* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ឃាតកម្មសម្លាប់ និងរំលោភស្ដ្រីម្ចាស់ផ្ទះសំណាក់ នៅស្រុកចំការលើ ខេត្តកំពង់ចាម មូលហេតុខឹងមិនជួលផ្ទះឲ្យស្នាក់នៅ, ជនដៃដល់ត្រូវសមត្ថកិច្ចចាប់ខ្លួនបាន

25-05-2026 11:02

(កំពង់ចាម)៖ ស្ដ្រីម្ចាស់ផ្ទះសំណាក់មួយកន្លែង នៅភូមិច្រណោម ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ត្រូវបានជនដៃដល់ប្រើប្រាស់អំពើហិង្សារហូតដល់ស្លាប់ រួចរំលោភតាមក្រោយ នៅយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចផ្ទះសំណាក់របស់ជនរងគ្រោះតែម្ដង។

របាយការណ៍របស់សមត្ថកិច្ចបានបញ្ជា់ថា ស្ដ្រីរងគ្រោះឈ្មោះ ស៊ាង ពៅ អាយុ៥៦ឆ្នាំ រស់នៅផ្ទះសំណាក់ភូមិ ឃុំខាងលើ។ ដោយឡែក ជនដៃដល់ឈ្មោះ អ៊ីម បឿន អាយុ៤២ឆ្នាំ រស់នៅភូមិវាលធ្នង់ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។

រំលងបានមួយថ្ងៃ ក្រោយធ្វើសកម្មភាព ពោលនៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ជនដៃដល់ត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាននៅផ្ទះតែម្ដង។ របាយការណ៍ដដែលបានបញ្ជាក់ថា ជនដៃដល់បានធ្វើសកម្មភាពវាយដោយដៃ និងទាត់ជនរងគ្រោះត្រូវដងខ្លួន និងផ្ទៃមុខជាច្រើនកន្លែង និងបានយកដងអំបោស (ធ្វើពីទីបមូលធ្វើពីដែកអ៊ីណុក ប្រវែងប្រហែល១ម៉ែត្រ វាយបន្ថែមមិនដឹងថាស្លាប់ ឬសន្លប់ ហើយធ្វើសកម្មភាពរំលោភ រួចក៏លើកសពជនរងគ្រោះទម្លាក់ចូលក្នុងអាងទឹកមុខផ្ទះ។ មូលហេតុ ជនសង្ស័យខឹងជនរងគ្រោះមិនជួលបន្ទប់ឲ្យខ្លួនដេកច្រើនដងមកហើយ។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញ កំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្ដតាមនីតិវិធី៕