* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូន ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅបាត់ដំបង
* លោក ម៉ាក្រុង ចោទក្រុមស្តាំនិយមជ្រុលថាបង្ក «បរិយាកាសរើសអើងពូជសាសន៍» ក្រោយឃាតកម្មនៅជាយក្រុងប៉ារីស
* វិភាគអន្តរជាតិ៖ តើលោក ត្រាំ លោក ស៊ី ជីនពីង និងលោក ពូទីន អាចនឹងជួបគ្នានៅ APEC?
* ដ្រូនរុស្ស៊ីវាយប្រហារស្ថានីយរថភ្លើងនៅទីក្រុង Dnipro ប្រទេសអ៊ុយក្រែន សម្លាប់មនុស្សយ៉ាងហោចណាស់ ១៣នាក់
* មេដឹកនាំទីក្រុងហុងកុង ឱនមុខសុំទោសជាសាធារណៈ ជុំវិញហេតុការណ៍ឆេះអគារដ៏ប្រល័យ កាលពីឆ្នាំ២០២៥
* ទេសចរអន្ដរជាតិ១៥សញ្ជាតិ នៅលើនាវាក្ស័យធន ដែលចូលចតនៅខេត្តព្រះសីហនុ ថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅ និងយកចិត្តទុកដាក់ខ្ពស់
* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

Fresh News និងស្ថានទូតជប៉ុនប្រចាំកម្ពុជា ជួបពិភាក្សាការងារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកផ្សព្វផ្សាយព័ត៌មាន

25-05-2026 17:15

(ភ្នំពេញ)៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ គណៈប្រតិភូស្ថានទូតជប៉ុនប្រចាំកម្ពុជា បានអញ្ជើញមកកាន់ការិយាល័យបណ្តាញព័ត៌មាន Fresh News ដើម្បីជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ Fresh News ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកផ្សព្វផ្សាយព័ត៌មានរវាងភាគីទាំងពីរ។

គណៈប្រតិភូស្ថានទូតជប៉ុនប្រចាំកម្ពុជា ដឹកនាំដោយលោក MATSUDA Junsaku ទីប្រឹក្សាស្ថានទូតជប៉ុន អមដំណើរដោយលោក Daisuke លេខាទី១, លោក IKUMI លេខាទី៣ និងកញ្ញា ច័ន្ទមល្លិកា មន្រ្តីស្ថានទូតជប៉ុនប្រចាំកម្ពុជា។

ក្នុងឱកាសនោះ លោក លឹម ជាវុត្ថា អគ្គនាយកបណ្តាញព័ត៌មាន Fresh News បានជម្រាបជូនអំពីសមិទ្ធផល ការអភិវឌ្ឍ និងបេសកកម្មរបស់បណ្តាញព័ត៌មាន Fresh News ក្នុងការផ្សព្វផ្សាយព័ត៌មានជូនសាធារណជន។ លោកក៏បានបង្ហាញជូនគណៈប្រតិភូអំពីកម្មវិធីផ្ញើសារ CoolApp និងកម្មវិធីឆ្លាតវៃ Fresh AI ដែលជាផលិតផលបច្ចេកវិទ្យាខ្មែរផងដែរ។

លោក MATSUDA Junsaku បានថ្លែងកោតសរសើរ Fresh News ថាជាប្រព័ន្ធផ្សព្វផ្សាយដ៏ល្បីមួយនៅកម្ពុជា ដែលមានអ្នកតាមដាន និងអ្នកអានច្រើនលាននាក់។ លោកបានថ្លែងអំណរគុណចំពោះ Fresh News ដែលកន្លងមកតែងតែជួយផ្សព្វផ្សាយព័ត៌មាន និងសកម្មភាពនានារបស់ស្ថានទូតជប៉ុន។ លោកក៏បានបញ្ជាក់ពីការត្រៀមខ្លួនរបស់ស្ថានទូត ក្នុងការផ្តល់ព័ត៌មានពាក់ព័ន្ធនឹងជប៉ុនឲ្យបានទូលំទូលាយ និងទាន់ពេលវេលា ដើម្បីបង្កើនភាពច្បាស់លាស់នៃព័ត៌មានជូនសាធារណជន។

ភាគីទាំងពីរ Fresh News និងស្ថានទូតជប៉ុនប្រចាំកម្ពុជា បានបង្ហាញឆន្ទៈរួមគ្នាក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ តាមរយៈការផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមក និងការសម្របសម្រួលការផ្សព្វផ្សាយព័ត៌មានឲ្យកាន់តែមានប្រសិទ្ធភាព។

ជាចុងក្រោយ លោក លឹម ជាវុត្ថា បានថ្លែងអំណរគុណចំពោះគណៈប្រតិភូស្ថានទូតជប៉ុន ដែលបានអញ្ជើញមកកាន់ការិយាល័យ Fresh News និងបានបង្ហាញនូវឆន្ទៈក្នុងការបង្កើនកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរបន្ថែមទៀត៕