* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ក្រសួងព័ត៌មាន បើកវគ្គបណ្តុះបណ្តាល «ជំនាញបច្ចេកទេសសារព័ត៌មាន» ពង្រឹងសមត្ថភាពអ្នកសារព័ត៌មានឆ្លើយតបយុគសម័យឌីជីថល

25-05-2026 12:56

(ភ្នំពេញ)៖ ក្រសួងព័ត៌មាន តាមរយៈគណៈកម្មការអភិវឌ្ឍន៍មូលធនមនុស្សក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ បានបើកវគ្គបណ្តុះបណ្តាលស្តីពី «ជំនាញបច្ចេកទេសសារព័ត៌មាន» រយៈពេល៥ថ្ងៃ ជូនដល់មន្ត្រីជំនាញបច្ចេកទេស និងអ្នកសារព័ត៌មាន ចំនួន១០៥នាក់ ក្នុងគោលបំណងពង្រឹងសមត្ថភាពវិជ្ជាជីវៈ និងបង្កើនប្រសិទ្ធភាពការងារផ្សព្វផ្សាយព័ត៌មាន ឱ្យកាន់តែមានគុណភាព សុក្រឹត្យ និងទាន់សម័យ ស្របតាមបរិបទបច្ចេកវិទ្យាឌីជីថលនាពេលបច្ចុប្បន្ន។

វគ្គបណ្តុះបណ្តាលនេះបានប្រារព្ធពិធីបើកនៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយមានសិក្ខាកាមមកពី អគ្គលេខាធិការដ្ឋាន គ្រប់អគ្គនាយកដ្ឋាននៃ ក្រសួងព័ត៌មាន គ្រប់មន្ទីរព័ត៌មានរាជធានី-ខេត្ត ស្ថាប័នពាក់ព័ន្ធ និងអ្នកសារព័ត៌មានដែលមានអាជ្ញាបណ្ណ ទទួលស្គាល់ដោយក្រសួងព័ត៌មាន នាមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ទីស្តីការក្រសួង។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនាពេលនេះ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការលើកកម្ពស់គុណភាពវិស័យព័ត៌មាន និងសារព័ត៌មាននៅកម្ពុជា។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ជឿជាក់ថាតាមរយៈការចែករំលែកបទពិសោធន៍ និងចំណេះដឹងពីសំណាក់ គ្រូបង្គោល សិក្ខាកាមទាំងអស់នឹងទទួលបាននូវជំនាញថ្មីៗ ពិសេសលើការសរសេរព័ត៌មាន ការផលិត ព័ត៌មានឌីជីថល ការសម្ភាសន៍ ការថតរូប និងវីដេអូ ការផ្ទៀងផ្ទាត់ព័ត៌មាន និងការប្រើប្រាស់បច្ចេកវិទ្យា ទំនើបក្នុងការងារសារព័ត៌មាន។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងព័ត៌មាននឹងបន្តយកចិត្តទុកដាក់លើការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យព័ត៌មាន និងការ ពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន ដើម្បីឱ្យវិស័យនេះកាន់តែមានវិជ្ជាជីវៈ សីលធម៌ និងឆ្លើយតបបានទៅនឹង តម្រូវការនៃសង្គមឌីជីថល និងបរិបទសកលភាវូបនីយកម្ម។

លោក ឆាយ សុផល រដ្ឋលេខាធិការ និងជាប្រធានក្រុមបច្ចេកទេស គណៈកម្មការអភិវឌ្ឍន៍មូលធនមនុស្សក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានជម្រាបជូនថា វគ្គបណ្តុះបណ្តាលនេះធ្វើឡើងរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់អ្នកសារ ព័ត៌មាន មន្ត្រីព័ត៌មាន និងអ្នកពាក់ព័ន្ធ ឱ្យកាន់តែមានជំនាញខ្ពស់ក្នុងការសរសេរព័ត៌មាន ការប្រមូលព័ត៌មាន ការសម្ភាសន៍ ការផលិតមាតិកាឌីជីថល ព្រមទាំងបង្កើនសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យាជីឌីថល ប្រព័ន្ធផ្សព្វផ្សាយ និងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ស្របតាមស្តង់ដារវិជ្ជាជីវៈ និងការវិវត្តនៃ សង្គមឌីជីថលនាពេលបច្ចុប្បន្ន។

ក្រៅពីការពង្រឹងជំនាញបច្ចេកទេស វគ្គបណ្តុះបណ្តាលនេះក៏បានផ្តោតលើការលើកកម្ពស់សីលធម៌ និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ដើម្បីធានាថា អ្នកសារព័ត៌មានអនុវត្តការងារប្រកបដោយការទទួលខុសត្រូវ វិជ្ជាជីវៈ និងគោរពតាមស្តង់ដារសារព័ត៌មាន។

ការរៀបចំវគ្គបណ្តុះបណ្តាលនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ក្រសួងព័ត៌មាន ក្នុងការអភិវឌ្ឍធនធានមនុស្សលើវិស័យព័ត៌មាន និងសារព័ត៌មាន ដើម្បីឆ្លើយតបនឹងការវិវត្តន៍នៃបច្ចេកវិទ្យា និងតម្រូវការព័ត៌មានរបស់សាធារណជននៅក្នុងសង្គមឌីជីថល៕