* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

មន្ត្រីបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែងជាង ១៥០នាក់ បានបញ្ចប់វគ្គអប់រំនយោបាយកម្រិត១ ជំនាន់ទី៣០ ដោយជោគជ័យ

25-05-2026 14:46

(ស្ទឹងត្រែង)៖ លោក សរ សុពុត្រា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តស្ទឹងត្រែង នារសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពក្នុងពិធីវគ្គអប់រំនយោបាយ ជំនាន់ទី៣០ ជូនដល់មន្រ្តី សមាជិកគណបក្សនៅតាមអង្គការចាត់តាំងគណបក្ស និងអង្គការមហាជនរបស់គណបក្ស។

បើតាមរបាយការណ៍របស់លោក អ៊ុក ធាវី សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្តស្ទឹងត្រែង និងជាប្រធានគណឃោសនាអប់រំនៃគណបក្សខេត្តស្ទឹងត្រែង បានគូសបញ្ជាក់ថា អប់រំនយោបាយជូនដល់ មន្រ្តីគណបក្ស នៅតាមអង្គការចាត់តាំងគណបក្ស និងអង្គការមហាជនរបស់គណបក្ស ដែលមានរយៈពេល២ថ្ងៃ បានប្រព្រឹត្តទៅរលូន និងទទួលបានជោគជ័យដែលមានសិក្ខាកាមចូលរួមរៀន ចំនួន ១៥៦នាក់ ក្នុងនោះស្រីចំនួន ៥៤នាក់។

ជាលទ្ធផលសិក្ខាមកាម សិក្ខាកាម ដែលបានចូលរួម រៀនវគ្គអប់រំនយោបាយ កម្រិត១ ជំនាន់ទី៣០ មានការយល់ដឹងបានល្អចំនួន ៨៥% សិក្ខាកាម មានការយល់ដឹង បានល្អបង្គួរ ចំនួន ១០% និងសិក្ខាកាម មានការយល់ដឹង មធ្យមចំនួន៥%។

មានប្រសាសន៍ក្នុងពិធីបិទវគ្គអប់រំនយោបាយ, លោក សរ សុពុត្រា បានវាយតម្លៃខ្ពស់ចំពោះអប់រំនយោបាយជូនដល់មន្រ្តីគណបក្សក្នុងរចនាសម្ពន្ធ័គណបក្សស្រុករបស់គណៈឃោសនាអប់រំនៃគណបក្សខេត្តនាពេលនេះ និងការយកចិត្តទុកដាក់ក្នុងការរៀនសូត្ររបស់សិក្ខាកាម ដែលបានបង្ហាញអំពីការរីកចម្រើនមួយដ៏ល្អខាងផ្នែកទស្សនៈ និងគោលជំហរ និងឆ្លើយតបទៅនឹងសំណូមពរនៃវគ្គសិក្សា។

ក្នុងនោះប្រធានគណៈកម្មាធិការគណបក្សខេត្តបាន បានបន្តថា ការបណ្តុះបណ្តាលដល់មន្រ្តីគណបក្ស និងយុវជនគណបក្សនាពេលនេះ គឺជាប្រទីបសម្រាប់បំភ្លឺផ្លូវឱ្យសិក្ខាកាម ដើរបានត្រឹមត្រូវតាមកម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយ លក្ខន្តិកៈ និងសេចក្តីសម្រេចនានារបស់គណបក្ស, ជាអាវុធសម្រាប់យកទៅប្រើប្រាស់ក្នុងការវាយបក លើសមរភូមិនយោបាយ សតិអារម្មណ៍ និងសមរភូមិសាធារណមតិជាដើម។

បន្ថែមពីនោះទៀត លោក សរ សុពុត្រា បានបន្តថា វគ្គអប់រំនយោបាយនេះផងដែរ និងធ្វើឱ្យសិក្ខាកាមបានដឹង និងរៀនសូត្រអំពីការពង្រឹងតួនាទីដឹកនាំរបស់គណបក្ស និងរបៀបរបបធ្វើការងារនៅតាមស្ថាប័នឱ្យកាន់តែល្អប្រសើរ ឆ្លើយតបទៅនឹងទិសដៅជាយុទ្ធសាស្រ្តរបស់គណបក្ស គឺរក្សាបានសុខសន្តិភាពជូនប្រជាពលរដ្ឋ និងរក្សាប្រៀបឈ្នះក្នុងការបោះឆ្នោតអាណត្តិក្រោយៗបន្តទៀត។

ឆ្លៀតក្នុងឱកាសនោះដែរ លោក សរ សុពុត្រា បានផ្តាំផ្ញើឱ្យសិក្ខាកាមនិងមន្រ្តីគណបក្សប្រជាជនកម្ពុជា ត្រូវសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ ផ្សព្វផ្សាយគោលនយោបាយគណបក្សឱ្យប្រជាពលរដ្ឋយល់ជ្រូតជ្រាប​ និងអនុវត្តឱ្យបាននូវអភិក្រមទាំង៥ គឺឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ផងដែរ៕