* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ប្រែក្លាយពីទឹកដីដែលស្ងប់ស្ងាត់ មក​ប្រមូលផ្តុំដោយការវិនិយោគទាំងវិស័យការងារ និងអចលនទ្រព្យ

25-05-2026 14:42

(ព្រះសីហនុ)៖ បច្ចុប្បន្នស្រុកស្ទឹងហាវ បានកំពុងរីកចម្រើនវិស័យអចលនទ្រព្យ រួមទាំងការអភិវឌ្ឍន៍ដីឡូតិ៍ មានតំបន់សេដ្ឋកិច្ចពិសេស ត្រូវបានចាត់ទុកជា ចន្ទល់ដ៏រឹងមាំមួយ ក្នុងការទ្រទ្រង់សេដ្ឋកិច្ចជាតិ និងជាកម្លាំងរុញច្រានកំណើនសេដ្ឋកិច្ច ពោលគឺការអភិវឌ្ឍន៍នេះ អាចទាក់ទាញទាំងការវិនិយោគក្នុងស្រុក និងបរទេស ដែលនាំមកនូវទុនវិនិយោគ និងបង្កើតការងារ។

ក្រៅពីនេះ វិស័យអចលនទ្រព្យ ក៏បានជួយជំរុញវិស័យពាក់ព័ន្ធផ្សេងទៀតដូចជា សំណង់ សម្ភារៈសំណង់ ធនាគារ និងសេវាកម្មច្បាប់ជាដើម។ ដោយសារការងើបឡើងវិញនៃសកម្មភាព ជួលផ្សារលក់រាយ ស្របនឹងនិន្នាការ កើនឡើងនៃផ្នែកទិញលក់ និងជួលលំនៅដ្ឋានផ្នែកទាប និងមធ្យម ខណៈសកម្មភាពទិញលក់ ម្យ៉ាងទៀត បច្ចុប្បន្នដោយសារតែការរំពឹងទុក ពីការងើបឡើងយឺតនៃលំហូរទុនវិនិយោគពីបរទេស ធ្វើឲ្យអ្នកវិនិយោគក្នុងស្រុកមួយ ចំនួនសំឡឹងឃើញការវិនិយោគវិស័យអចលនទ្រព្យ ពុះដីឡូតិ៍ដើម្បីបំពេញតម្រូវការអតិថិជនខ្នាតកណ្តាលទៅវិស័យនេះ។

ជាក់ស្តែងកន្លងមក តំបន់មួយក្នុង ឃុំកែវផុស ស្រុកស្ទឹងហាវ ដែលធ្លាប់តែជាតំបន់ស្ងប់ស្ងាត់ និងមិនសូវមានការអភិវឌ្ឍន៍ទូលំទូលាយ បច្ចុប្បន្នកំពុងប្រែក្លាយជាតំបន់ ដែលទាក់ទាញការចាប់អារម្មណ៍ពីអ្នកវិនិយោគ និងវិស័យអចលនទ្រព្យ ជាពិសេសមានទាំងតំបន់សេដ្ឋកិច្ចបានកំពុងដំណើរការទៅយ៉ាងរលូន។ ការរីកចម្រើននេះ ត្រូវបានគេរំពឹងថា នឹងជួយជំរុញសេដ្ឋកិច្ចក្នុងតំបន់ បង្កើនសកម្មភាពពាណិជ្ជកម្ម បង្កើតការងារ និងបើកឱកាសថ្មីៗជាច្រើនសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ខណៈគម្រោងអភិវឌ្ឍជាច្រើនទៀត បានចាប់ផ្តើមចូលមក
វិនិយោគជាបន្តបន្ទាប់។

ស្របពេលជាមួយគ្នានេះ កាលពីល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ក្រុមហ៊ុន KPS បានរៀបចំពិធីសម្ពោធគម្រោងទី៤ របស់ខ្លួន នៅចំណុចភូមិរិទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលស្ថិតនៅជិតតំបន់ «ផ្សារឫទ្ធី២ តាកែវផុស» ដោយមានការចូលរួមពីសំណាក់ លោក សៅ បុរីវឌ្ឍនៈ អភិបាលស្រុកស្ទឹងហាវ ព្រមទាំងដៃគូវិនិយោគ អតិថិជន និងប្រជាពលរដ្ឋជាច្រើនកុះករ។

ក្នុងឱកាសនោះ លោកអភិបាលស្រុក បានស្វាគមន៍ និងគាំទ្រចំពោះការវិនិយោគរបស់វិស័យឯកជន ដែលបានចូលរួមអភិវឌ្ឍតំបន់នេះឱ្យកាន់តែមានការរីកចម្រើន និងលើកកម្ពស់សោភ័ណភាពតំបន់ឱ្យកាន់តែទាក់ទាញ។

តំណាងម្ចាស់គម្រោង KPS បានបញ្ជាក់ថា ក្រុមហ៊ុនសម្រេចជ្រើសរើសតំបន់កែវផុសសម្រាប់អភិវឌ្ឍគម្រោងថ្មីនេះ ដោយសារមើលឃើញពីសក្តានុពលនាពេលអនាគត ជាពិសេសទីតាំងដែលនៅជិតតំបន់សេដ្ឋកិច្ចពិសេស តំបន់ទេសចរណ៍ ផ្លូវជាតិ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន ដែលអាចជួយបង្កើនតម្លៃអចលនទ្រព្យក្នុងរយៈពេលខាងមុខ។

ក្រៅពីការអភិវឌ្ឍលើវិស័យអចលនទ្រព្យ ក្រុមហ៊ុនក៏បានបង្ហាញគោលដៅចូលរួមជំរុញសេដ្ឋកិច្ចក្នុងតំបន់ បង្កើតបរិយាកាសរស់នៅថ្មី ទាក់ទាញអាជីវកម្ម និងប្រជាពលរដ្ឋឱ្យចូលមករស់នៅ និងវិនិយោគកាន់តែច្រើននាពេលអនាគត។

អ្នកសង្កេតការណ៍ក្នុងវិស័យអចលនទ្រព្យ ក៏បានលើកឡើងដែរថា ការចូលមករបស់គម្រោងថ្មីៗនៅតំបន់កែវផុស និងជុំវិញផ្សារឫទ្ធី២ តាកែវផុស អាចនឹងធ្វើឱ្យតំបន់នេះ ក្លាយជាចំណុចអភិវឌ្ឍថ្មីមួយ ដែលមានសកម្មភាពសេដ្ឋកិច្ច និងការវិនិយោគកាន់តែសកម្មក្នុងពេលខាងមុខ៕