* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

រដ្ឋមន្ត្រីក្រសួងសុខាភិបាល បន្តចុះសួរសុខទុក្ខដល់កម្មការិនីរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព

25-05-2026 17:44

(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចុះសួរសុខទុក្ខកម្មការិនី ដែលរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ឆ្នាំង ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព នៅរសៀលថ្ងៃទី២៤ ខែកឧសភា ឆ្នាំ២០២៦។

ក្នុងឱកាសនោះលោកសាស្ដ្រាចារ្យរដ្ឋមន្ត្រី បានពាំនាំនូវការសួរសុខទុក្ខពីសំណាក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត នូវការផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងក្ដីបារម្ដពីសុខភាព ស្ថានភាពនៃការរងគ្រោះថ្នាក់របស់បងប្អូនប្រជាពលរដ្ឋ។

ជាមួយគ្នានេះលោកសាស្រ្តាចារ្យរដ្ឋមន្ត្រី សូមជូនពរដល់អ្នកជំងឺដែលកំពុងសម្រាកព្យាបាល សូមឱ្យឆាប់បានជាសះស្បើយ នឹងឆាប់បានវិលត្រឡប់ជួបជុំក្រុមគ្រួសារវិញ។

ក្រោមការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខុមាលភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ លោកសាស្រ្តាចារ្យរដ្ឋមន្ត្រី បានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាល សូមបន្តការយកចិត្តទុកដាក់ខ្ពស់ ដោយត្រូវពិភាក្សា ទំនាក់ទំនង និងសហការគ្នា ជាពិសេសបច្ចេកទេសនៃការព្យាបាល ដើម្បីទទួលបានគុណភាព ប្រសិទ្ធភាព សុវត្ថិភាព និងប្រកបដោយនវានុវត្តន៍។

ទន្ទឹមនឹងនោះលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី «អំពាវនាវដល់ពលរដ្ឋអ្នកដំណើរទាំងអស់ សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា បញ្ចៀសបានពីការកើតមានគ្រោះថ្នាក់ចរាចរណ៍ និងដើម្បីការពារអាយុជីវិតខ្លួនឯង ក៏ដូចជាអ្នកដទៃ»