៊ាន (Association of Southeast Asian Nations) ផ្សេងៗទៀតក៏គួរតែពង្រឹងកិច្ចសហការរួមគ្នាជាមួយកម្ពុជា ដើម្បីលុបបំបាត់បណ្តាញឧក្រិដ្ឋកម្មអនឡាញឲ្យបានដូចគ្នា និងឲ្យខាងតែបាន ព្រោះបញ្ហានេះមិនអាចដោះស្រាយដោយប្រទេសណាមួយតែម្នាក់ឯងបានទេ។ កម្ពុជាកំពុងបង្ហាញថា ការដឹកនាំដែលមានឆន្ទៈនយោបាយច្បាស់លាស់ និងការអនុវត្តច្បាប់យ៉ាងតឹងរឹង អាចធ្វើឲ្យប្រទេសមួយគឺកម្ពុជានឹងក្លាយជាគំរូនៃការពង្រឹងសណ្តាប់ធ្នាប់សង្គម និងភាពជឿជាក់ជាអន្តរជាតិ។

នេះគឺជាការបោះជំហានដ៏មានសារៈសំខាន់ក្នុងការរួមចំណែកកសាងអាស៊ានរបស់កម្ពុជា ដែលប្រកបដោយភាពស្អាតស្អំ សុវត្ថិភាព និងការកសាងអនាគតអាស៊ានរួមគ្នាមួយប្រកបដោយសន្តិភាព និងវិបុលភាពសម្រាប់ប្រជាជនអាស៊ានទាំងមូល៕

ដោយ៖ លោក អាន ប៉ាស្ទី (AN Pasty) អ្នកជំនាញច្បាប់អន្តរជាតិ ភូមិសាស្ត្រនយោបាយ និងជាអ្នកការទូតអាជីព អតីតជាអ្នកការទូតកម្ពុជាប្រចាំអាមេរិកឡាទីន