* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* UPDATE: ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់លោកស្រីបណ្ឌិត អ៊ុក ម៉ាលី នាំយកទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះសង្ឃគង់នៅវត្តប្រជុំនទី ហៅវត្ដក្រពើហា
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ដែលសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែកញ្ញានេះ
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ក្រសួងប្រកាសផ្អាកបណ្តោះអាសន្ន ការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មី សម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល
* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

កម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បន្តប្រតិបត្តិការចុះរដ្ឋបាល តាមអគារមួយចំនួនក្នុងក្រុងប៉ោយប៉ែត រកឃើញសម្ភារមួយចំនួនដែលសង្ស័យពាក់ព័ន្ធបទល្មើស Online Scams

25-05-2026 17:06

(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ បន្តប្រតិបត្តិការចុះរដ្ឋបាលតាមអគារចំនួន៣កន្លែង ក្នុងក្រុងប៉ោយប៉ែត ក្រែងមានក្រុមជនល្មើសនៅលួចប្រព្រឹត្ត បទល្មើស Online Scams តែមិនមានទីតាំងណាមួយដែលផ្តល់ជូនក្រុមឧក្រិដ្ឋជនធ្វើនោះឡើយ។

តែយ៉ាងណា សម្រាប់ប្រតិបត្តិការនេះ កម្លាំងគណៈបញ្ជាការឯកភាព បានរកឃើញសម្ភារមួយចំនួនដែលបម្រើឲ្យប្រព្រឹត្តបទល្មើស Online Scams ហើយមានអគារមួយរកឃើញមានការប្រមូលផ្តុំជនបរទេសស្នាក់នៅ តែមិនជាប់ពាក់ព័ន្ធបទល្មើសនោះឡើយ។

ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់របស់លោក អ៊ុំ រាត្រី ប្រធានគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ និងក្រោមការសម្របសម្រួលតាមនីតិវិធីរបស់លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។

របាយការណ៍របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃនេះ បានបញ្ជាក់ថា គណៈបញ្ជាការឯកភាពខេត្តដឹកនាំដោយលោក ប្រាក់ ប៉ូលី អភិបាលរងខេត្ត តំណាងលោក អ៊ុំ រាត្រី អភិបាលខេត្ត ដោយមានការចូលរួមពីកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្ត, កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត, គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង, អធិការដ្ឋាននគរបាលក្រុង, បញ្ជាការមូលដ្ឋានកង រាជអាវុធហត្ថក្រុង ក្រោមការសម្របសម្រួលនីតិវិធីពីលោក ទេប ឃុនឆ័យ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យ និងឆែកឆេរជាក់ស្ដែងចំនួន ៣ទីតាំង ក្នុងនោះបិទសៀល ១ទីតាំង និងធ្វើរដ្ឋបាល២ទីតាំង។

ក្រុមការងារ បានបិទសៀល១ទីតាំងនៅអគារកម្ពស់៣ជាន់ ស្ថិតនៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ដោយរកឃើញសម្ភារសង្ស័យពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តែពុំមានជនបរទេសនោះទេ។ កម្លាំងជំនាញ
បន្ដស្រាវជ្រាវរកម្ចាស់ទីតាំង។

ក្រុមការងារបានចុះរដ្ឋបាលនៅអគារកម្ពស់៤ជាន់ ២៥បន្ទប់ រកឃើញមានជនបរទេសស្នាក់នៅប្រមូលផ្ដុំជាជនជាតិឥណ្ឌូនេស៊ី ចំនួន៨០នាក់ ស្រី២៧នាក់ តែមិនរកឃើញមានការជាប់ពាក់ព័ន្ធបទល្មើសនោះទេ។ ក្រុមការងារបានអប់រំណែនាំម្ចាស់ទីតាំង និងធ្វើកិច្ចសន្យា ដើម្បីឲ្យចូលរួមជាមួយអាជ្ញាធរ ទប់ស្កាត់កុំឲ្យកើតមានបទល្មើសមួយនេះ។

សម្រាប់ទីតាំងទី២ ក្រុមការងារបានចុះរដ្ឋបាលនៅអគារមានកម្ពស់២ជាន់ ១៤បន្ទប់ តែមិនមានជនបរទេសស្នាក់នៅ និងពុំមានសម្ភារសង្ស័យពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានោះឡើយ។ ក្រុមការងារ ក៏បានធ្វើការអប់រំម្ចាស់ទីតាំង និងធ្វើកិច្ចសន្យាផងដែរ ដើម្បីចូលរួមសហការទប់ស្កាត់បទល្មើសមួយនេះ៕