* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

លោកបណ្ឌិត ហ៊ុន សុខា ជួបសំណេះសំណាល និងប្រគល់អណ្ដូងទឹកជូនប្រជាពលរដ្ឋនៅឃុំបន្ទាយមាសខាងកើត ក្នុងស្រុកបន្ទាយមាស

25-05-2026 15:37

(កំពត)៖ លោកបណ្ឌិត ហ៊ុន សុខា ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត បានដឹកនាំក្រុមការងារចលនាកសាងសមាជិក គណបក្សបានចុះជួបសំណេះសំណាល និងប្រគល់អណ្ដូងទឹកជូនប្រជាពលរដ្ឋ។ ពិធីនេះបានធ្វើឡើង​កាល​ពីថ្ងៃ២៥ ខែឧសភា ឆ្នាំ២០២៦ នៅភូមិពោធិ៍ ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពតដែលមានបងប្អូន ប្រជាពលរដ្ឋចូលរួមចំនួន ១៨២នាក់។

នៅក្នុងពិធីនោះលោកបណ្ឌិត ហ៊ុន សុខា បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចទាំងទ្វេជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលជានិច្ជកាលសម្តេចតែងតែនឹកនា និងគិតរគូពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង ជាពិសេសសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ ការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសជួយបងប្អូនប្រជាពលរដ្ឋជួបទុក្ខលំបាកតែងតែលេចមុខក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជាចុះទៅជួយជានិច្ច ដោយមិនប្រកាន់ពណ៌សំបុរជាតិសាសន៍ ឬនិន្នាការនយោបាយអ្វីទាំងអស់។

ជាមួយគ្នានេះ មានផ្នែកអនាម័យ​សុខភាពរបស់បងប្អូនប្រជាពលរដ្ឋតាមសហគមន៍ប្រភពទឹកស្អាតជាតម្រូវការចាំបាច់ដែលមិនអាចខ្វះបានសម្រាប់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

លោកបណ្ឌិតបានបន្តថា ការចំណាយថវិកាជួយកសាងអណ្តូងស្នប់នៅពេលនេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីចូលរួមលើកកម្ពស់អនាម័យសុខភាពនៅក្នុងសហគមន៍ដាច់ស្រយាល និងការកាត់បន្ថយអត្រាឈឺស្លាប់របស់កុមារកម្ពុជាដែលឆ្លងតាមរយៈទឹកដូចជាជំងឺរាគរុះ ឬអាសន្នរោគជាដើមពិសេសដើម្បីធ្វើឱ្យប្រជាពលរដ្ឋគ្រប់រូបទទួលបានទឹកស្អាតប្រើប្រាស់គ្រប់ៗគ្នា។

សម្រាប់បងប្អូនប្រជាពលរដ្ឋចំនួន១៨២នាក់ ដែលអញ្ជើញមកចូលរួមក្នុងថ្ងៃនេះ ក៏ទទួលបានថវិកាមួយចំនួនផងដែរ៕