* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

អ្នកនាំពាក្យ៖ ការដំឡើងការចំណាយវិស័យការពារជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ មិនធ្វើឱ្យថមថយដល់ការចំណាយរបស់វិស័យអប់រំ និងសុខាភិបាលឡើយ

25-05-2026 15:27

(ភ្នំពេញ)៖ ការដំឡើងការចំណាយវិស័យការពារជាតិ សន្តិសុខ និង សណ្តាប់ធ្នាប់សាធារណៈ នៅក្នុងគម្រោងចំណាយថវិកាជាតិក្នុង ឆ្នាំ២០២៧, ២០២៨ និង២០២៩ ខាងមុខនេះ នឹងមិនធ្វើឱ្យមានការថមថយដល់ការចំណាយរបស់វិស័យអប់រំ និងសុខាភិបាល ដែលស្ថិតក្នុងវិស័យសង្គមកិច្ចនោះឡើយ។ នេះបើតាមការបញ្ជាក់របស់លោក មាស សុខសេនសាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោកបានឱ្យដឹងថា យោងតាមក្របខណ្ឌថវិការយៈពេលមធ្យម ២០២៧-២០២៩ ចំណាយវិស័យសង្គមកិច្ចត្រូវបានគ្រោងកើនក្នុងអត្រា ៣.៤% សម្រាប់ឆ្នាំ២០២៧, ៨.៣% សម្រាប់ឆ្នាំ២០២៨ និង៥.០% សម្រាប់ឆ្នាំ២០២៩ ស្របពេលដែលវិស័យការពារជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក៏ត្រូវបានគ្រោងកើនក្នុងអត្រា ១១.៤% សម្រាប់ឆ្នាំ២០២៧, ៣.៩% សម្រាប់ឆ្នាំ ២០២៨ និង ៣.៧% សម្រាប់ឆ្នាំ២០២៩។

យោងតាមសារាចរ ស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២៧-២០២៩ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧ បានបញ្ជាក់ថា វិស័យការពារជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ត្រូវបានគ្រោងប្រមាណចំណាយប្រមាណ ២.៧១%សម្រាប់ឆ្នាំ ២០២៧ នៃ ផ.ស.ស. សំដៅបន្តពង្រឹងសមត្ថភាពការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី សន្តិសុខ និងសុវត្ថិភាព, ការយកចិត្តទុកដាក់លើជីវភាព និងសុខុមាលភាពកងកម្លាំងប្រដាប់អាវុធ ព្រមទាំងការគ្រប់គ្រង និងថែទាំយុទ្ធោបករណ៍ និងសម្ភារបច្ចេកទេស, ការអនុវត្តកិច្ចការសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ, ការអនុវត្តកិច្ចការសន្តិសុខមិនប្រពៃណី, ការពង្រឹងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំសង្កាត់មានសុវត្ថិភាព», ការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រង និងត្រួតពិនិត្យព្រំដែន, ការអភិវឌ្ឍចំណេះដឹង និងជំនាញវិជ្ជាជីវៈជូនកងកម្លាំងនគរបាលជាតិ និងការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃយុត្តិធម៌។

ចំណែកវិស័យសង្គមកិច្ច ត្រូវបានគ្រោងប្រមាណ ៤.៨២%នៃ ផ.ស.ស. សម្រាប់ឆ្នាំ ២០២៧ ពោលគឺនៅតែចាត់ទុកជាវិស័យអាទិភាពទី១ ក្នុងនោះសំដៅបន្តរក្សាលំនឹងជីវភាពប្រជាជន ព្រមទាំងលើកកម្ពស់សមធម៌សង្គម, បន្តលើកកម្ពស់ គុណភាពអប់រំ និងគាំទ្រដល់ការពង្រឹង និងពង្រីកការទទួលបានសេវាអប់រំ, ការអភិវឌ្ឍជំនាញ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ ពិសេសនៅក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្ម, លើកកម្ពស់ គុណភាពសេវាសុខាភិបាល និងការពង្រីកការទទួលបានសេវាថែទាំសុខភាព ឆ្ពោះទៅការគ្រប ដណ្តប់សុខភាពជាសកលនៅកម្ពុជា, ជំរុញការអនុវត្តគោលនយោបាយជាតិគាំពារសង្គម, ការបន្ត ផ្តល់របបសន្តិសុខសង្គម, ការលើកកម្ពស់សមភាពយេនឌ័រ, និងការបន្តគាំទ្រដល់គោលនយោបាយ អាទិភាពផ្សេងទៀត ក្នុងផ្នែកសង្គមកិច្ច, សាសនា, វប្បធម៌ និង បរិស្ថាន។

រីឯវិស័យសេដ្ឋកិច្ច ត្រូវបានគ្រោងប្រមាណ ៣.២៨% នៃ ផ.ស.ស. សម្រាប់ឆ្នាំ ២០២៧ ដោយផ្តោតសំខាន់លើការលើកកម្ពស់ ផលិតភាពស្របតាមស្តង់ដា និងតម្រូវការទីផ្សារ, ការលើកកម្ពស់ផលិតភាពកសិកម្ម និងការជួយ គ្រួសារកសិករក្នុងការលើកស្ទួយផលិតផលកសិកម្ម តាមរយៈការបន្តដាក់ពង្រាយមន្ត្រីបច្ចេកទេស កសិកម្ម ទៅគ្រប់ឃុំ-សង្កាត់ទូទាំងប្រទេស និងការរៀបចំឱ្យមានសមាគមកសិកម្មទំនើប, ការគាំទ្រការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម, ការជួសជុល និងការថែទាំប្រព័ន្ធធារាសាស្ត្រ ផ្លូវ ស្ពាន និងផ្លូវលំជនបទ, ការពង្រឹងប្រសិទ្ធភាពក្នុងការគ្រប់គ្រងធនធានរ៉ែគ្រប់ប្រភេទ និងការអភិវឌ្ឍ វិស័យថាមពល និងការអនុវត្តយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ ២០២៣-២០២៨, គោលនយោបាយជាតិស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ ២០២០-២០៣០, ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ ២០២១-២០៣៥, គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជាឆ្នាំ ២០២២-២០៣៥ និង គោលនយោបាយអភិវឌ្ឍន៍ វិស័យកសិកម្មឆ្នាំ ២០២១-២០៣០៕